1 905
مشترکین
+224 ساعت
+27 روز
-1530 روز
آرشیو پست ها
+8
ទស្សនកិច្ចសិក្សានៅអង្គការ អុី ប៊ី ស៊ី (EBC)
នៅរសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់សាលា ចូលរួមទស្សនកិច្ចសិក្សានៅអង្គការ អុី ប៊ី ស៊ី (Educational Broadcasting Cambodia) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារនៃការផលិតមាតិកាអប់រំ និងការអភិវឌ្ឍថ្នាលឌីជីថល។
https://www.facebook.com/share/p/19HsuX7Y1g/?mibextid=wwXIfr
ទស្សនកិច្ចសិក្សានៅអង្គការ អ៊ី ប៊ី ស៊ី (EBC)
នៅរសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ព្រះនាយករង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់សាលា ចូលរួមទស្សនកិច្ចសិក្សានៅអង្គការ អ៊ី ប៊ី ស៊ី (Educational Broadcasting Cambodia) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារនៃការផលិតមាតិកាអប់រំ និងការអភិវឌ្ឍថ្នាលឌីជីថល។
https://www.facebook.com/share/p/19HsuX7Y1g/?mibextid=wwXIfr
ផែនការសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
+9
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងសាលារៀន (Wiki School)
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បាននិមន្តជាព្រះប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងសាលារៀន (Wiki School) របស់ក្រុមហ៊ុន POSCAR Digital Co., Ltd.។
កិច្ចប្រជុំនេះមានការចូលរួមពី គណៈគ្រប់គ្រង និងមន្ត្រីក្រុមការងារបច្ចេកទេសពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីត្រៀមប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
Repost from N/a
សេចក្តីជូនដំណឹងស្តីពី ផែនការប្រឡងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
សូមអនុមោទនាបុណ្យចូលព្រះវស្សា
ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
https://www.facebook.com/share/p/1DZ2awNN1n/?mibextid=wwXIfr
នៅរសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានប្រជុំពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការកែសម្រួលមុខងារមួយចំនួន ក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀន Wiki School ដែលបានអភិវឌ្ឍដោយក្រុមការងារក្រុមហ៊ុន POSCAR Digital Co., Ltd.។
https://www.facebook.com/share/p/1G6KSz2rrX/
+1
សេចក្តីប្រគេននិងជូនដំណឹង ស្តីពី
វិស្សមកាលតូចមុនចូលព្រះវស្សា ឆ្នាំសិក្សា២០២៦-២០២៧
https://www.facebook.com/share/p/1DtG4iFNih/
Repost from 🏫 ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
រដ្ឋបាលសាលា៖ 📣 សូមគោរពទូលប្រគេននិងជម្រាបជូនថា ដើម្បីងាយស្រួលទទួលបានព័ត៌មានពីពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមនិមន្ត អញ្ជើញលោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស ធ្វើការ Like ឬ Follow ទំព័រហ្វេសប៊ុកផ្លូវការរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានតំណភ្ជាប់ដូចខាងក្រោម 🙏🙏🙏❤️🇰🇭។
💡 https://www.facebook.com/Preahsuramarit
ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។
ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ផែនការសកម្មភាព
ការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
+1
លិខិតរំលែកមរណទុក្ខ
ជូនចំពោះ លោកស្រី លាង ចាន់នី ព្រមទាំងក្រុមគ្រួសារនៃសព
គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ និងអ្នកគ្រូទាំងអស់ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ពិតជាមានសេចក្តីរន្ធត់ ក្តុកក្តួល និងក្រៀមក្រំយ៉ាងក្រៃលែងបំផុតចំពោះមរណភាពរបស់លោកគ្រូ កិត្តិបណ្ឌិត ហ៊ីង យ៉ាន អតីតនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ពីឆ្នាំ១៩៩៣ ដល់ ១៩៩៦ និងជាអតីតសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវជាស្វាមីលោកស្រី លាង ចាន់នី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៥៥នាទីរសៀល ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
សូមវិបាកវិញ្ញាណ លោកគ្រូ កិត្តិបណ្ឌិត ហ៊ីង យ៉ាន បានចាប់បដិសន្ធិនិងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរៀបចំកិច្ចប្រជុំស្តីពី «ការបូកសរុបលទ្ធផលការងារប្រចាំឆមាស និងលើកទិសដៅអនុវត្តបន្ត»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ មន្ត្រីសង្ឃ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតទាំងអស់ផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវាយតម្លៃលើសមិទ្ធផលការងារនានាដែលសម្រេចបានក្នុងឆមាសកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅការងារសំខាន់ៗ ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព។
https://www.facebook.com/share/p/1F2DxZLSv2/?mibextid=wwXIfr
📣សេចក្តីប្រគេននិងជូនដំណឹងឈប់សម្រាក
ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អនុញ្ញាតឱ្យមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្សទាំងអស់ ឈប់សម្រាកចំនួន ១ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ឈានចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនឹងចូលបម្រើការងារ បង្រៀន និងសិក្សាវិញ នៅថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីដូចបានទូលប្រគេននិងជម្រាបជូនខាងលើ សូមមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរព្រះគុណនិងអរគុណ!
📢 សេចក្តីប្រគេននិងជូនដំណឹង
👉 វគ្គបណ្តុះបណ្តាលជំនាញភាសាបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សហការជាមួយសមាគមទ្រទ្រង់បាលី សូមទូលប្រគេនសមណនិស្សិត សមណសិស្ស និងជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ វគ្គបណ្តុះបណ្តាលនឹងបើកបង្រៀនមុខវិជ្ជា «ភាសាបាលីនិងភាសាសំស្ក្រឹត» ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា។
✍️ ការទទួលពាក្យ៖ ចាប់ផ្តើមទទួលពាក្យចូលរៀនវគ្គសិក្សាថ្មី ជំនាន់ទី៥ វគ្គ១ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
📖 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
📍 អាសយដ្ឋាន៖ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
☎️ ព័ត៌មានលម្អិតបន្ថែម៖ សូមទាក់ទងមកកាន់តេឡេក្រាម (Telegram) តាមរយៈលេខទូរស័ព្ទ៖
088 568 0706 / 097 943 5421 / 071 714 0257
