uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 237 obunachidan iborat bo'lib, Siyosat toifasida 4 899-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 237 obunachiga ega bo‘ldi.

19 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.27% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.34% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 642 marta ko‘riladi; birinchi sutkada odatda 547 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 237
Obunachilar
-824 soatlar
-317 kun
-11230 kun
Postlar arxiv
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យតាមដានផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ក្នុងកិច្ចប្រជុំនេះដែរបានធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , តំណាងស្នងការនគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត, មន្ទីរ-អង្គភាព , នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អភិបាលរងក្រុង-ស្រុក , ការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង-ស្រុក , មេឃុំ-ចៅសង្កាត់ , ស្មៀនឃុំ-សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផងដែរ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង
+9
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យតាមដានផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ក្នុងកិច្ចប្រជុំនេះដែរបានធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , តំណាងស្នងការនគរបាលខេត្ត , កងរាជអាវុធហត្ថខេត្ត, មន្ទីរ-អង្គភាព , នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អភិបាលរងក្រុង-ស្រុក , ការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង-ស្រុក , មេឃុំ-ចៅសង្កាត់ , ស្មៀនឃុំ-សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់
+9
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 (កោះថ្មX16): នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះជាសក្ខីភាពនៃការដឹកគុណ ចំពោះគុណឧបការៈដ៏ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិ មាតុភូមិកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ គួររំលឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖ ក្រោយមានការជំរុញយកចិត្តទុកដាក់ពីឯកឧត្ដម អ
+1
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖ ក្រោយមានការជំរុញយកចិត្តទុកដាក់ពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លើការផ្ដល់សេវាដីធ្លីឱ្យបានកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្រុមការងារជំនាញបានខិតខំប្រឹងប្រែងរៀបចំចេញប័ណ្ណកម្មសិទ្ធិយ៉ាងច្រើនផងដែរ។ ហើយក្នុងនោះក្រុមការងារក៏មិនអាចធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានអំពីលទ្ធផលសម្រេចបាន(លេខទូរស័ព្ទមិនអាចទាក់ទងបាន) ហេតុនេះ សូមធ្វើការទំនាក់ទំនងសាកសួរព័ត៌មានមកអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ 096 444 4187 អំពីឯកសាររបស់ខ្លួនក្រែងបានលទ្ធផលសម្រេច សូមអរគុណ។

ប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ដែលសម្រេចលទ្ធផល១០០%

លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ
+9
នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍របស់ថ្នាក់ដឹកនាំ និងត្រួតពិនិត្យ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីតម្រង់ទិស និងបន្ដនិរន្តរភាពការងារ ឱ្យកាន់តែល្អប្រសើរ ៕

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាស្រុក ក្រុមកាកបាទ ក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦៤គ្រួសារ នៅភូមិក្រូច ក្រសាំងតាម៉ង និង ព្រៃសាក់ ក្នុងឃុំក្រូច និង ៤គ្រួសារ នៅ ភូមិកុមាររាជ្យ ឃុំបឹងណាយ នៃស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៦៨ គ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣,៤០នាទីយប់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦៤ខ្នង ក្នុងភូមិសំរោង ក្រសាំងតាម៉ង និង ព្រៃសាក់ ឃុំក្រូច និង ផ្ទះ ៤ខ្នងទៀត ក្នុងភូមិ ឃុំបឹងណាយ ត្រូវ របើកដំបូលក្បឿង និងសង្កសី ជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតធ្ងន់ខ្នង មធ្យមខ្នង និងកម្រិតស្រាល ខ្នង។ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្ត្រៃយ័សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កការរំខានដល់ការរស់នៅផង និងត្រូវចំណាយ ពេលវេលា ខាតបង់ទាំងប្រាក់កាក់ ដើម្បីជួសជុល និង ស្ដារឡើងវិញ ផង។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង ហើយ សម្តេច លោក តែងបានចាត់តំណាងជាបណ្តាញការងារនៅគ្រប់ថ្នាក់ ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាល ទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និងសូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងឱកាសនោះលោកជំទាវបានផ្ដល់ជូនថវិកា ដើម្បីស្ដារនិងជួសជុលឡើងវិញតាមកម្រិតខូចខាតជាក់ស្តែងផងដែរ ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ (កំពង់ចាម) អនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្
+6
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ (កំពង់ចាម) អនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីច្បាប់ជលផល និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក ព្រៃឈរ កងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នារដូវបិទនេសាទ ចំនួន ០២ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ +ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន៥មាត់ -របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ -បង្គោលចំនួន ៧៥ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០១គីឡូក្រាម នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ +ករណីទី០២ -រុះរើសម្រាស់ទំហំ ២ម៉ែត្រ× ៣ ម៉ែត្រ ចំនួន ៣កន្លែង នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បន្ទាប់មក ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះល្បាតតាមដងទន្លេមេគង្គភូមិសាស្ត្រពីក្រុងកំពង់ចាម រហូត ដល់ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រើប្រាស់កាណូត និងមន្ត្រីចំនួន ០៥ នាក់ ដោយពុំបានជួបបទល្មើស នេសាទឡើយ។ ក្នុងនោះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមក៏មានទិសដៅបន្ត ក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកនានាក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឱ្យឈប់ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕