ch
Feedback
វិធានច្បាប់-VITHEAN LAW

វិធានច្បាប់-VITHEAN LAW

前往频道在 Telegram

ចែករំលែកអត្ថបទច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ព័ត៌មានការងារវិស័យច្បាប់ Channel: https://t.me/vitheanlaw Youtube: https://youtube.com/@vitheanlaw FB Page: https://www.facebook.com/Vitheanlaw Tiktok: http://www.tiktok.com/@vitheanlaw

显示更多
1 648
订阅者
+124 小时
+17
+2030
帖子存档
សេចក្ដីជូនដំណឹង ស្ដីពីការជ្រេីសរេីសមន្ត្រីស្ម័គ្រចិត្ត បម្រេីការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ខេត្
សេចក្ដីជូនដំណឹង ស្ដីពីការជ្រេីសរេីសមន្ត្រីស្ម័គ្រចិត្ត បម្រេីការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៦។ #រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ

កថាភាគទី១ ល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍ មាត្រា948._ អាយុគ្រប់លក្ខណៈរៀបអាពាហពិពាហ៍ បុរស និង នារី ដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ។ ប៉ុន្ដែ ក្នុងករណីដែលភាគីម្ខាង បានដល់នីតិភាព ហើយភាគីម្ខាងទៀតជាអនីតិជនដែលមានអាយុមិនតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន ដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬ អ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់អនីតិជននោះ ។ មាត្រា949._ ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព បុគ្គលដែលមានសហព័ទ្ធហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានឡើយ ។ មាត្រា950._ អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត 1- នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយ ប្រសិនបើអំឡុងពេល១២០ (មួយរយម្ភៃ) ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុន ត្រូវបានរំលាយ ឬលុបចោល។ 2- បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលនារីមានផ្ទៃពោះនៅមុនពេលដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោលហើយបានសម្រាលកូន ឬ ចំពោះករណីដែលមានលិខិតបញ្ជាក់ពីការគ្មានផ្ទៃពោះ ពីវេជ្ជបណ្ឌិត។ មាត្រា951._ ការហាមឃាត់មិនឱ្យរៀបអាពាហពិពាហ៍ រវាងញាតិលោហិត 1- អាពាហពិពាហ៍ មិនអាចធ្វើបានឡើយ រវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតក្នុង ៣ (បី) ថ្នាក់ រាប់ទាំង ថ្នាក់ទី ៣ (បី) ផង។ 2- បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ នៅក្រោយពេលដែលទំនាក់ទំនងញាតិ ត្រូវបានបញ្ចប់ ដោយបញ្ញត្ដិនៃមាត្រា ១០១៤ (ការបញ្ចប់នូវញាតិភាពជាមួយនឹងឪពុកម្ដាយបង្កើត) មាត្រា ១០១៦ (ការកាត់កាល់នៃស្មុំកូនពេញលេញ) ឬ មាត្រា ១០៣២ (អានុភាពនៃការកាត់កាល់ស្មុំកូនធម្មតា) នៃក្រមនេះ។ មាត្រា952._ ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ 1- អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ធនៃខ្សែផ្ទាល់។ បញ្ញត្ដិនេះត្រូវយកមកអនុវត្ដដូចគ្នាដែរ នៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ ដោយបញ្ញត្ដិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ឬមាត្រា ១០១៦ (ការកាត់កាល់នៃស្មុំកូនពេញលេញ) នៃក្រមនេះ ។ 2- អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិពន្ធ នៅក្នុង ៣ (បី) ថ្នាក់រាប់ទាំងថ្នាក់ទី៣ (បី) ផង ។ បញ្ញត្ដិនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ តាមបញ្ញត្ដិនៃមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ខាងលើនេះ ។ ប៉ុន្ដែ បើសហព័ទ្ធណាម្ខាងបានទទួលមរណភាព សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុង ៣ (បី)ថ្នាក់ បាន។ មាត្រា953._ ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន 1- ក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហពិពាហ៍ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជននោះ។ 2- បើអ្នកដែលមានអំណាចមេបាណាម្ខាងមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាង ជាការគ្រប់គ្រាន់ហើយ។ 3- ក្នុងករណីដែលអ្នកមានអំណាចមេបា ឬ អាណាព្យាបាលសម្រាប់អនីតិជនបដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហពិពាហ៍ អាចទាមទារទៅតុលាការឱ្យសម្រេចសេចក្ដីជំនួសការយល់ព្រមនោះបាន។ មាត្រា954._ ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ ជននៅក្រោមអាណាព្យាបាលទូទៅ អាចរៀបអាពាហ៍ពិពាហ៍បាន ក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទៈ ក្នុងកម្រិតអប្បបរិមា ដែលចាំបាច់ដើម្បីរៀបអាពាហពិពាហ៍។ក្នុងករណីនេះ មិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ។ មាត្រា955._ ការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ និងការចុះបញ្ជីអាពាហពិពាហ៍ 1- អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ដ្រីអត្រានុកូលដ្ឋាន។ 2- ការដាក់ពាក្យសុំរៀបអាពាហពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហពិពាហ៍ និងការចុះបញ្ជីអាពាហពិពាហ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវធ្វើដោយផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងបទប្បញ្ញត្ដិស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន។ មាត្រា956._ ការទទួលពាក្យសុំរៀបអាពាហពិពាហ៍ ពាក្យសុំរៀបអាពាហពិពាហ៍ ពុំអាចទទួលយកបានឡើយ បើបានទទួលស្គាល់ថាអាពាហ៍ពិពាហ៍នោះ ផ្ទុយនឹងបញ្ញត្ដិ ចាប់ពីមាត្រា៩៤៨ (អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍) រហូតដល់មាត្រា ៩៥៤ (ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ) ខាងលើនេះ ឬបទដ្ឋានគតិយុត្ដផ្សេងទៀត។ មាត្រា957._ ទម្រង់នៃអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរដែលរស់នៅបរទេស 1- បើមានបំណងចង់រៀបអាពាហ៍ពិពាហ៍រវាងគ្នា ពលរដ្ឋខ្មែរដែលរស់នៅបរទេសអាចដាក់ពាក្យសុំរៀបអាពាហពិពាហ៍ ជូនដំណឹងជាសាធារណៈ ចុះកិច្ចសន្យាអាពាហពិពាហ៍ និងចុះបញ្ជីអាពាហ៍ពិពាហ៍នោះ នៅចំពោះមុខឯកអគ្គរាជទូត ភារធារី ឬកុងស៊ុលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសនោះ។ 2- ការជូនដំណឹងជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវធ្វើដោយបិទនៅបញ្ជររបស់ស្ថានទូត ឬ ស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនោះ។ ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/vitheanlawgroup

ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ បំពេញបន្ថែមឱ្យចូលបម្រើការងារនៅវរសេនាតូ
+1
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ បំពេញបន្ថែមឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងវរសេនាតូចនគរបាលអន្តរាគមន៍ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ https://police.gov.kh/?p=164204

👉ខ្លះៗ អំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
👉ខ្លះៗ អំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា - ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងយុត្
+4
សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ កំណត់សម្គាល់៖ 👉ក្នុងរយៈពេល ១(មួយ)សប្តាហ៍ នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖ – បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខ័ណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរស័ព្ទ/តេឡេក្រាម ០១៦ ៦១០ ៩៩៩, ០៩៧ ២០០២ ៦០០ និង ០៩៦ ៩៩៥៦ ៤៤៧។ – បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

+1
៤_រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ.pdf9.42 KB

ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន (ថ្មី) ២០២៦ នឹងចាប់អនុវត្តថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។

សេចក្ដីណែនាំស្ដីពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជ.pdf7.04 KB

សេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ---------------------------------
+3
សេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/vitheanlawgroup FB Page: https://www.facebook.com/Vitheanlaw Youtube: https://youtube.com/@vitheanlaw TikTok: www.tiktok.com/@vitheanlaw

អត្ថបទស្រាវជ្រាវ និងវិភាគ «ការចេញដីកាសម្រេចរក្សាការពារ» រៀបចំដោយ លោក ឈឿន គុយអេង សមាជិកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងកញ្ញា គន្ធា ស្រីសុជាតា សមាជិកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អត្ថបទដកស្រង់ចេញពីព្រឹត្តិបត្រ ច្បាប់និងយុត្តិធម៌ លេខ២ បោះពុម្ពផ្សាយដោយក្រសួងយុត្តិធម៌ ------------------ ក្រសួងយុត្តិធម៌l | JOIN ⏬ https://t.me/mojcambodianews https://moj.gov.kh/kh/book-library

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ លោក វឿន វ៉ាន់ថា ប្រធានមជ្ឈមណ្ឌលវិធានច្បាប់ និងក្រុមការងារ បានចូលរួមកម្មវិធីជិះកង់អង្គរ លើកទី៤
+4
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ លោក វឿន វ៉ាន់ថា ប្រធានមជ្ឈមណ្ឌលវិធានច្បាប់ និងក្រុមការងារ បានចូលរួមកម្មវិធីជិះកង់អង្គរ លើកទី៤ ។ កម្មវិធីជិះកង់អង្គរលើកទី៤នេះ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នងគោលបំណង ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ឆាទី៣) ។ #សៀមរាប #កម្មវិធីជិះកង់អង្គរលើកទី៤ #យុត្តិធម៌ #ច្បាប់ #វិធានច្បាប់ ------------------------------------ Channel: https://t.me/vitheanlaw Group : https://t.me/vitheanlawgroup FB Page: https://www.facebook.com/Vitheanlaw Youtube: https://youtube.com/@vitheanlaw TikTok: www.tiktok.com/@vitheanlaw

+6
មេរៀន រដ្ឋធម្មនុញ្ញ.pdf6.15 KB

ប្រសាសន៍ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ———————————————— គោលបំណងនៃទោសព្រហ្មទណ្ឌមាន៣ ជាទ្រឹស្តីច្បាប់: ១.គោលបំណងបង្គ្រាប(ទណ្ឌកម្ម) ២.អប់រំ កែប្រែ(ដាក់ពន្ធនាគារ,មណ្ឌលអប់រំកែប្រែ) ៣.បង្កាទប់ស្កាត់ដើម្បីកុំឲ្យប្រព្រឹត្តបទល្មើសថ្មីម្តងទៀត - Telegram Channel - Facebook Page - YouTube Channel - TikTok Account

🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ តើអ្វីទៅជាបទសូកប៉ាន់ចំពោះចៅក្រម? តើបុគ្គលដែលប្រព្រឹត្តអំពើនេះប្រឈមទោសទណ្ឌអ្វីខ្លះ? 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

អត្ថបទស្រាវជ្រាវ និងវិភាគ «ការបកស្រាយច្បាប់» រៀបចំដោយឯកឧត្តម ញាន វណ្ណៈ រដ្ឋលេខាធិការ​និងជានាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ និង​ឯកឧត្តម សេង នាង អនុប្រធានតុលាការកំពូល អត្ថបទដកស្រង់ចេញពីព្រឹត្តិបត្រ ច្បាប់និងយុត្តិធម៌ លេខ២ បោះពុម្ពផ្សាយដោយក្រសួងយុត្តិធម៌ ------------------ ក្រសួងយុត្តិធម៌l | JOIN ⏬ https://t.me/mojcambodianews https://moj.gov.kh/kh/book-library

អនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ - Telegram Channel - Facebook Page - YouTube Channel - TikTok Account

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន ដែលត្រូវចូលរួម ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន ដែលត្រូវចូលរួម ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

អគ្គនាយដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែម
+1
អគ្គនាយដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។