es
Feedback
🏫 ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

🏫 ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

Ir al canal en Telegram
1 918
Suscriptores
Sin datos24 horas
-77 días
-1630 días
Archivo de publicaciones
ផែនការសកម្មភាព ការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ផែនការសកម្មភាព ការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី លាង ចាន់នី ព្រមទាំងក្រុមគ្រួសារនៃសព គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្ន
+1
លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី លាង ចាន់នី ព្រមទាំងក្រុមគ្រួសារនៃសព គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្នកគ្រូទាំងអស់ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ពិតជាមានសេចក្តីរន្ធត់ ក្តុកក្តួល និងក្រៀមក្រំយ៉ាងក្រៃលែងបំផុតចំពោះមរណភាពរបស់លោកគ្រូ កិត្តិបណ្ឌិត ហ៊ីង យ៉ាន អតីតនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ពីឆ្នាំ១៩៩៣ ដល់ ១៩៩៦ និងជាអតីតសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវជាស្វាមីលោកស្រី លាង ចាន់នី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៥៥នាទីរសៀល ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ សូមវិបាកវិញ្ញាណ លោកគ្រូ កិត្តិបណ្ឌិត ហ៊ីង យ៉ាន បានចាប់បដិសន្ធិនិងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរៀបចំកិច្ចប្រជុំស្តីពី «ការបូកសរុបលទ្ធផលការងារប្រចាំឆមាស និងលើកទិសដៅអនុវត្តបន្ត»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ មន្ត្រីសង្ឃ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតទាំងអស់ផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវាយតម្លៃលើសមិទ្ធផលការងារនានាដែលសម្រេចបានក្នុងឆមាសកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅការងារសំខាន់ៗ ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព។ https://www.facebook.com/share/p/1F2DxZLSv2/?mibextid=wwXIfr

📣សេចក្តីប្រគេននិងជូនដំណឹងឈប់សម្រាក ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អនុញ្ញាតឱ្យមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសម
📣សេចក្តីប្រគេននិងជូនដំណឹងឈប់សម្រាក ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អនុញ្ញាតឱ្យមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្សទាំងអស់ ឈប់សម្រាកចំនួន ១ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ឈានចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនឹងចូលបម្រើការងារ បង្រៀន និងសិក្សាវិញ នៅថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីដូចបានទូលប្រគេននិងជម្រាបជូនខាងលើ សូមមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ សូមអរព្រះគុណនិងអរគុណ!

📢 សេចក្តីប្រគេននិងជូនដំណឹង 👉 វគ្គបណ្តុះបណ្តាលជំនាញភាសាបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សហការជាមួយសមាគមទ្រទ្រង់បាលី សូមទ
📢 សេចក្តីប្រគេននិងជូនដំណឹង 👉 វគ្គបណ្តុះបណ្តាលជំនាញភាសាបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សហការជាមួយសមាគមទ្រទ្រង់បាលី សូមទូលប្រគេនសមណនិស្សិត សមណសិស្ស និងជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ វគ្គបណ្តុះបណ្តាលនឹងបើកបង្រៀនមុខវិជ្ជា «ភាសាបាលីនិងភាសាសំស្ក្រឹត» ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា។ ✍️ ការទទួលពាក្យ៖ ចាប់ផ្តើមទទួលពាក្យចូលរៀនវគ្គសិក្សាថ្មី ជំនាន់ទី៥ វគ្គ១ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ 📖 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ 📍 អាសយដ្ឋាន៖ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ☎️ ព័ត៌មានលម្អិតបន្ថែម៖ សូមទាក់ទងមកកាន់តេឡេក្រាម (Telegram) តាមរយៈលេខទូរស័ព្ទ៖ 088 568 0706 / 097 943 5421 / 071 714 0257

សកម្មភាព​សិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត​ នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវ​នឹង​ថ្ងៃ​ទី១​ ខែមិថុនា​ ឆ្នាំ​២០២៦​។ ដំណើរការអប់រំនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានប្រព្រឹត្តទៅយ៉ាងសកម្មនិងខ្ជាប់ខ្ជួន។ ក្នុងនោះ លោកគ្រូ​ អ្នកគ្រូ បានខិតខំប្រឹងប្រែងផ្ទេរចំណេះដឹងយ៉ាងយកចិត្តទុកដាក់ ចំណែកឯសមណសិស្ស សិស្សទាំងអស់ ក៏បានចូលរួមរៀនសូត្រយ៉ាងផុសផុល ប្រកបដោយវិន័យនិងសណ្តាប់ធ្នាប់ល្អប្រសើរ។ https://www.facebook.com/share/p/17uYFoUBkV/?mibextid=wwXIfr

នៅព្រឹកថ្ងៃចន្ទ​ ១រោច ខែជេស្ឋ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១​ ខែមិថុនា​​ ឆ្នាំ២០២៦ ព្រះ​ញាណសត្ថា​ សំ​ សុផល​ ព្រះនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំលោកគ្រូ​ អ្នកគ្រូ​ និងសមណសិស្ស​ សិស្ស​ សូត្របទលើកទង់សាសនា​ ព្រមទាំង​មានព្រះសង្ឃដីកាណែនាំដល់សមណសិស្ស​ សិស្ស​ នូវបទបញ្ជាផ្ទៃក្នុងផ្សេងៗរបស់សាលា​ផងដែរ។ https://www.facebook.com/share/p/1B5PJQaSCf/?mibextid=wwXIfr

ការប្រជុំពិភាក្សាលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន «Wiki School» នៅរសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្
+8
ការប្រជុំពិភាក្សាលើកទី៥ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន «Wiki School» នៅរសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសក្រុមហ៊ុន POSCAR Digital Co., Ltd. ជាមួយក្រុមការងារបច្ចេកទេសពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរៀបចំការប្រជុំលេីកទី៥​ ស្តីពី​ «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន Wiki School» តាមរយៈប្រព័ន្ធ Zoom Meeting។ គួររំលឹកផងដែរថា គិតមកដល់ពេលបច្ចុប្បន្ន ប្រព័ន្ធ Wiki School ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមបណ្តារាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោមសាលារៀនសរុបចំនួន ៦២២ សាលា។ ក្នុងពេលឆាប់ៗខាងមុខនេះ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នឹងដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា​ ស្របតាមយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។

🔉 សូមសមណសិស្ស សិស្ស ចាប់ផ្តើមចូលទៅតាមតំណភ្ជាប់នេះ ដើម្បីបំពេញប្រវត្តិរូបជូនសាលា ដោយទិន្នន័យរបស់សិស្ស នឹងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនិងជាការសម្ងាត់បំផុត។ ⭕️ សេចក្តីណែនាំក្នុងការបំពេញ៖ - សូមបំពេញដោយការប្រុងប្រយ័ត្ន - ការបំពេញមានរយៈពេល ៣ថ្ងៃ (ដោយចន្លោះ៣ថ្ងៃ បំពេញពេលណាក៏បាន) - ត្រូវបំពេញព័ត៌មានគ្រប់ចំណុចទាំង២៩ - ក្រោយពេលបំពេញព័ត៌មានរួច សូមចុចពាក្យ Submit ជាការស្រេច - ករណីមានបញ្ហា៖ ប្រសិនបើចុច Submit ហើយប្រព័ន្ធមិនដំណើរការ មានន័យថា មានចំណុចខ្លះមិនទាន់បានបំពេញព័ត៌មានគ្រប់ជ្រុងជ្រោយ។ សូមពិនិត្យមើលឡើងវិញ រួចចុចបញ្ជូនម្តងទៀត។ - តំណភ្ជាប់៖ https://docs.google.com/forms/d/1L_5-AFVrT2RzbgY9fO8YMw5yvcGwMFfWQ0hTkld09Iw/preview 🙏🙏🙏 សូមទទួលបានជោគជ័យ! ⭕️ បញ្ជាក់៖ ការបំពេញប្រវត្តិរូបនេះ មិនពាក់ព័ន្ធជាមួយការស្នើសុំលិខិតបញ្ជាក់ការសិក្សាឡើយ។

រដ្ឋបាលសាលា៖ សូមទូលប្រគេននិងជម្រាបជូនដល់សមណសិស្ស សិស្ស ទាំងអស់សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតថា ជ
រដ្ឋបាលសាលា៖ សូមទូលប្រគេននិងជម្រាបជូនដល់សមណសិស្ស សិស្ស ទាំងអស់សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតថា ជារៀងរាល់ឆ្នាំសាលាតែងតែតម្រូវឱ្យសមណសិស្ស សិស្ស ដែលកំពុងសិក្សាបំពេញប្រវត្តិរូបផ្ទាល់ខ្លួនតាមរយៈOnline។ ដូច្នេះ នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សាលានឹងទម្លាក់តំណភ្ជាប់ឱ្យសមណសិស្ស សិស្សចូលបំពេញប្រវត្តិរូប។ សូមសមណសិស្ស សិស្សគ្រប់រូបធ្វើការបំពេញប្រវត្តិរូបរបស់ខ្លួនឱ្យបានត្រឹមត្រូវពិតប្រាកដ។ ✍️គោលបំណងសាលាឱ្យសិស្សបំពេញប្រវត្តិរូប៖ ១-ងាយស្រួលស្វែងរកទិន្នន័យសមណសិស្ស សិស្ស ២-ងាយស្រួលនៅពេលសមណសិស្ស សិស្ស ស្នើសុំសេវាសាធារណៈ ៣-ងាយស្រួលទំនាក់ទំនងទៅអាណាព្យាបាល ៤-ដើម្បីរក្សាទុកទិន្នន័យប្រវត្តិរបស់សមណសិស្ស សិស្ស តាមឆ្នាំសិក្សា ✍️សមណសិស្ស សិស្សគួរត្រៀម៖ ១-ចាំទត-មើលតំណភ្ជាប់បំពេញប្រវត្តិរូបក្នុងTelegram Channels ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនិងតាមគ្រុបថ្នាក់របស់ខ្លួន (តំណភ្ជាប់តែមួយទេ) ២-ត្រូវមានE-mailជាស្រេច ដើម្បីLoginចូលទៅកាន់ទម្រង់បំពេញប្រវត្តិរូប ៣-សមណសិស្ស សិស្ស ១រូប គឺត្រូវបំពេញប្រវត្តិរូបតែ១លើកបានហើយ ៤- ក្នុងE-mailមួយ បំពេញបានតែប្រវត្តិរូបសមណសិស្សឬសិស្ស តែ១រូបប៉ុណ្ណោះ ៥-ការបំពេញនេះចាប់ផ្តើម ថ្ងៃទី២១ ដល់ ២៣ ខែឧសភា ឆ្នាំ២០២៥ ត្រឹមម៉ោង ៥:០០នាទីល្ងាច ៦-ករណីសមណសិស្ស សិស្ស មិនខ្វល់ខ្វាយឬខកខានការបំពេញនេះ នាថ្ងៃបន្ទាប់មន្ត្រីទីចាត់ការនឹងនិមន្ត អញ្ជើញមកបំពេញប្រវត្តិរូបផ្ទាល់នៅទីចាត់ការសាលា។ សេចក្តីដូចបានទូលប្រគេននិងជម្រាបជូនខាងលើ សូមសមណសិស្ស សិស្ស គ្រប់រូបជួយធ្វើការបំពេញប្រវត្តិរូបតាមតំណភ្ជាប់លើប្រព័ន្ធអនឡាញកុំបីខកខាន។ 🙏❤️🙏 សូមអរព្រះគុណនិងអរគុណ!

សូមទូលប្រគេននិងជម្រាបជូនដល់សមណសិស្ស សិស្សឱ្យបានជ្រាបពីជំនាន់ នៃឆ្នាំសិក្សាថ្មី២០២៦-២០២៧ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត៖ ✅កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ - ថ្នាក់ឆ្នាំទី១ ជំនាន់ទី៣៤ - ថ្នាក់ឆ្នាំទី២ ជំនាន់ទី៣៣ - ថ្នាក់ឆ្នាំទី៣ ជំនាន់ទី៣២ ✅កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ - ថ្នាក់ឆ្នាំទី១ ជំនាន់ទី៣០ - ថ្នាក់ឆ្នាំទី២ ជំនាន់ទី២៩ - ថ្នាក់ឆ្នាំទី៣ ជំនាន់ទី២៨

សេចក្តីប្រគេន ជូនសេចក្ដីណែនាំ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងប្រចាំខែនិងឆមាស តាមសាលាពុទ្ធិកបឋមសិក្សានិងពុទ្ធិកមធ្
+4
សេចក្តីប្រគេន ជូនសេចក្ដីណែនាំ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងប្រចាំខែនិងឆមាស តាមសាលាពុទ្ធិកបឋមសិក្សានិងពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ࿇ ══━━━━✥◈✥━━━━══ ࿇ Telegram Channel https://t.me/ginbec Facebook Page Fb.me/ginbec.gov.kh YouTube https://www.youtube.com/@ginbec Website https://ginbec.gov.kh/

តារាងកំណត់រយៈពេលប្រឡងនិងរបបពិន្ទុទាំងពីរកម្រិត
+1
តារាងកំណត់រយៈពេលប្រឡងនិងរបបពិន្ទុទាំងពីរកម្រិត

សេចក្តីប្រគេននិងជូនដំណឹង រដ្ឋបាលសាលា សូមក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបជូន សូមគ្រប់ព្រះអង្គគ្រូ លោកគ្រូ និងអ្នកគ្រូទាំងអស់ មេ
សេចក្តីប្រគេននិងជូនដំណឹង រដ្ឋបាលសាលា សូមក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបជូន សូមគ្រប់ព្រះអង្គគ្រូ លោកគ្រូ និងអ្នកគ្រូទាំងអស់ មេត្តារៀបចំដាក់វិញ្ញាសាប្រឡងប្រចាំខែឧសភា ដល់សមណសិស្ស សិស្ស ទៅតាមមុខវិជ្ជាបង្រៀនរៀងៗខ្លួន។ ⏰ កាលបរិច្ឆេទប្រឡង៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ 🏠 ការប្រគល់ពិន្ទុ៖ សូមប្រគល់បញ្ជីពិន្ទុមកទីចាត់ការ ឱ្យបានមុនថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ជាកំណត់។ ☎️ ព័ត៌មានបន្ថែម៖ រាល់ករណីជួបបញ្ហាក្នុងការប្រឡង សូមទំនាក់ទំនងមកការិយាល័យរដ្ឋបាលតាមរយៈលេខទូរស័ព្ទ 010 770 029។ 🙏❤️🙏 សូមអរព្រះគុណនិងអរគុណ!

តារាងកំណត់រយៈពេលប្រឡងនិងរបបពិន្ទុទាំងពីរកម្រិត
+1
តារាងកំណត់រយៈពេលប្រឡងនិងរបបពិន្ទុទាំងពីរកម្រិត

🚨 សេចក្តីប្រគេននិងជូនដំណឹង សូមព្រះអង្គគ្រូ លោកគ្រូ និងអ្នកគ្រូ ដាក់វិញ្ញាសាឱ្យសមណសិស្ស សិស្ស ប្រឡងប្រចាំខែឧសភា តាមមុខវិជ្ជាប
🚨 សេចក្តីប្រគេននិងជូនដំណឹង សូមព្រះអង្គគ្រូ លោកគ្រូ និងអ្នកគ្រូ ដាក់វិញ្ញាសាឱ្យសមណសិស្ស សិស្ស ប្រឡងប្រចាំខែឧសភា តាមមុខវិជ្ជាបង្រៀនរៀងៗខ្លួន។ 📅 កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២០ ដល់ ២៧ ខែឧសភា ឆ្នាំ២០២៦ 📥 ថ្ងៃប្រគល់ពិន្ទុ៖ មកទីចាត់ការ ឱ្យបានមុនថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ (ជាកំណត់) 📞 ព័ត៌មានបន្ថែម៖ រាល់ករណីជួបបញ្ហាក្នុងការប្រឡង សូមទំនាក់ទំនងមកការិយាល័យរដ្ឋបាលតាមរយៈលេខទូរសព្ទ 010 770 029។ 🙏❤️🙏 សូមអរព្រះគុណនិងអរគុណ!

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត​ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ។ https://www.facebook.com/share/p/1Gdv9rkjWb/?mibextid=wwXIfr

របាយការណ៍បច្ច័យមរណទុក្ខ គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមក្រាបបង្គំទូលថ្វាយ ទូលប្រគេន និងជម្រាបជូនអំពីបច្ច័យដែលទទ
របាយការណ៍បច្ច័យមរណទុក្ខ គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមក្រាបបង្គំទូលថ្វាយ ទូលប្រគេន និងជម្រាបជូនអំពីបច្ច័យដែលទទួលបានតាមរយៈគណនីធនាគារនិងសាច់ប្រាក់ផ្ទាល់ ក្នុងពិធីបុណ្យសព លោកគ្រូ ថា ណឹម ដែលទទួលបានសរុបចំនួន ១៦,៩១៩,២០០ រៀល។ បច្ច័យសប្បុរសធម៌នេះ ទទួលបានពីការចូលរួមរបស់៖ - សម្តេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង - ថ្នាក់ដឹកនាំនិងមន្ត្រីផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ, ផ្នែកពុទ្ធិកមធ្យមសិក្សា, ផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា និងផ្នែករដ្ឋបាលនិងគណនេយ្យ - ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ - សមណសិស្ស សិស្ស និងអតីតសមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតទាំងអស់។ បច្ច័យទាំងអស់នេះ ត្រូវបានសាលាប្រគល់ជូនគ្រួសារសពរួចរាល់ហើយ ដើម្បីចាត់ចែងតាមកិច្ចបច្ឆាមរណៈ។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យ និងទឹកចិត្តរំលែកទុក្ខដ៏ថ្លៃថ្លារបស់សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូទាំងអស់។ ដោយក្តីគោរពពី គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

របាយការណ៍បច្ច័យមរណទុក្ខ គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមក្រាបបង្គំទូលថ្វាយ ទូលប្រគេន និងជម្រាបជូនអំពីបច្ច័យដែលទទ
របាយការណ៍បច្ច័យមរណទុក្ខ គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមក្រាបបង្គំទូលថ្វាយ ទូលប្រគេន និងជម្រាបជូនអំពីបច្ច័យដែលទទួលបានតាមរយៈគណនីធនាគារនិងសាច់ប្រាក់ផ្ទាល់ ក្នុងពិធីបុណ្យសព លោកគ្រូ ថា ណឹម ដែលទទួលបានសរុបចំនួន ១៦,៩១៩,២០០ រៀល។ បច្ច័យសប្បុរសធម៌នេះ ទទួលបានពីការចូលរួមរបស់៖ - សម្តេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង - ថ្នាក់ដឹកនាំនិងមន្ត្រីផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ, ផ្នែកពុទ្ធិកមធ្យមសិក្សា, ផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា, ផ្នែករដ្ឋបាលនិងគណនេយ្យ - ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ - សមណសិស្ស សិស្ស និងអតីតសមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតទាំងអស់។ បច្ច័យទាំងអស់នេះ ត្រូវបានសាលាប្រគល់ជូនគ្រួសារសពរួចរាល់ហើយ ដើម្បីចាត់ចែងតាមកិច្ចបច្ឆាមរណៈ។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យ និងទឹកចិត្តរំលែកទុក្ខដ៏ថ្លៃថ្លារបស់សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូទាំងអស់។ ដោយក្តីគោរពពី គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត