uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 237 obunachidan iborat bo'lib, Siyosat toifasida 4 899-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 237 obunachiga ega bo‘ldi.

19 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.27% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.34% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 642 marta ko‘riladi; birinchi sutkada odatda 547 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 237
Obunachilar
-824 soatlar
-317 kun
-11230 kun
Postlar arxiv
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្ត
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 (កោះថ្មX16) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 ក្នុងពិធីយុទ្ធដំណើរដោយថ្មើរជើង10Km មកកាន់តំបន់យោធាប្រវត្តិសាស្តតេជោកោះថ្ម X16 ដើម្បីអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បាន
+9
នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ នៅតំបន់យោធាប្រវត្តិសាស្ត្រ តេជោ-កោះថ្មX16 ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ហេង វុទ្ធី អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក

អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16 នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16 នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។ គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងងឃ្លាតឡើយ៕

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
+4
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំ​និងសមាជិកបក្សនៅមូលដ្ឋាន ត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច​ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧​ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ មិថុនា​ ២០២៦​ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ មានប្រសាសន៍ថា​ ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ។ ឯកឧត្តម​ប្រធាន​ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យគ្រប់រចនាសម្ព័ន្ធ គណបក្សនៅមូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងបន្តផ្សព្វផ្សាយសមិទ្ធផលនានា ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ប្រជាជន​ផងដែរ​ ៕

ឯកឧត្តម អ៊ុន ចាន់ដា ក្រើនរំលឹកដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឱ
+9
ឯកឧត្តម អ៊ុន ចាន់ដា ក្រើនរំលឹកដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកំពង់ចាម បាន ក្រើនរំលឹកដល់មន្ត្រីគណបក្សមូលដ្ឋាន និងក្រុមការងារ ត្រូវបង្កើនការយកចិត្តទុកដាក់លើការបម្រើសេវាជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ រួមនឹងការបន្តធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ របស់ក្រុមការងារចុះជួយក្រុងកំពង់ចាម។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានស្នើឱ្យមន្ត្រីគណបក្ស ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីភូមិ សូមបន្តសហការពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ដើម្បីរក្សាបាននូវសន្តិសុខល្អ និងភាពសុខដុមរមនារបស់ប្រជាជន។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយក្រុមការងារគណៈពង្រឹង ចុះរៀបចំបង្កើតវេទិកាសាធារណៈឲ្យបានផុលផុស។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មាន តម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួល សេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជំរុញឱ្យមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

រីករាយរដូវកាល #WorldCup! រដ្ឋបាលខេត្តកំពង់ចាម រៀបចំចាក់បញ្ចាំងផ្ទាល់ជូនពលរដ្ឋទស្សនាកម្សាន្តនៅសួនច្បារមុខសាលាខេត្តកំពង់ចាម កំព
+8
រីករាយរដូវកាល #WorldCup! រដ្ឋបាលខេត្តកំពង់ចាម រៀបចំចាក់បញ្ចាំងផ្ទាល់ជូនពលរដ្ឋទស្សនាកម្សាន្តនៅសួនច្បារមុខសាលាខេត្តកំពង់ចាម កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងឆ្លើយតបទៅនឹងចំណូលចិត្តផ្នែកកីឡាបាល់ទាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup បានឈានចូលមកដល់ រដ្ឋបាលខេត្តកំពង់ចាម ចាក់បញ្ចាំងការប្រកួតជូនសាធារណជនបានទស្សនាដោយសេរី នៅលើអេក្រង់ LED ខ្នាត់យក្ស។ ឯកឧត្តម អភិបាលខេត្ត បន្តថា ការចាក់បញ្ចាំងនេះ ត្រូវបានរៀបចំឡើងនៅទីតាំងសួនច្បារដ៏ធំល្វឹងល្វើយ នៅខាងមុខសាលាខេត្តកំពង់ចាមផ្ទាល់តែម្តង ដែលជាទីតាំងដ៏ស្រឡះ ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជាអ្នកគាំទ្រវិស័យកីឡា អាចមកជួបជុំគ្នា ទស្សនាការប្រកួត បង្កើតបានជាបរិយាកាសដ៏សប្បាយរីករាយ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់នៅក្នុងខេត្តកំពង់ចាម ចូលរួមទស្សនា កម្សាន្ត និងគាំទ្រក្រុមបាល់ទាត់ដែលខ្លួនស្រឡាញ់ឱ្យបានកុះករ ចាប់ពីថ្ងៃជម្រុះរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៕

ដើមឈើទាលជិត៣០០ដើម ត្រូវបានព្រះសង្ឃរួមអាជ្ញាធរស្រុកស្រីសន្ធរដាំនៅក្នុងបរិវេណវត្តកោះកែវ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម (កំ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើការរៀបចំរបាយការណ៍ ក៏ដូចជាស្លាយ(Slides) បទបង្ហាញឱ្យមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានសោភ័ណភាព ដើម្បីត្រៀមយកទៅធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើចំណុចសំខាន់ៗរួមមាន ៖ បង្ហាញពីសមិទ្ធផល បទពិសោធន៍ល្អៗ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះ និងដោះស្រាយកន្លងមក។ កំណត់ផែនការសកម្មភាព និងយុទ្ធសាស្ត្រគន្លឹះៗ ដើម្បីជម្រុញការងាររដ្ឋបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាល់ទិន្នន័យ និងខ្លឹមសារនៅក្នុងបទបង្ហាញ ត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសន្ទុះអភិវឌ្ឍន៍របស់ខេត្តកំពង់ចាម ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន។ បន្ថែមពីនេះ ត្រូវរៀបចំទម្រង់បទបង្ហាញឱ្យមានភាពទាក់ទាញ ងាយយល់ និងខ្លីខ្លឹម ដើម្បីធានាបាននូវភាពជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងមហាផ្ទៃ៕

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦