uz
Feedback
វិធានច្បាប់-VITHEAN LAW

វិធានច្បាប់-VITHEAN LAW

Kanalga Telegram’da o‘tish

ចែករំលែកអត្ថបទច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ព័ត៌មានការងារវិស័យច្បាប់ Channel: https://t.me/vitheanlaw Youtube: https://youtube.com/@vitheanlaw FB Page: https://www.facebook.com/Vitheanlaw Tiktok: http://www.tiktok.com/@vitheanlaw

Ko'proq ko'rsatish
1 647
Obunachilar
+224 soatlar
Ma'lumot yo'q7 kunlar
+1030 kunlar
Postlar arxiv
ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ត្រូវ​ប្រកាន់​យក​នូវ​សុគតិធម៌​ទាំង​ ៥ប្រការ​ ពេល​បំពេញ​កិច្ចការ​តុលាការ​ ឬ​ កិច្ចការ​អយ្យការ​ ។
ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ត្រូវ​ប្រកាន់​យក​នូវ​សុគតិធម៌​ទាំង​ ៥ប្រការ​ ពេល​បំពេញ​កិច្ចការ​តុលាការ​ ឬ​ កិច្ចការ​អយ្យការ​ ។

«នៅក្នុងនីតិវីធីអនុវត្តដោយបង្ខំ ភាគីមិនត្រូវបានអនុញ្ញាតឱ្យធ្វើបណ្ដឹងដកហូត ឬបណ្ដឹងដិតចិត្តចំពោះចៅក្រមអនុវត្តឡើយ» អង្គសន្និបាតវ
+2
«នៅក្នុងនីតិវីធីអនុវត្តដោយបង្ខំ ភាគីមិនត្រូវបានអនុញ្ញាតឱ្យធ្វើបណ្ដឹងដកហូត ឬបណ្ដឹងដិតចិត្តចំពោះចៅក្រមអនុវត្តឡើយ» អង្គសន្និបាតវិស័យយុត្តិធម៌ ឆ្នាំ២០២៦ បានឯកភាពលើខ្លឹមសារនៃសេចក្តីសម្រេចចិត្តរួម៖ 👉បណ្ដឹងជិតចិត្តក្នុងសំណុំរឿងអនុវត្តដោយបង្ខំ៖ នៅក្នុងនីតិវិធីអនុវត្តដោយបង្ខំ ភាគីមិនត្រូវបានអនុញ្ញាតឱ្យធ្វើបណ្ដឹងដកហូត ឬបណ្ដឹងដិតចិត្តចំពោះចៅក្រមអនុវត្ត ដោយផ្អែកតាមមាត្រា ២៧ និងមាត្រា ២៨ នៃក្រមនីតិវិធីរដ្ឋប្បវេណីឡើយ ដោយហេតុថា សំណុំរឿងអនុវត្តដោយបង្ខំមិនពាក់ព័ន្ធនឹងការជម្រះក្តី ហើយនីតិវិធីអនុវត្តមិនមែនជានីតិវិធីនៃបណ្ដឹងនោះទេ។

ក្រសួងស្ថាប័នទាំង ៣០ ដែលចំណុះឲ្យរាជរដ្ឋាភិបាល ក្នុងនោះមាន + ទីស្តីការគណៈរដ្ឋមន្រ្តី ១ + ក្រសួង ២៧ + រដ្ឋលេខាធិការដ្ឋាន ២ ដោយឡ
+6
ក្រសួងស្ថាប័នទាំង ៣០ ដែលចំណុះឲ្យរាជរដ្ឋាភិបាល ក្នុងនោះមាន + ទីស្តីការគណៈរដ្ឋមន្រ្តី ១ + ក្រសួង ២៧ + រដ្ឋលេខាធិការដ្ឋាន ២ ដោយឡែកក្រសួងព្រះបរមរាជវាំងមិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ។

មូលហេតុដែលនាំអោយរលត់បណ្ដឹងអាជ្ញា ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/v
មូលហេតុដែលនាំអោយរលត់បណ្ដឹងអាជ្ញា ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/vitheanlawgroup FB Page: https://www.facebook.com/Vitheanlaw Youtube: https://youtube.com/@vitheanlaw TikTok: www.tiktok.com/@vitheanlaw

“ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គសិក្សារយៈពេលខ្លី វគ្គទី២ ឆ្នាំ២០២៦ សិក្សាតាមប្រព័ន្ធអនឡាញ” សាលាភូមិន្ទរដ្ឋបាលសូមជូនដំណឹងដល់មន
+2
“ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គសិក្សារយៈពេលខ្លី វគ្គទី២ ឆ្នាំ២០២៦ សិក្សាតាមប្រព័ន្ធអនឡាញ” សាលាភូមិន្ទរដ្ឋបាលសូមជូនដំណឹងដល់មន្ត្រីរាជការស៊ីវិល យោធិន និងមន្ត្រីនគរបាលជាតិទាំងអស់មេត្តាជ្រាបថា សាលានឹងបើកការទទួលពាក្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញលើកទី២ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លើមុខវិជ្ជាឌីជីថលចាំបាច់ រយៈពេល ៤៥ម៉ោង។ មន្ត្រីរាជការ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ ដែលមានបំណងចង់សិក្សាវគ្គបណ្តុះបណ្តាលខាងលើសូមចុះឈ្មោះសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://go.gov.kh/era/train26usict ឬតាមរយៈ QR code ខាងក្រោម ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ *សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទ ឬតេលេក្រាម៖ ០៧៦ ៥៥៥៥ ០០៣, ០១៦ ៣៨៧ ៣៧២ *សូមចូលទៅកាន់តំណភ្ជាប់ ឬតាមរយៈ QR Code ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២៦។

វិធីសាស្ត្រគតិយុត្ត_និងបរមាធិប្បាយគតិយុត្តិ_មករា_២០២៥.pdf5.77 KB

អត្ថបទស្រាវជ្រាវ និងវិភាគ «អំណាចតុលាការនៅក្នុងច្បាប់កម្ពុជា» រៀបថំដោយ ឯកឧត្តម សន​ សោភ័ណ ឯកឧត្តម ចាយ ច័ន្ទតារាវណ្ណ និងឯកឧត្តម​ ម៉ុង មុនីចរិយា អត្ថបទដកស្រង់ចេញពីព្រឹត្តិបត្រ ច្បាប់និងយុត្តិធម៌ លេខ១ បោះពុម្ពផ្សាយដោយក្រសួងយុត្តិធម៌ ------------------- ក្រសួងយុត្តិធម៌l | JOIN ⏬ https://t.me/mojcambodianews https://moj.gov.kh/kh/book-library

មេធាវី មិនអាចផ្សព្វផ្សាយវិជ្ជាជីវៈរបស់ខ្លួន ដោយការភូតកុហក ឬ អួត ឬ ប្រើប្រាស់មធ្យោបាយ ឬ រូបភាពណាមួយដែលមានលក្ខណៈជាការអូសទាញអតិថ
មេធាវី មិនអាចផ្សព្វផ្សាយវិជ្ជាជីវៈរបស់ខ្លួន ដោយការភូតកុហក ឬ អួត ឬ ប្រើប្រាស់មធ្យោបាយ ឬ រូបភាពណាមួយដែលមានលក្ខណៈជាការអូសទាញអតិថិជនឱ្យមករកសេវាខ្លួនឡើយ។ នាមបណ្ណមេធាវី ត្រូវដាក់ត្រឹមតែមុខងារជា មេធាវី តែប៉ុណ្ណោះ។ ការប្រើប្រាស់ឋានៈ មុខងារ តួនាទី លាយឡំ ដែលមានលក្ខណៈអួត និងអូសទាញអតិថិជន ត្រូវបានហាមឃាត់។ យោង៖ សេចក្ដីសម្រេចលេខ ០៣៩/សសគម/០៨ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៨។ #OA #BAKC JOIN CHANNEL 📱

ចំណុចគួរយល់ដឹងអំពី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ១/ អ.ដ.ក ជាយន្តការបំពេញ បន្ថែមឱ្យយន្តការដែលមានស្រាប់
ចំណុចគួរយល់ដឹងអំពី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ១/ អ.ដ.ក ជាយន្តការបំពេញ បន្ថែមឱ្យយន្តការដែលមានស្រាប់ ២/ រាល់ការដាក់ពាក្យបណ្តឹង និងការដោះស្រាយ វិវាទមិនតម្រូវ ឱ្យមានការបង់ប្រាក់ ៣/ ការដាក់ពាក្យបណ្តឹងមក អ.ដ.ក. មានភាពងាយស្រួល និងមិនស្មុគស្មាញ ៤/ នីតិវិធីដោះស្រាយវិវាទមានភាពសាមញ្ញ និង ឆាប់រហ័ស ៥/ មានសមត្ថកិច្ចដោះស្រាយវិវាទ រដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមការកំណត់របស់ច្បាប់ ៦/ ឈរលើ គោលការណ៍ស្ម័គ្រចិត្តរបស់ភាគី ការដោះស្រាយវិវាទគោរពតាមការសម្រេចចិត្តរបស់ភាគី ៧/ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មានអានុភាពអនុវត្តដូច សាលក្រមស្ថាពររបស់តុលាការ។

ឱកាសការងារ នៅ (EDC) 38 រូប លឿនៗ
+3
ឱកាសការងារ នៅ (EDC) 38 រូប លឿនៗ

សេចក្ដីជូនដំណឹង ស្ដីពីការជ្រេីសរេីសមន្ត្រីស្ម័គ្រចិត្ត បម្រេីការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ខេត្
សេចក្ដីជូនដំណឹង ស្ដីពីការជ្រេីសរេីសមន្ត្រីស្ម័គ្រចិត្ត បម្រេីការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៦។ #រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ

កថាភាគទី១ ល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍ មាត្រា948._ អាយុគ្រប់លក្ខណៈរៀបអាពាហពិពាហ៍ បុរស និង នារី ដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ។ ប៉ុន្ដែ ក្នុងករណីដែលភាគីម្ខាង បានដល់នីតិភាព ហើយភាគីម្ខាងទៀតជាអនីតិជនដែលមានអាយុមិនតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន ដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬ អ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់អនីតិជននោះ ។ មាត្រា949._ ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព បុគ្គលដែលមានសហព័ទ្ធហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានឡើយ ។ មាត្រា950._ អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត 1- នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយ ប្រសិនបើអំឡុងពេល១២០ (មួយរយម្ភៃ) ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុន ត្រូវបានរំលាយ ឬលុបចោល។ 2- បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលនារីមានផ្ទៃពោះនៅមុនពេលដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោលហើយបានសម្រាលកូន ឬ ចំពោះករណីដែលមានលិខិតបញ្ជាក់ពីការគ្មានផ្ទៃពោះ ពីវេជ្ជបណ្ឌិត។ មាត្រា951._ ការហាមឃាត់មិនឱ្យរៀបអាពាហពិពាហ៍ រវាងញាតិលោហិត 1- អាពាហពិពាហ៍ មិនអាចធ្វើបានឡើយ រវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតក្នុង ៣ (បី) ថ្នាក់ រាប់ទាំង ថ្នាក់ទី ៣ (បី) ផង។ 2- បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ នៅក្រោយពេលដែលទំនាក់ទំនងញាតិ ត្រូវបានបញ្ចប់ ដោយបញ្ញត្ដិនៃមាត្រា ១០១៤ (ការបញ្ចប់នូវញាតិភាពជាមួយនឹងឪពុកម្ដាយបង្កើត) មាត្រា ១០១៦ (ការកាត់កាល់នៃស្មុំកូនពេញលេញ) ឬ មាត្រា ១០៣២ (អានុភាពនៃការកាត់កាល់ស្មុំកូនធម្មតា) នៃក្រមនេះ។ មាត្រា952._ ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ 1- អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ធនៃខ្សែផ្ទាល់។ បញ្ញត្ដិនេះត្រូវយកមកអនុវត្ដដូចគ្នាដែរ នៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ ដោយបញ្ញត្ដិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ឬមាត្រា ១០១៦ (ការកាត់កាល់នៃស្មុំកូនពេញលេញ) នៃក្រមនេះ ។ 2- អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិពន្ធ នៅក្នុង ៣ (បី) ថ្នាក់រាប់ទាំងថ្នាក់ទី៣ (បី) ផង ។ បញ្ញត្ដិនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ តាមបញ្ញត្ដិនៃមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ខាងលើនេះ ។ ប៉ុន្ដែ បើសហព័ទ្ធណាម្ខាងបានទទួលមរណភាព សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុង ៣ (បី)ថ្នាក់ បាន។ មាត្រា953._ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន 1- ក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហពិពាហ៍ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជននោះ។ 2- បើអ្នកដែលមានអំណាចមេបាណាម្ខាងមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាង ជាការគ្រប់គ្រាន់ហើយ។ 3- ក្នុងករណីដែលអ្នកមានអំណាចមេបា ឬ អាណាព្យាបាលសម្រាប់អនីតិជនបដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហពិពាហ៍ អាចទាមទារទៅតុលាការឱ្យសម្រេចសេចក្ដីជំនួសការយល់ព្រមនោះបាន។ មាត្រា954._ ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ ជននៅក្រោមអាណាព្យាបាលទូទៅ អាចរៀបអាពាហ៍ពិពាហ៍បាន ក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទៈ ក្នុងកម្រិតអប្បបរិមា ដែលចាំបាច់ដើម្បីរៀបអាពាហពិពាហ៍។ក្នុងករណីនេះ មិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ។ មាត្រា955._ ការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ និងការចុះបញ្ជីអាពាហពិពាហ៍ 1- អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ដ្រីអត្រានុកូលដ្ឋាន។ 2- ការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហពិពាហ៍ និងការចុះបញ្ជីអាពាហពិពាហ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវធ្វើដោយផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងបទប្បញ្ញត្ដិស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន។ មាត្រា956._ ការទទួលពាក្យសុំរៀបអាពាហពិពាហ៍ ពាក្យសុំរៀបអាពាហពិពាហ៍ ពុំអាចទទួលយកបានឡើយ បើបានទទួលស្គាល់ថាអាពាហ៍ពិពាហ៍នោះ ផ្ទុយនឹងបញ្ញត្ដិ ចាប់ពីមាត្រា៩៤៨ (អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍) រហូតដល់មាត្រា ៩៥៤ (ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ) ខាងលើនេះ ឬបទដ្ឋានគតិយុត្ដផ្សេងទៀត។ មាត្រា957._ ទម្រង់នៃអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរដែលរស់នៅបរទេស 1- បើមានបំណងចង់រៀបអាពាហ៍ពិពាហ៍រវាងគ្នា ពលរដ្ឋខ្មែរដែលរស់នៅបរទេសអាចដាក់ពាក្យសុំរៀបអាពាហពិពាហ៍ ជូនដំណឹងជាសាធារណៈ ចុះកិច្ចសន្យាអាពាហពិពាហ៍ និងចុះបញ្ជីអាពាហ៍ពិពាហ៍នោះ នៅចំពោះមុខឯកអគ្គរាជទូត ភារធារី ឬកុងស៊ុលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសនោះ។ 2- ការជូនដំណឹងជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវធ្វើដោយបិទនៅបញ្ជររបស់ស្ថានទូត ឬ ស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនោះ។ ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/vitheanlawgroup

ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ បំពេញបន្ថែមឱ្យចូលបម្រើការងារនៅវរសេនាតូ
+1
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ បំពេញបន្ថែមឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងវរសេនាតូចនគរបាលអន្តរាគមន៍ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ https://police.gov.kh/?p=164204

👉ខ្លះៗ អំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
👉ខ្លះៗ អំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា - ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងយុត្
+4
សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ កំណត់សម្គាល់៖ 👉ក្នុងរយៈពេល ១(មួយ)សប្តាហ៍ នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖ – បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខ័ណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរស័ព្ទ/តេឡេក្រាម ០១៦ ៦១០ ៩៩៩, ០៩៧ ២០០២ ៦០០ និង ០៩៦ ៩៩៥៦ ៤៤៧។ – បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

+1
៤_រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ.pdf9.42 KB