en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 036 subscribers, ranking 5 011 in the Politics category and 575 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 036 subscribers.

According to the latest data from 11 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -122 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.74%. Within the first 24 hours after publication, content typically collects 5.84% reactions from the total number of subscribers.
  • Post reach: On average, each post receives 676 views. Within the first day, a publication typically gains 586 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 12 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 036
Subscribers
-324 hours
-307 days
-12230 days
Posts Archive
នាព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២៥ លោកស្រីង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2 នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័ ក្រុមការងារកម្មវិធី ACCESS 2 លោក លោកស្រី ជាសមាជិក នៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC)និងតំណាងជនពិការ តំណាងអង្គការដៃគូអភិវឌ្ឍន៍។ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលបានមានប្រសាសន៍ថាកិច្ចប្រជុំក្នុងថ្ងៃនេះយើងផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជា: ១. ពិនិត្យមើលកំណត់ហេតុកិច្ចប្រជុំលើកមុន ដើម្បីពិនិត្យថាតើអនុសាសន៍/សំណូមពរនានា ត្រូវបានអនុវត្តដែរឬទេ ។ ២. វឌ្ឍនភាពការងារ ៦ ខែ៖ សមិទ្ធផលសំខាន់ៗដែលសម្រេចបានចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ លើការឆ្លើយតបនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ បរិយាបន្នពិការភាព និងការងារវិមជ្ឈការ។ ៣. បទបង្ហាញ និងការអនុម័តលើផែនការសកម្មភាពរួមប្រចាំឆ្នាំ ២០២៦-២៧ សម្រាប់ខេត្តកំពង់ចាម។ ៤. ទិសដៅបន្ត៖ ជម្រាបជូន និងពិភាក្សាលើអទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ។

នាព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០២៥ លោកស្រីង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2 នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័ ក្រុមការងារកម្មវិធី ACCESS 2 លោក លោកស្រី ជាសមាជិក នៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC)និងតំណាងជនពិការ តំណាងអង្គការដៃគូអភិវឌ្ឍន៍។ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលបានមានប្រសាសន៍ថាកិច្ចប្រជុំក្នុងថ្ងៃនេះយើងផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជា: ១. ពិនិត្យមើលកំណត់ហេតុកិច្ចប្រជុំលើកមុន ដើម្បីពិនិត្យថាតើអនុសាសន៍/សំណូមពរនានា ត្រូវបានអនុវត្តដែរឬទេ ។ ២. វឌ្ឍនភាពការងារ ៦ ខែ៖ សមិទ្ធផលសំខាន់ៗដែលសម្រេចបានចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ លើការឆ្លើយតបនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ បរិយាបន្នពិការភាព និងការងារវិមជ្ឈការ។ ៣. បទបង្ហាញ និងការអនុម័តលើផែនការសកម្មភាពរួមប្រចាំឆ្នាំ ២០២៦-២៧ សម្រាប់ខេត្តកំពង់ចាម។ ៤. ទិសដៅបន្ត៖ ជម្រាបជូន និងពិភាក្សាលើអទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្វាខ្សាច់ភ្នំ ដែលបានកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈ) ស្ថិតនៅក្នុងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាស្វាយខ្សាច់ភ្នំ។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្វាខ្សាច់ភ្នំ ដែលបានកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈ) ស្ថិតនៅក្នុងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាស្វាយខ្សាច់ភ្នំ។

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក គួង វុត្ថាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី (តេជោ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញបើកវគ្គចាប់យកឌីជីថល ស្តីពី «តស់! ចាប់យកឌីជីថល» នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគ្រាសអំពីការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រា
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៅស្រុកបាធាយ (កំពង់ចាម) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា អនុសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥៤គ្រួសារ មកពី ៦ភូមិ នៃឃុំចំនួន៣ ក្នុងស្រុកបាធាយ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤,៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥៤ ខ្នង ក្នុងភូមិត្រប់ ភូមិថ្មី ភូមិចាន់គង់ក្នុងឃុំត្រប់-ភូមិតាំងជ្រៃក្នុង ឃុំសណ្តែក-ភូមិស្រឹង្គ ក្នុងឃុំទំនប់ និងភូមិត្រយ៉ងពង ក្នុងឃុំជើងព្រៃ ត្រូវប៉ើងរលំ របើកសង្កសី និងរបើកក្បឿងរាប់ពាន់សន្លឹក រងផលប៉ះពាល់ កម្រិតធ្ងន់ ២គ្រួសារ កម្រិតមធ្យម ៨គ្រួសារ និង កម្រិតស្រាល ៤៤គ្រួសារ។ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត។ ជាមួយនឹងការ នាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្តម ថ្លែងបន្តថា ចំពោះការសាងសង់ជម្រក ឬផ្ទះស្នាក់នៅទៀតសោត ក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំ តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារការដួលរលំ ឬត្រូវខ្យល់កន្ទ្រាក់បង្កមហន្តរាយ ឬរងវិបត្តិភ័យផ្សេងៗ។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សានេះ យើងត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និងសូម ចូលរួមពង្រឹងភាពធន់ សហគមន៍។ ជាមួយនោះ សូមខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។ អំណោយដែលផ្តល់ជូនពលរដ្ឋរងផល ប៉ះពាល់ ទាំង ៥៤គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន: អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ។ ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង សម្រាប់ការស្តារនិងជួសជុលឡើងវិញ រួមមាន : ១ -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូនក្នុង១គ្រួសារ ចំនួន ៤០០.៊០០០រៀល ។ ២-ពលរដ្ឋរងផលប៉ះពាល់ កម្រិត មធ្យម ៨គ្រួសារ ជូនក្នុង ១គ្រួសារ ២០០ុ០០០ រៀល ។ ៣-ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៤៤គ្រួសារ មាន ២ប្រភេទ : -ប្រភេទ ១ ចំនួន ៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១៥០.០០០ រៀល ។ - ប្រភេទ២ ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ ក៏បានអញ្ជើញប្រគេនទេយ្យទាន ព្រះចៅអធិការវត្តប្រើសមាស រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល ផងដែរ៕

ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានស
+9
ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យ ប្រគេនព្រះចៅអធិការវត្ត ប្រើសមាស ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល  ផងដែរ៕

+1
MOH to Province Latter.pdf6.44 KB

រដ្ឋារកទឹក កំពង់ចាម ទទួលដំណើរទស្សនកិច្ចសិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាម គាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB

អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា សំណុំរឿងវិវាទដីធ្លី ដែលក្រសួងដែនដី បញ្ជូនមករដ្ឋបាលខេត្តកំពង់ចាម

រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB

អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម (កំពង់ចាម) ឯក
+9
អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកក្នុងផ្នែកផ្តល់ឈាម ជាច្រើនរូបទៀត។ បេសកកម្ម និងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១. ពិនិត្យមើលស្ថានភាពទូទៅនៃអគារផ្តល់ឈាម ព្រមទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ ២. វាយតម្លៃពីវឌ្ឍនភាពនៃផ្នែកផ្តល់ឈាម ប្រៀបធៀបរវាងមុន និងក្រោយទទួលបានអគារថ្មី ៣. ពិនិត្យការងារបច្ចេកទេសក្នុងផ្នែកផ្តល់ឈាម ៤. ស្វែងយល់ពីប្រភពនៃការទទួលបានការបរិច្ចាគឈាម និងដំណើរការផ្គត់ផ្គង់ឈាម ៥. ពិនិត្យលើគុណសម្បត្តិនៃផ្នែកផ្តល់ឈាមក្នុងការគាំទ្រដល់មន្ទីរពេទ្យ ៦. ទទួលជ្រាបអំពីសំណូមពរផ្សេងៗរបស់មន្ទីរពេទ្យ៕