es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 045 suscriptores, ocupando la posición 4 994 en la categoría Política y el puesto 575 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 045 suscriptores.

Según los últimos datos del 08 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -122, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.60%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.56% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 663 visualizaciones. En el primer día suele acumular 559 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 09 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 045
Suscriptores
-224 horas
-357 días
-12230 días
Archivo de publicaciones
ព្រះមេគណខេត្តកំពង់ចាម និងសាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ នាំយកអំណោយ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ៥១ គ្រួសារ ស្ថិតក្នុងវត្ត បទុមកេស ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed
អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List) ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ស្ពានកោះប៉ែន ពុកសែន កសាង ស្ពានកោះប៉ែន ខេត្តកំពង់ចាម ចាប់ផ្តើមកសាងនៅឆ្នាំ២០១១ ដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ និងកូនខ្មែរផ្ទាល់ ប្រើថវិការប្រមាណ ១៣ លានដុល្លារ និងបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានកោះប៉ែន មានបណ្តោយ ៧៧៩ ម៉ែត្រ និងទទឹង ៩,២ ម៉ែត្រ តភ្ជាប់ពីតំបន់ក្រុងកំពង់ចាម ទៅកាន់តំបន់កោះប៉ែន/កោះមិត្ត ឆ្ពោះទៅស្រកកោះសូទិន។

អបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង (NCDs)។

មន្ទីរពេទ្យបង្អែកបាធាយ ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នក
+4
មន្ទីរពេទ្យបង្អែកបាធាយ ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង (NCDs)។ ពន្លឺពណ៌ទឹកក្រូច ជានិមិត្តសញ្ញានៃភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកបាធាយ ក្នុងការថែទាំ ព្យាបាល ជូនដល់អ្នកជំងឺ ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់រូប។

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកព្រៃឈរ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកព្រៃឈរ,លោកអនុប្រធានមន្ទីរសុខាភិបាល,លោកអភិបាលរងស្រុក, អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់
+8
នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិនិត្យ សម្រុះសម្រួលករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស គ.ខ.ប.ជ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវផែនការការងារ របាយការណ៍ ការចូលរួមរបស់សហគមន៍ និងកិច្ចសហប្រតិបត្តិការរបស់ គ.ខ.ប.ជ. ខេត្តកំពង់ចាម» ធ្វើនៅសណ្ឋាគារ POULO WAI រាជធានីភ្នំពេញ។ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង៣៖ ១.ពិនិត្យ និងឆ្លុះបញ្ចាំងលើវិធីសាស្ត្រធ្វើផែនការ និងរបាយការណ៍ការងារបច្ចុប្បន្នរបស់ គ.ខ.ប.ជ. ខេត្ត តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់រួម ដើម្បីកំណត់ចំណុចខ្លាំង បញ្ហាប្រឈម និងឱកាស សម្រាប់ការកែលម្អផែនការឱ្យកាន់តែមានភាពច្បាស់លាស់ ជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់។ ២. ចែករំលែកបទពិសោធន៍ និងការអនុវត្តការងាររបស់ IJM ក្នុងការចូលរួម និងពង្រឹងទំនាក់ទំនងជាមួយក្រុមសហគមន៍ ក្រុមយុវជន បណ្តាញជនរងគ្រោះ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីលើកកម្ពស់ការបង្ការទប់ស្កាត់ ការពារ ការផ្សព្វផ្សាយអំពីយន្តការបញ្ជូន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ ៣. កំណត់ទិសដៅរួមនៃកិច្ចសហប្រតិបត្តិការ សម្រាប់ពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយស្ថាប័ន និងបណ្តាញពាក់ព័ន្ធដើម្បីលើកកម្ពស់ការបង្ការ ទប់ស្កាត់ ការពារ ការផ្សព្វផ្សាយអំពីយន្តការបញ្ជូន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ សូមជម្រាបថាសិក្ខាសាលាក៏មានការអញ្ជើញចូលរួមដោយ លោក ជ៉ំ សាឯម នាយកប្រចាំប្រទេស អង្គការបេសកម្មយុត្តិធម៌អន្តរជាតិ, លោកស្រី អនុប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ, លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន, ក្រុមការងារក្រុមជំនាញទាំង ៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម ។

ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

របៀបទាញយក និងប្រើប្រាស់កម្មវិធីការពារស្កេម (Kapea Scams) សម្រាប់ទូរស័ព្ទអេនត្រយ (Samsung, Vivo, OPPO, Pixel និងមួយចំនួនទៀត)។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរប
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ #ករណីទី១ -ឧបករណ៍ស្បៃមុងចំនួន ៨មាត់ -របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ -បង្គោលចម្រឹង ១២០ដើម -ចាក់លែងកូនត្រីចម្រុះ ៥គីឡូក្រាម នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ #ករណីទី២ -ឧបករណ៍ស្បៃមុងចំនួន ១២មាត់ -របាំងស្បៃមុងប្រវែង ៣២០ម៉ែត្រ -បង្គោលចម្រឹង ១៦០ដើម -ចាក់លែងកូនត្រីចម្រុះ ៦គីឡូក្រាម នៅចំណុចស្ពានអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។