uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 042 obunachidan iborat bo'lib, Siyosat toifasida 4 994-o'rinni va Kambodja mintaqasida 575-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 042 obunachiga ega bo‘ldi.

08 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.60% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.56% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 663 marta ko‘riladi; birinchi sutkada odatda 559 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 09 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 042
Obunachilar
-224 soatlar
-357 kun
-12230 kun
Postlar arxiv
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមវេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រគល់ពានរង្វាន់អ្នកផលិតមាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ (រាជធានីភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «វេទិកាប្រព័ន្ធ ផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ (ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC (កំពង់ឆ្នាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមេគណខេត្តកំពង់ចាម និងសាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ នាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ៥១ គ្រួសារ ស្ថិតក្នុងវត្ត បទុមកេស ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed
អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List) ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ស្ពានកោះប៉ែន ពុកសែន កសាង ស្ពានកោះប៉ែន ខេត្តកំពង់ចាម ចាប់ផ្តើមកសាងនៅឆ្នាំ២០១១ ដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ និងកូនខ្មែរផ្ទាល់ ប្រើថវិការប្រមាណ ១៣ លានដុល្លារ និងបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានកោះប៉ែន មានបណ្តោយ ៧៧៩ ម៉ែត្រ និងទទឹង ៩,២ ម៉ែត្រ តភ្ជាប់ពីតំបន់ក្រុងកំពង់ចាម ទៅកាន់តំបន់កោះប៉ែន/កោះមិត្ត ឆ្ពោះទៅស្រកកោះសូទិន។

អបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង (NCDs)។

មន្ទីរពេទ្យបង្អែកបាធាយ ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នក
+4
មន្ទីរពេទ្យបង្អែកបាធាយ ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង (NCDs)។ ពន្លឺពណ៌ទឹកក្រូច ជានិមិត្តសញ្ញានៃភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកបាធាយ ក្នុងការថែទាំ ព្យាបាល ជូនដល់អ្នកជំងឺ ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់រូប។

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកព្រៃឈរ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកព្រៃឈរ,លោកអនុប្រធានមន្ទីរសុខាភិបាល,លោកអភិបាលរងស្រុក, អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់
+8
នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិនិត្យ សម្រុះសម្រួលករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស គ.ខ.ប.ជ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវផែនការការងារ របាយការណ៍ ការចូលរួមរបស់សហគមន៍ និងកិច្ចសហប្រតិបត្តិការរបស់ គ.ខ.ប.ជ. ខេត្តកំពង់ចាម» ធ្វើនៅសណ្ឋាគារ POULO WAI រាជធានីភ្នំពេញ។ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង៣៖ ១.ពិនិត្យ និងឆ្លុះបញ្ចាំងលើវិធីសាស្ត្រធ្វើផែនការ និងរបាយការណ៍ការងារបច្ចុប្បន្នរបស់ គ.ខ.ប.ជ. ខេត្ត តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់រួម ដើម្បីកំណត់ចំណុចខ្លាំង បញ្ហាប្រឈម និងឱកាស សម្រាប់ការកែលម្អផែនការឱ្យកាន់តែមានភាពច្បាស់លាស់ ជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់។ ២. ចែករំលែកបទពិសោធន៍ និងការអនុវត្តការងាររបស់ IJM ក្នុងការចូលរួម និងពង្រឹងទំនាក់ទំនងជាមួយក្រុមសហគមន៍ ក្រុមយុវជន បណ្តាញជនរងគ្រោះ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ការបង្ការទប់ស្កាត់ ការពារ ការផ្សព្វផ្សាយអំពីយន្តការបញ្ជូន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ ៣. កំណត់ទិសដៅរួមនៃកិច្ចសហប្រតិបត្តិការ សម្រាប់ពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយស្ថាប័ន និងបណ្តាញពាក់ព័ន្ធដើម្បីលើកកម្ពស់ការបង្ការ ទប់ស្កាត់ ការពារ ការផ្សព្វផ្សាយអំពីយន្តការបញ្ជូន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ សូមជម្រាបថាសិក្ខាសាលាក៏មានការអញ្ជើញចូលរួមដោយ លោក ជ៉ំ សាឯម នាយកប្រចាំប្រទេស អង្គការបេសកម្មយុត្តិធម៌អន្តរជាតិ, លោកស្រី អនុប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ, លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន, ក្រុមការងារក្រុមជំនាញទាំង ៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម ។