ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

الذهاب إلى القناة على Telegram

បង្ការ បង្ក្រាប សង្គ្រោះ

إظهار المزيد
7 328
المشتركون
-324 ساعات
+87 أيام
-5730 أيام
أرشيف المشاركات
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង “ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០” និងទស្សនាកម្សាន្ត ភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ក្នុងពិធីបើកព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) និងបិទជំនួបសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ផងដែរ។ សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ រាជធានីភ្នំពេញ ថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
15 نوفمبر, 11:40