cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Ko'proq ko'rsatish
Reklama postlari
21 003
Obunachilar
+1224 soatlar
+1147 kunlar
+34730 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ (០០៤/០៥២២)
Hammasini ko'rsatish...
Photo unavailableShow in Telegram
ច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ (០០៤/០៥២២) #MOJDigitalBook ស្វែងរកពាក្យគន្លឹះ(Search), ធ្វើកំណត់សម្គាល់ (Note),គូសចំណាំ(Highlight) =================== ក្រសួងយុត្តិធម៌l | JOIN ⏬ https://moj.gov.kh/kh//book-library
Hammasini ko'rsatish...
ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើឯកសារសម្រាប់រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ របស់អង្គភាពចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ====================== នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យ ពិភាក្សានិងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្ស របស់អង្គភាពចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តម បណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, ឯកឧត្តម អគ្គលេខាធិការ, អគ្គលេខាធិការរង និងប្រធានផ្នែកនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា,លោកស្រី ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រីជាសមាជិកក្រុមការងារ។
Hammasini ko'rsatish...
ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង- អនុកម្មវិធីទី២ នៃការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលនិង ធនាគារអភិវឌ្ឍន៍អាសុី ======================= នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង- អនុកម្មវិធីទី២ នៃការផ្តល់ហិរញ្ញប្បទានរបស់ រាជរដ្ឋាភិបាលនិង ធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ អង្គប្រជុំបានពិភាក្សាកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់ក្រសួងជាច្រើន រួមទាំងកម្មវិធីរបស់ក្រសួងយុត្តិធម៌។ ទាក់ទងនឹងក្រសួងយុតុ្តិធម៌ អង្គប្រជុំបានពិភាក្សានិងសម្រេចលើពេលវេលានៃការអនុវត្តន៍កម្មវិធីហិរញ្ញាប្បទាននៃការបង្កើតតុលាការពាណិជ្ជកម្មនិងការបណ្តុះបណ្តាលចៅក្រមពាណិជ្ជកម្ម។
Hammasini ko'rsatish...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ===================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារបចេ្ចកទេសដែលទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលាផងដែរ។
Hammasini ko'rsatish...
Po'stilar arxiv