en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

Open in Telegram

បង្ការ បង្ក្រាប សង្គ្រោះ

Show more
7 445
Subscribers
-1024 hours
-217 days
+34430 days
Posts Archive
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដីក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ៕

****English Below**** 🔈🏃រត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា - 𝑹𝑼𝑵 𝑭𝑶𝑹 𝑷𝑬𝑨𝑪𝑬 𝑫𝑨𝒀 𝑰𝑵 𝑪𝑨𝑴𝑩𝑶𝑫𝑰𝑨 (GRKPP x V
****English Below**** 🔈🏃រត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា - 𝑹𝑼𝑵 𝑭𝑶𝑹 𝑷𝑬𝑨𝑪𝑬 𝑫𝑨𝒀 𝑰𝑵 𝑪𝑨𝑴𝑩𝑶𝑫𝑰𝑨 (GRKPP x V-ACTIVE Running 6km) កម្មវិធីនេះបង្កើតឡើងសម្រាប់បងប្អូនចូលរួមរត់លេងកម្សាន្ត រយះចម្ងាយ ៦គីឡូម៉ែត ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់គ្នា ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា (𝗣𝗲𝗮𝗰𝗲 𝗗𝗮𝘆 𝗜𝗻 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮) ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៦ 🕊️🇰🇭 📍កម្មវិធីរត់នឹងរៀបចំនៅក្នុងបរិវរណទីក្រុងកោះនរា ( https://maps.app.goo.gl/XmceG2AZyCdB3sU18?g_st=ic ) 📅 កាលបរិច្ឆេទ : ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២៦ 💵 តម្លៃសំបុត្រ ១៨ ដុល្លារ ក្នុងមួយនាក់ 🔗 លីងចុះឈ្មោះ : https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link 🤝 ឧបត្ថម្ភធំដោយ : V-Active 👏🏻សហការរៀបចំកម្មវិធីដោយ : GRKPP RUN CLUB , KIRI KIRI RUN CLUB , SQUAD RUN 🔈🏃 𝑹𝑼𝑵 𝑭𝑶𝑹 𝑷𝑬𝑨𝑪𝑬 𝑫𝑨𝒀 𝑰𝑵 𝑪𝑨𝑴𝑩𝑶𝑫𝑰𝑨 (GRKPP x V-ACTIVE Running 6km) This event is organized for everyone to join a fun run 6 km together with the Phnom Penh Gendarmerie to celebrate 𝗣𝗲𝗮𝗰𝗲 𝗗𝗮𝘆 𝗜𝗻 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 (29 December 1998 – 29 December 2026) 🕊️🇰🇭 📍Location: Koh Norea City (https://maps.app.goo.gl/XmceG2AZyCdB3sU18?g_st=ic) 📅 Date: Sunday, December 20, 2026 💵 Register Fee: $18 (USD) per person 🔗 Registration Link: https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link 🤝 Powered by: V-Active 👏🏻Organized by: GRKPP RUN CLUB, KIRI KIRI RUN CLUB, SQUAD RUN

📢 សេចក្តីជូនដំណឹង កម្មវិធីហ្វឹកហាត់ Functional Training របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងត្រូវសម្រាកសម្រាប់ថ្ងៃសៅរ៍ ទី១០ ខ
📢 សេចក្តីជូនដំណឹង កម្មវិធីហ្វឹកហាត់ Functional Training របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងត្រូវសម្រាកសម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ យើងជួបគ្នានៅសប្តាហ៍បន្ទាប់! សូមជូនពរបងប្អូនទាំងអស់គ្នាធ្វើដំណើរទីជិតទីឆ្ងាយជួបតែសុវត្ថិភាព និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានឧបត្ថម្ភទឹកដោះគោឆៅ ចំនួន ២០០០កេស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព ដែលកំពុងតែមមាញឹកក្នុងបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រជារឿយៗ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ និងសូមជូនពរ ម្ចាស់ក្រុមហ៊ុនជីបម៉ុងគ្រុប ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕