ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 228 مشتركاً، محتلاً المرتبة 4 906 في فئة السياسة والمرتبة 542 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 228 مشتركاً.

بحسب آخر البيانات بتاريخ 21 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -121، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.16‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.27‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 630 مشاهدة. وخلال اليوم الأول يجمع عادةً 539 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 228
المشتركون
-924 ساعات
-327 أيام
-12130 أيام
أرشيف المشاركات
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ នៅឃុំព្រែកកុ
+9
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស (កំពង់ចាម)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោក ភោគ សាវុធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២គ្រួសារ រស់នៅភូមិ អូរស្វាយលិច ៤៦គ្រួសារ និងភូមិ អូរស្វាយកើត ៦គ្រួសារ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ដែលកម្មវិធីប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តអូរស្វាយ ឃុំព្រែកកុយ ជាទីដែលអារាមនេះក៏ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ ផងដែរ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់  ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥២ ខ្នង ក្នុងភូមិចំនួន ២ ក្នុង ឃុំព្រែកកុយ ត្រូវប៉ើងរលំ របើកសង្កសី  និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ ៨គ្រួសារ កម្រិតមធ្យម១៣គ្រួសារ និង កម្រិតស្រាល ៣១គ្រួសារ ។ ទន្ទឹមនោះ វត្តអូរស្វាយ ក៏ទទួលរងផលប៉ះពាល់ ពីខ្យល់កន្ត្រាក់ ធ្វើអោយរបើកពិដានសាលាឆាន់ និងដំបូលបន្ទប់ទឹក ១ខ្នង ២បន្ទប់ ទៀត។ ឯកឧត្តម អ៊ុន ចាន់ដា  បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ និងព្រះចៅអធិការវត្ត ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែម ទៀត ។  ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់  ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោល "។ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ចំពោះការសាងសង់ជម្រក ឬ លំនៅឋាន ត្រូវពិនិត្យរកទីតាំងដែលធានាសុវត្ថិភាពនិងបរិស្ថានល្អ ហើយការសាងសង់ជម្រកឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬ ត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬ រងវិបត្តិភ័យផ្សេងៗ ។  ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ  ។ ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។ អំណោយដែលបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង  ៥២គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន :       -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ៨គ្រួសារ ជូន ១គ្រួសារ ៤០០.០០០រៀល។       -ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ១៣គ្រួសារ ជូន ២គ្រួសារ ២០០.០០០ រៀល ។        -ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១០០.០០០ រៀល។       ជាមួយនោះ  ឯកឧត្តម អ៊ុន ចាន់ដា  ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តអូរស្វាយ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសារប្រណិត ៤កេស និង បច្ច័យ ១.០០០,០០០ រៀល  ផងដែរ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់ (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ បើតាមលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ ១ខ្សែខាងលើនេះ មាន២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង អាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរជំនាញ  និងមន្ត្រីបច្ចេកទេស ធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងខាងលើនេះឲ្យទទួលបានជោគជ័យ និងគុណភាពផ្លូវ/ស្ពាន ប្រកបដោយស្តង់ដារ។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការស្តារ និងជួសជុលឡើងវិញ នូវច្រាំងទន្លេមេគង្គដែលបានបាក់/ស្រុត នាពេលកន្លងមក។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខាងលើ បាន បាក់/ស្រុត នៅអំឡុងឆ្នាំ២០២២ មានប្រវែង ប្រមាណ ៤០០ម៉ែត្រ។ ខណៈនោះ ដោយយោងសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពី រដ្ឋបាលខេត្តកំពង់ចាម ទៅក្រសួងធនធានទឹក និងឧតុនិយម ទើបនៅដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការស្តារ និងជួសជុលច្រាំងទន្លេមេគង្គនេះឡើងវិញ ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផល១០០ ភាគរយ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ស្រុកស្ទឹងត្រង់ (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ បើតាមលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ ១ខ្សែខាងលើនេះ មាន២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង អាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរជំនាញ  និងមន្ត្រីបច្ចេកទេស ធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងខាងលើនេះឲ្យទទួលបានជោគជ័យ និងគុណភាពផ្លូវ/ស្ពាន ប្រកបដោយស្តង់ដារ។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការស្តារ និងជួសជុលឡើងវិញ នូវច្រាំងទន្លេមេគង្គដែលបានបាក់/ស្រុត នាពេលកន្លងមក។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខាងលើ បាន បាក់/ស្រុត នៅអំឡុងឆ្នាំ២០២២ មានប្រវែង ប្រមាណ ៤០០ម៉ែត្រ។ ខណៈនោះ ដោយយោងសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពី រដ្ឋបាលខេត្តកំពង់ចាម ទៅក្រសួងធនធានទឹក និងឧតុនិយម ទើបនៅដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការស្តារ និងជួសជុលច្រាំងទន្លេមេគង្គនេះឡើងវិញ ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផល១០០ ភាគរយ៕

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំចែករំលែកបទពិសោធន៍ និងទស្សនកិច្ចសិក្សាកន្លែងផ្តល់សេវា ចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (OSSU) ជាមួយគណៈប្រតិភូក្រសួងកិច្ចការនារី ខេត្តសៀមរាប,កំពង់ស្ពឺ និងខេត្តរតនគិរី នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ លោកជំទាវ ហ៊ូសាមិត្ដរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្ត ។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ លោកជំទាវ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី,តំណាងក្រសួងសុខាភិបាល, លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរកិច្ចការនារី, មន្ទីរសុខាភិបាល, មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ,ស្នងការដ្ឋាននគរបាលខេត្ត, មន្ទីរពេទ្យ, ក្រុមការងារលេខាធិការដ្ឋាន GBV មន្ត្រីជំនាញទទួលបន្ទុក OSSU អ្នកពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាម , ប្រតិភូខេត្តទាំង៣ រួមមាន៖ (ខេត្តសៀមរាប,កំពង់ស្ពឺ និងខេត្តរតនគិរី ) និងតំណាងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា UNFPA, DFAT ,ACCESS 2 ។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី ចែករំលែកបទពិសោធន៍ និងស្វែងយល់បន្ថែមលើការផ្តល់សេវានៅកន្លែងផ្តល់សេវាចម្រុះ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម ដើម្បីឱ្យអ្នកផ្តល់សេវាពហុវិស័យពាក់ព័ន្ធ ទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ បង្កើនប្រសិទ្ធភាព និងលទ្ធភាពនៃការអនុវត្តកន្លែងផ្តល់សេវាចម្រុះ ឱ្យកាន់តែល្អប្រសើរ។

អាជ្ញាធរ និងអ្នកដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ស្នើសុំឈ្នួញលក់បន្តកុំបន្លំអត្តសញ្ញាណទុរេនបែកអន្លូង

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា ៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា
ឯកឧត្តម អ៊ុន ចាន់ដា ៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ថ្លែងថា៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ ដែលយើងជាប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ នៅសាលាស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងអតីតយុទ្ធជន និងនិវត្តជន ប្រមាណជាង ២០០នាក់។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេស អ៊ំ ពូ មីង អតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការ រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ។ លើសពីនេះទៀត នៅឆ្នាំ១៩៩៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់រួមទាំងអតីតយុទ្ធជន ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងអតីតយុទ្ធជនតែមួយ ធ្វើឱ្យទឹកដីកម្ពុជាទទួលបាននូវការឯកភាពជាតិ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបន្តវេនដឹកនាំប្រទេសជាតិ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ នៅសាលាស្រុកស្ទឹងត្រង់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអតីតយុទ្ធជន និងនិវត្តជន ប្រមាណជាជាង ២០០នាក់ ។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេស អ៊ំ ពូ មីង អតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការ រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ។ លើសពីនេះទៀត នៅឆ្នាំ១៩៩៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់រួមទាំងអតីតយុទ្ធជន ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងអតីតយុទ្ធជនតែមួយ ធ្វើឱ្យទឹកដីកម្ពុជាទទួលបាននូវឯកភាពជាតិ សុខសន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ដែលប្រការនេះបានធ្វើឱ្យប្រជាជនគ្រប់រូបចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន
+9
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់មន្ត្រីអនុវត្តមុខងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ប្រតិភូថ្នាក់ដឹកនាំក្រសួង, អភិបាលរងក្រុង ស្រុក, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត, ប្រធាន និងអនុប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងមន្រ្តីអនុវត្តមុខងារ រួមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន
+7
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់មន្ត្រីអនុវត្តមុខងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូថ្នាក់ដឹកនាំក្រសួង, អភិបាលរងក្រុង ស្រុក, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, ប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត, ប្រធាន និងអនុប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងមន្រ្តីអនុវត្តមុខងារ រួមទាំងមន្ត្រីពាក់ព័ន្ធ៕

ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណ
+3
ឯកឧត្ដម សា ស៊ីថា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមសំណេះសំណាល និងចែកអំណោយ ក្នុងឱកាសបុណ្យស្រាយបួសរ៉ូយ៉ាហាជី (ឥស្លាម) ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅភូមិទី៧ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បន្ទាប់មកឯកឧត្តម បានបន្តចុះពិនិត្យការសាងសង់ព្រះវិហារ(ឥស្លាម) ក្នុងភូមិទី៧ ដោយមានការចូលរួមពីលោកមេឃុំព្រែកតានង់ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយផងដែរ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។