ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 501 名订阅者,在 政治 类别中位列第 4 885,并在 柬埔寨 地区排名第 544

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 501 名订阅者。

根据 13 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -5,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.21%。内容发布后 24 小时内通常能获得 6.15% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 757 次浏览,首日通常累积 646 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 14 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 501
订阅者
-524 小时
-317
-12030
帖子存档
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊
+6
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម នាយកសាខា និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងអាជ្ញាធរស្រុក បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះ អ្នកស្រី សម្បត្តិ ឆវី អាយុ ៣១ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិស សំពៅលូនដែលកំពុងសម្រាលក្រោយសម្រាលកូន នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។ ក្នុងឱកាសនោះដែរលោកជំទាវ និងក្រុមការងារ បានផ្តល់អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកស្រី រួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកាសរុបចំនួន ១.២០០.០០០រៀល។ សូមបញ្ជាក់ផងដែរថា អ្នកស្រី បានមកស្នាក់នៅផ្ទះម្តាយបង្កើត នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយបានសម្រាកសម្រាលកូន ដោយសុវត្ថិភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង នៅថ្ងៃទី ១ មករា ២០២៦ ។

លោកជំទាវ ប៉ាង ដានី អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីបុណ្យមាឃបូជា ដ
+9
លោកជំទាវ ប៉ាង ដានី អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តបុទុមរតនៈដីដុះ ក្រុងកំពង់ចាម នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖ ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ស៊ី វណ្ណថា ទីប្រឹក្សា ជាន់ខ្ពស់ ព្រឹទ្ធសភា លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកយាយ លោកតា សីលវ័នកើត សីលវតី និងពុទ្ធបរិស័ទចំណុះជើងវត្ត ។

នាព្រឹកថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
នាព្រឹកថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តគោលនយោបាយ ជាតិបញ្ចប់អេដស៍ នឹងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំ ឡើងរយះពេល ២ថ្ងៃ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ប្រតិភូខេត្តកំពង់ចាម ដឹកនា
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ថា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការណ៍ការងារសន្តិសុខ​ សណ្តាប់ធ្នាប់ព្រំដែន​ និងពាណិជ្ជកម្ម​ រវាងបណ្តាខេត្តសម្ព័ន្ធមេត្រីភាព​ នៃប្រទេសកម្ពុជា-វៀតណាម និងអបអសាទរឆ្នាំថ្មី ស្ថិតនៅសាលាខេត្តដុងណាយ ប្រទេសវៀតណាម។

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខ
+9
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់បណ្ណកម្មសិទ្ធិដីធ្លី លិខិតថ្លែងអំណរគុណ ប្រជាពលរដ្ឋ ២គ្រួសារ និងចុះវាស់វែងបើកផ្លូវធ្លាសាធារណៈ ស្ថិតនៅភូមិវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិ
+9
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាសមាគមនារីខេត្តកំពង់ចាម បានដឹកនាំសមាជិកាសាខាសមាគមនារីខេត្ត រៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន៥០អង្គ គង់នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាសក្រុងកំពង់ចាម។

មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ
+2
មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ្នាំ២០២៦

មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ
+1
មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ្នាំ២០២៦

នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រីសុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអ
+9
នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រីសុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាយ នៅការិយាល័យច្រកចេញចូលតែមួយ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្ដទៅនៅសាលាខេត្ដកំពង់ចាម ។

អនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
អនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប
+9
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តរបស់ស្រុកជើងព្រៃ (ស្រុកជេីងព្រៃ)៖​ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកព្រឹទ្ធសភាមណ្ឌល ភូមិភាគ២ (កំពង់ចាម, ត្បូងឃ្មុំ) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តរបស់ស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាពី ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងឯកឧត្តម ជឹម លាវសមាជិកព្រឹទ្ធសភាភូមិភាគ២(មណ្ឌលកំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ដែលមានសមាជិកចូលរួម ប្រមាណ២៥០នាក់។ បន្ទាប់ពីការអានរបាយការណ៍​ផ្សព្វផ្សាយ ស្តីពីសភាពការណ៍រួម របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយគណបក្សស្រុក រួចមក ឯកឧត្តម បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានថ្លែងការការកោតសរសើរចំពោះ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត, ក្រុមការងារគណបក្ស និង ថ្នាក់ដឹកនាំ-មន្ត្រីគណបក្សមូលដ្ឋាន ដែលបានសហការគ្នាយ៉ាងល្អ និងបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន ដោយពុំគិតការនឿយហត់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់ពេលនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ផេន សុផល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្តើងជ័យ។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមខ្លឹមសារ របាយការណ៍ផ្សព្វផ្សាយរួម របស់គណៈកម្មាធិការកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដែលឈរលើមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានចំណាយថវិកា ចំនួន ១៦.២៤០.០០០រៀល ក្នុងនោះរួមមាន៖ -ឧបត្ថម្ភសមាជិក សមាជិកា ដែលបានចូលរួមសរុបចំនួន ២១២នាក់ ក្នុង១នាក់ថវិកាចំនួន ២០.០០០រៀល -ឧបត្ថម្ភកងកម្លាំង និងប្រជាការពារចំនួន ១០នាក់ ក្នុង១នាក់ចំនួន ២០.០០០រៀល -ឧបត្ថម្ភមន្ត្រីប្រចាំការទីស្នាក់ការបក្សស្រុកចំនួន១នាក់ ៤០០.០០០រៀល -ឧបត្ថម្ភដល់ឃុំ និងប៉ុស្តិ៍ទាំង១០ ក្នុង១ឃុំចំនួន ៥០០.០០០រៀល -ឧបត្ថម្ភការចំណាយរៀបចំកម្មវិធីចំនួន ៦.៤០០.០០០ រៀល ផងដែរ៕

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំកិច
+9
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៤ ព្រមទាំងកងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សរុបចំនួន៣៩០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍សំណេះសំណាល និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានផ្តល់កិត្តិយសអញ្ជើញផ្តល់បណ្ណសរសើរចំនួន៣៨នាក់ និងមេដាយចំនួន៧៤នាក់ ដល់មន្រ្តីរាជការស្រុក កងកម្លាំង និងលោកគ្រូ អ្នកគ្រូផងដដែរ។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកស
+9
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងវត្តមានចូលរួមរបស់ឯកឧត្តម លោក លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១៤ គណៈកម្មាធិការស្រុក ឃុំ យុវជនគណបក្សស្រុក និងឃុំទាំង១៤ អាយធីស្រុក ឃុំ សរុបចំនួន២៥០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណបក្សស្រុក។ ឯកឧត្តមប្រធានបានមានមតិសំណេះសំណាល និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់គណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ ព្រមទាំងបានផ្សព្វផ្សាយរបាយការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ព្រមជាមួយនោះ ឯកឧត្តមប្រធានដាក់ទិសដៅសំខាន់ៗ ដល់ក្រុមការងារ និងគណបក្សស្រុក ដើម្បីឈានទៅទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ និងជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨។

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន
+9
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត សហការជាមួយ នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងសិក្សាលើការបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បើតាមរបាយការរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹថា មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ តាមស្ថានភាពជាក់ស្តែងបណ្តាលមកពី ចរន្តទឹកទីតាំងនោះ មានអន្លង់ទឹកគួច ហើយមុខទឹកនៃទន្លេមេគង្គហូរមកបុកចំតែម្តង ទើបធ្វើឲ្យមានបម្រែបម្រួលចរន្តទឹក នាំឲ្យប៉ះពាល់ដល់សំណង់ច្រាំងទន្លេ បូករួមទាំង សំណង់នេះសាងសងមានអាយុកាលយូរ ប្រហែល១៤ឆ្នាំហើយដែរ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង រៀបចំ សណ្តាប់ធ្នាប់ ទីតាំងដែលរងការបាក់ស្រុតនេះមិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះទេ ដោយបិទចរាចរណ៍តាំងស្រុងតែម្តងជៀសវាងការប៉ះពាល់ដល់សុវត្ថិភាពរបស់ ប្រជាពលរដ្ឋ។លើសពីនេះអាជីវករលក់ដូរនៅតាមមាត់ទន្លេនៅចំណុចនោះឯកឧត្តម បានណែនាំឲ្យរកទីតាំងផ្សេងលក់បណ្តោះអាសន្នសិន រហូតដល់ពេលច្រាំងទន្លេ ជួសជុលរួចរាល់៕

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីបាក់ស្រុតច្រាំងទន្លេ ចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្
+3
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីបាក់ស្រុតច្រាំងទន្លេ ចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។