uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 196 підписників, посідаючи 4 915 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 196 підписників.

За останніми даними від 01 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.31%. Протягом перших 24 годин після публікації контент зазвичай збирає 5.54% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 643 переглядів. Протягом першої доби публікація в середньому набирає 565 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 02 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 196
Підписники
-324 години
-247 днів
-11030 днів
Архів дописів
អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សា
+9
អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថានប្រកបដោយចីរភាព (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ រួមមាន: ដីចំណីទន្លេ ព្រែក និងបឹងបួរ គឺដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថានប្រកបដោយចីរភាព។ ប្រសាសន៍បែបនេះ ត្រូវបានលើកឡើង ខណៈឯកឧត្តម អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសិក្សាលើបទបង្ហាញបច្ចេកទេសឱ្យបានលម្អិត និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៃការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ។ កំណត់ព្រំប្រទល់ និងចាត់វិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ឱ្យបានម៉ឺងម៉ាត់។ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីច្បាប់រៀបចំដែនដី និងផលប៉ះពាល់នៃការរំលោភបំពានដីចំណីទឹក។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែខេត្តកំពង់ចាមបានសម្រេចជោគជ័យក្នុងការចុះបញ្ជី និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចរាល់យ៉ាងណាក្តី ក៏អាជ្ញាធរខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង ដីសាធារណៈរបស់រដ្ឋ ឱ្យបានគង់វង្ស៕

ចៅសង្កាត់ក្នុងក្រុងកំពង់ចាម​ បានលេីកឡេីងពីគំរូវីរភាពរបស់សម្ដេចតេជោ​ ចាប់តាំងពីក្មេងមកដល់បច្ចុប្បន្ន ដែលបានដឹកនាំប្រទេសជាតិមកដល់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ជាហូរហែរ​។

(ចប់ម៉ោងរដ្ឋបាល) ល្ងាចថ្ងៃទី៥ សីហា ២០២៦ លោក ទូច វឌ្ឍនា ប្រធានក្រុមការងារចុះជួយភូមិទី២ និងសហការី រួមជាមួយលោក មេភូមិទី២ បានចុះជ
+4
(ចប់ម៉ោងរដ្ឋបាល) ល្ងាចថ្ងៃទី៥ សីហា ២០២៦ លោក ទូច វឌ្ឍនា ប្រធានក្រុមការងារចុះជួយភូមិទី២ និងសហការី រួមជាមួយលោក មេភូមិទី២ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ អំពីជីវភាព មុខរបររស់នៅប្រចាំថ្ងៃរបស់​ប្រធាន​ក្រុម​បក្ស​ ក៏ដូចជាទទួលយកមតិ សំណូមពរផ្សេងៗ ព្រមទាំងជម្រុញ និងក្រើនរំលឹកដល់ប្រធានក្រុមបក្ស​ ក្នុងការក្តាប់ព័ត៌មានរបស់សមាជិកក្រុមឱ្យបានល្អ ដេីម្បីត្រៀមខ្លួន ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់​ នាពេលខាងមុខ។

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រោម
+9
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រក្សាក្រុង និង លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។ កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន១០ រួមមាន: ១.មតិបើកកិច្ចប្រជុំ ២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ ៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ។ ៤.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។ ៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់របស់រដ្ឋបាលក្រុងកំពង់ចាម។ ៧.ពិនិត្យ និងអនុម័ត៖ -សំណើសុំធ្វើនិយ័តថវិការដ្ឋបាលក្រុងកំពង់ចាម - សំណើសុំធ្វើនិយ័តថវិការបស់ការងារអប់រំកុមារតូច ការអប់រំបឋមសិក្សា និងអប់រំក្រៅប្រព័ន្ធ។ ពិនិត្យ និងអនុម័ត៖ - គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលក្រាលការ៉ូម៉ាប ស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម - គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលលូប្រវែង ៣០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម - គណៈកម្មការគ្រប់គ្រងគម្រោង ជួសជុលស្តារប្រព័ន្ធលូ ប្រវែង ២៥០ ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម - គម្រោងប្រើប្រាស់មូលនិធិក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៧ ៨.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រីរដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែកក្កដា ឆ្នាំ២០២៦ ៩.មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង។ ១០.បញ្ហាផ្សេងៗ។

នៅព្រឹកពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្
+9
នៅព្រឹកពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ ម៉ាលីស សមាជិកក្រុមប្រឹក្សាស្រុក និងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់ចាម។

នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្ថិ
+9
នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្ថិតក្រោមអធិបតីភាពលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សា និងលោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស។

នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្
+9
នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្ថិតក្រោមអធិបតីភាពលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សា និងលោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ។

រាយការណ៍ទទក អភិបាលខេត្តកំពង់ចាម៖ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីល្បិចកលបទល្មើសអនឡាញ នឹងប្រែក្លាយពួកគាត់ «ជាភ្នែក និងច្រមុះ» របស់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហា
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាខួបកំណើត របស់សម្ដេចតេជោ គម្រប់ 74 និងឈានចូល 75 ឆ្នាំ ដោយគារវភក្ដីភាព ដូរស្មោះស្ម័គករ និងការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត 🙏❤️🎂🎉

សម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិ! រាជរដ្ឋាភិបាល សម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ
+1
សម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិ! រាជរដ្ឋាភិបាល សម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន !

សិស្សពិការភ្នែកនៃវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម កំពុងខិតខំរៀនបន្ថែមសម្រាប់ការប្រលងបាក់ឌុប

អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦ កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណា
+9
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦ កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសធម្មតា នៅក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានតម្លៃ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាការផ្តល់នូវការឧបត្ថម្ភគាំទ្រផ្នែកសេវាកម្មស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ ព្រមទាំងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរក្រុងកំពង់ចាម និងផ្នែកពាក់ព័ន្ធ ត្រូវចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយស្មារតីសហការ និងយោគយល់គ្នា ក្នុងគោលបំណងបង្ការកុំឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។ ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកទីតាំងប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលប្រឡងប្រកបដោយជោគជ័យ៕

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ធ្វើនៅ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និង សមាជិក សមាជិកាផងដែរ។ កិច្ចប្រជុំធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី បូកសរុបលទ្ធផលការងារឆមាសទី១ ដាក់ចេញទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.ប.ជ, ប្រមូលធាតុចូលពីសមាជិក គ.ជ.ប.ជ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រធាន គ.ជ.ប.ជ សម្រាប់អនុវត្តបន្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបាន ផ្ដល់អនុសាសន៍សំខាន់ៗចំនួន ១១ ចំណុច និងផ្ដោតសំខាន់ពាក់ព័ន្ធនឹងការពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ រវាងគណៈបញ្ជាការឯកភាពខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃការងារជាប្រចាំ ដោយមានតម្លាភាព ភាពស៊ីសង្វាក់គ្នា ធានាថាទិន្នន័យរបាយការណ៍គណៈបញ្ជាការឯកភាព និងសមត្ថកិច្ចអនុវត្តផ្ទាល់ (ស្នងការដ្ឋាន) គឺត្រឹមត្រូវ និងមិនមានការលាក់បាំង ។

អភិបាលខេត្តកំពង់ចាម៖ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីល្បិចកលបទល្មើសអនឡាញ នឹងប្រែក្លាយពួកគាត់ «ជាភ្នែក និងច្រមុះ» របស់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់