រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 042 مشترک است و جایگاه 4 994 را در دسته سیاست و رتبه 575 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 042 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 08 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -122 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.60% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.56% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 663 بازدید دریافت میکند. در اولین روز معمولاً 559 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 09 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 042
مشترکین
-224 ساعت
-357 روز
-12230 روز
آرشیو پست ها
10 042
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter
🔗 Instagram
🔗 Website
10 042
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមកំណត់ទីតាំងអាជីវករលក់ដូរតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter
🔗 Instagram
🔗 Website
10 042
ប្រជាពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម ប្រកបដោយភាពរួសរាយ រាក់ទាក់ តម្លាភាព និងរហ័សទាន់ចិត្ត!
10 042
+9
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom) ពីបន្ទប់វីដេអូ Conference សាលាខេត្តកំពង់ចាម។
10 042
+9
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង , កងកម្លាំងសមត្ថកិច្ច , មន្ទីរ អង្គភាពពាក់ព័ន្ធ , នាយករង រដ្ឋបាលសាលាខេត្ត , នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត , ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងកំពង់ចាម។
10 042
+9
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។
10 042
ប្រជាពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម ប្រកបដោយភាពរួសរាយ រាក់ទាក់ តម្លាភាព និងរហ័សទាន់ចិត្ត!
10 042
+8
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ នាយកដ្ឋានអធិ ការកិច្ចជលផល អធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ដឹកនាំដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល ដោយ មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយដកហូតឃាត់ទុកនូវវត្ថុតាង នៃបទល្មើសជលផលរួមមាន៖
#ករណីទី១ ម៉ូតូរ៉ឺម៉កម៉ាក Wave ពណ៌ទឹកប៊ិច ចំនួន ១គ្រឿង
-កូនត្រីចម្រុះទម្ងន់ ២៤០គីឡូក្រាម
នៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
#ករណីទី២ ម៉ូតូរ៉ឺម៉កម៉ាក Honda Future Neo ពណ៌ក្រហម ចំនួន ១គ្រឿង
-កូនត្រីចម្រុះទម្ងន់ ១៧០គីឡូក្រាម
នៅចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចជំនាញជលផលនឹងបន្តស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងការលក់ ទិញ និងចែក ចាយកូនត្រីទាំងនេះ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។
10 042
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
10 042
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។
ពិធីនេះបានប្រារព្ធធ្វើនៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការ អញ្ជើញចូលរួមពី អាជ្ញាធរស្រុក , មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ មេភូមិ តាជី ដូនជី និងប្រជាពលរដ្ឋផងដែរ។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី និងឯកឧត្តម ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។
ពិធីបើកសន្និបាតនេះ ត្រូវបានរៀបចំឡើងផ្ទាល់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។