វិធានច្បាប់-VITHEAN LAW
Open in Telegram
ចែករំលែកអត្ថបទច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ព័ត៌មានការងារវិស័យច្បាប់ Channel: https://t.me/vitheanlaw Youtube: https://youtube.com/@vitheanlaw FB Page: https://www.facebook.com/Vitheanlaw Tiktok: http://www.tiktok.com/@vitheanlaw
Show more1 643
Subscribers
+124 hours
-37 days
-830 days
Posts Archive
+2
សេចក្តីជូនដំណឹង ស្តីពីការសម្ភាសន៍ផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារនៅ និយ័តករគណនេយ្យនិងសវនកម្ម
Repost from យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
- សម្ដេចតេជោ ហ៊ុន សែន៖«ស្រ្ដីដែលជេរកងទ័ព បើមិនទាន់យកទៅវាស់កម្ពស់ទេ ត្រូវយកទៅវាស់កម្ពស់ មិនអាចទុកបែបនេះបានទេ»។
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
ឱកាសការងារស្ម័គ្រចិត្ត នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សម្រាប់ប្អូនៗនិស្សិតដែលកំពុងសិក្សាលើជំនាញសេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិ ច្បាប់ គោលនយោបាយសាធារណៈ អក្សរសាស្ត្រអង់គ្លេស ឬជំនាញពាក់ព័ន្ធ នេះជាឱកាសដ៏ល្អក្នុងការស្វែងយល់ពីការងារជាក់ស្តែង និងអភិវឌ្ឍសមត្ថភាពបន្ថែម!
—————————————————
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង!
Repost from ឯកសារមន្ត្រីសាធារណៈ
រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០»
The Royal Government launches the “National Strategy on Startup Development 2026-2030”. #POLICY
JOIN CHANNEL 📱
Repost from យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
+2
ប្រកាសលេខ៦៦៦/២៦ អយកស្តីពីការបង្កើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅខេត្តសៀមរាប។
+1
សេចក្តីជូនដំណឹង
ស្តីពី គោលការណ៍លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
ព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ពី៖
👉បទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន
👉បទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃ
បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥, មាត្រា ៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
Repost from នេតិភាល័យ
តើ “ផលុបភោគ” គឺជាអ្វី? តើផលុបភោគីមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះចំពោះអចលនវត្ថុរបស់អ្នកដទៃ?
តាមក្រមរដ្ឋប្បវេណីកម្ពុជា “ផលុបភោគ” គឺជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី។ ផលុបភោគអាចកើតឡើងតាមការព្រមព្រៀងរបស់ភាគី ឬតាមបញ្ញត្តិនៃច្បាប់ ហើយសិទ្ធិនេះអាចបង្កើតជាលាយលក្ខណ៍អក្សរ ឬក្នុងករណីដែលច្បាប់អនុញ្ញាត អាចបង្កើតដោយមិនចាំបាច់ធ្វើជាលាយលក្ខណ៍អក្សរ។ ដើម្បីអាចតតាំងចំពោះតតិយជន ផលុបភោគត្រូវចុះបញ្ជីតាមច្បាប់។ ផលុបភោគីមានសិទ្ធិប្រើប្រាស់អចលនវត្ថុ និងអាស្រ័យផលធម្មជាតិ និងផលស៊ីវិលដែលកើតចេញពីអចលនវត្ថុនោះ ហើយអាចធ្វើអនុប្បទានសិទ្ធិផលុបភោគ ឬយកអចលនវត្ថុនោះទៅជួលក្នុងលក្ខខណ្ឌដែលច្បាប់កំណត់។ ទន្ទឹមនឹងនេះ ផលុបភោគីមានកាតព្វកិច្ចប្រើប្រាស់ និងថែរក្សាអចលនវត្ថុដោយត្រឹមត្រូវ ជូនដំណឹងដល់កម្មសិទ្ធិករ ប្រសិនបើមានតតិយជនអះអាងសិទ្ធិលើអចលនវត្ថុ និងទទួលបន្ទុកចំណាយជួសជុលថែទាំជាទូទៅ ពន្ធ អាករ និងចំណាយធានារ៉ាប់រងតាមលក្ខខណ្ឌច្បាប់។ ប្រសិនបើផលុបភោគីប្រើប្រាស់ផ្ទុយពីខ្លឹមសារនៃសិទ្ធិ បង្កការខូចខាត ឬមិនថែរក្សាអចលនវត្ថុត្រឹមត្រូវ កម្មសិទ្ធិករអាចទាមទារទៅតុលាការឱ្យរំលត់ផលុបភោគ និងអាចទាមទារសំណងការខូចខាតតាមច្បាប់។ ផលុបភោគត្រូវរលត់នៅពេលផលុបភោគីទទួលមរណភាព ឬនៅពេលផុតអំឡុងពេលដែលបានកំណត់ ហើយនៅពេលផលុបភោគរលត់ សិទ្ធិរបស់កម្មសិទ្ធិករលើអចលនវត្ថុត្រូវបានអនុវត្តឡើងវិញស្របតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី។
🔔នេតិភាល័យ
🔔https://t.me/nephealay
🔔អេតមីន
Repost from យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
+3
កម្មសិទ្ធិអវិភាគ និងសហកម្មសិទ្ធិ
- Telegram Channel
- Facebook Page
- YouTube Channel
- TikTok Account
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
+2
លក្ខខណ្ឌនៃការជ្រើសរើស នគរបាលជាតិ ចង់ប្រឡងទេ?
១.បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ
២.មានទីលំនៅអចិន្ត្រយ៍ច្បាស់លាស់នៅ
ភូមិសាស្ត្រ
៣.មានជីវប្រវត្តិច្បាស់លាស់មានកិរិយាមារយាទ
ល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក
៤.មានកាយសម្បទាគ្របគ្រាន់ និងមានសុខភាព.
ល្អ(ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ
មាត់ បេះដូងថ្លើម ស្បែក ជំងឺរបេង អេដស៍ ក្រុម
ឈាម និងតេស្តរកសារធាតុញៀន)
៥.មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់
៦.បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមាន
កម្ពស់ ១,៦៥ម៉ែត្រឡើង និងមានទម្ងន់
សមាមាត្រនឹងកម្ពស់
៧. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញា
បត្រដែលមានតម្លៃស្មើ និងមានអាយុពី ១៨ឆ្នាំ
ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
៨.សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមាន
តម្លៃស្មើឡើង និងមានអាយុយ៉ាងច្រើនត្រឹម
៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
ទាញយកឯកសារត្រៀមប្រឡង https://t.me/civilservant3324
+1
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្លើយតបទៅនឹងម្ចាស់ Facebook វេជ្ជ.ហ៊ាង រតនា។ #តុលាការកំពូល
Repost from យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
📢 សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី ២១
-----------------------
📌អំពីការលក់ពាក្យ ឬ ទាញយកពាក្យសុំប្រឡងតាមតំណ Link Online
ប្រសិនបើ លោក លោកស្រី អ្នកនាង កញ្ញា
មានបំណងចូលរួមការប្រឡងជ្រើសរើសចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ២១ នៅ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី Lawyer Training Center (ម.ប.វ.ម)
សូមអញ្ជើញមកទិញពាក្យនៅ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឬអាចទាញយកពាក្យសុំ
ដោយឥតគិតថ្លៃពីគេហទំព័រហ្វេសប៊ុក របស់ ម.ប.វ.ម
និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាមតំណភ្ជាប់ខាងក្រោម ៖
👉 # ទាញយកពាក្យសុំតាមតំណភ្ជាប់ (Link) ខាងក្រោមនេះ
Link1 : https://transfer.it/t/mTaPDd01nZaB
បេក្ខជន-បេក្ខនារី ត្រូវមកដាក់ពាក្យសុំ
ដោយផ្ទាល់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
ដែលមានទីតាំងស្ថិតនៅអគារគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជាន់ទី ១
កាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។
📌 # ទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (អគារគណៈមេធាវី)
https://goo.gl/maps/XZyqGhGRcQwz1TT57
សូមអរគុណ !
