uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 228 підписників, посідаючи 4 900 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 228 підписників.

За останніми даними від 20 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -112, а за останні 24 години на -4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.14%. Протягом перших 24 годин після публікації контент зазвичай збирає 5.36% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 629 переглядів. Протягом першої доби публікація в середньому набирає 549 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 21 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 228
Підписники
-424 години
-327 днів
-11230 днів
Архів дописів
ពិធីចុះកិច្ចសន្យាជាផ្លូវការ​ ស្តីពីការគ្រប់គ្រងសំរាម​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ បន្ទាប់ពីបានអនុវត្តសាកល
+9
ពិធីចុះកិច្ចសន្យាជាផ្លូវការ​ ស្តីពីការគ្រប់គ្រងសំរាម​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន (កំពង់ចាម) រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីទ្រី (CINTRI) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីចុះកិច្ចសន្យាជាផ្លូវការ​ ស្តីពីការគ្រប់គ្រងសំរាម​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន តាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម របស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអភិបាលក្រុងកំពង់ចាម តំណាងក្រុមហ៊ុន ស៊ីទ្រី លោក-លោកស្រី អភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ទាំង៤ និងមន្ត្រីជំនាញផងដែរ។ ផ្អែកតាមកិច្ចសន្យា ក្រុមហ៊ុន ស៊ីទ្រី បានប្តេជ្ញាចិត្តបង្កើនមធ្យោបាយដឹកជញ្ជូន បំពាក់ឧបករណ៍សម្ភារទំនើបបន្ថែម និងបន្ថែមប្រជាកម្លាំង ដើម្បីប្រមូលសំរាមឱ្យអស់ពីតាមដងផ្លូវ និងទីប្រជុំជនបានទាន់ពេលវេលា។ រៀបចំកាលវិភាគ និងរថយន្តប្រមូលសំរាមតាមបណ្តាសង្កាត់ និងផ្លូវនីមួយៗឱ្យបានទៀងទាត់ ជៀសវាងការទុកសំរាមចោលយូរដែលបណ្តាលឱ្យធំក្លិន និងបាត់បង់សោភ័ណភាព។ បង្កើតក្រុមការងាររហ័ស ដើម្បីកែសម្រួល និងដោះស្រាយរាល់ការអាក់ខាន ឬបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋអំពីបញ្ហាសំរាមឱ្យបានឆាប់រហ័ស។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរក្រុងកំពង់ចាម ខិតខំរកដៃគូសម្រាប់ការវិនិយោគសំរាម កុំឲ្យគេទុកចោលឥតប្រយោជន៍ ដើម្បីជាជ្រុងមួយនៃ ចំណូលសេដ្ឋកិច្ចរបស់ក្រុងផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសន្យានាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង។ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុន ស៊ីទ្រី ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ និងមានទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រមូលសំរាមឱ្យអស់ និងទាន់ពេលវេលា ដើម្បីធានាថា ក្រុងកំពង់ចាម មានបរិស្ថានស្អាត គ្មានសំរាមកកស្ទះ និងសមស្របជាក្រុងទេសចរណ៍គំរូ ដែលទទួលបានជ័យលាភី "ទីក្រុងស្អាត រំដួលបីទង" ច្រើនអាណ្តិជាប់គ្នា៕

ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ យុវជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចុច Like និង Share

កសិករចិញ្ចឹមសត្វពាហនៈក្នុងស្រុកកងមាស រីករាយពេលទទួលបានវ៉ាក់សាំងបង្ការជំងឺផ្សេងៗដោយឥតគិតថ្លៃ

សេចក្ដីណែនាំ ស្ដីពីការត្រួតពិនិត្យទីតាំងរក្សាទុកផលិតផលបង្កក ផលិតផលត្រជាក់ និងការនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងភូមិសាស្ត
+1
សេចក្ដីណែនាំ ស្ដីពីការត្រួតពិនិត្យទីតាំងរក្សាទុកផលិតផលបង្កក ផលិតផលត្រជាក់ និងការនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ស្រុកចំការលើ ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជេ
+9
ស្រុកចំការលើ ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជេីញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ឧបត្ថម្ភជូនលោកស្រី វ៉ាន់ ចរិយា ដែលទេីបសម្រាលកូនរួច ត្រូវជាប្រពន្ឋរបស់លោក ឡេង សុថារ៉ា បំរេីការងារកងរាជអាវុធហត្ថ នៅផ្ទៃប្រទេស កងអនុសេនាធំទី២ ថ២ ក្រុម១ ដែលបានមកស្នាក់នៅ (ជាមួយឪពុកម្តាយ) ស្ថិតនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យប្រជាកសិករចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ ឆ្នាំ២០២៦ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ ឆ្នាំ២០២៦ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាកសិករដោយគិតថ្លៃ នៅក្នុងបរិវេណវត្តមុនីវ័ន្ត ស្វាយស្រណោះ ភូមិស្វាយស្រណោះ ឃុំរការអា ស្រុកកងមាស ដើម្បីទប់ស្កាត់ និងការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោមកិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចូលរួមការពារសុខភាពសត្វ គឺដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ​ និងការពារសុខភាពយើងទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជំងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺ គ្រុនឈាម ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់៕

នាវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រ
+7
នាវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង ពិពិធីបិទ “វគ្គបណ្តុះបណ្តាល ហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច” ធ្វើនៅសាលប្រជុំ សណ្ឋាគារ LBN ក្រុងកំពង់ចាម។ គោលបំណងវគ្គបណ្តុះបណ្តាល៖ ដើម្បី លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម តាមរយៈការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ (ហូកា) ដល់សិក្ខាកាម និង ជួយគាំទ្រដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននៅក្នុងខេត្តឱ្យមានបុគ្គលិកដែលមានសមត្ថភាព ជួយទាក់ទាញភ្ញៀវ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ផងដែរ ។ វគ្គបណ្ដុះបណ្ដាលក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, លោកនាយកវិទ្យស្ថាន ពហុបច្ចេកទេសខេត្ត,ក្រុមការងារ CATA និងគ.គ.ហ , ក្រុមការងារវិទ្យាស្ថាន,មន្ត្រីបច្ចេកទេស, គ្រូបង្គោល និងសិក្ខាកាម ជាច្រើនរូបផងដែរ នាថ្ងៃរសៀល ទី១៩ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលខេត្តកំពង់ចាម ជំរុញក្រុមការងារត្រូវដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់ នៅវត្តសុទស្សនារាម ជ្រោយថ្ម នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ វត
+8
ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់ នៅវត្តសុទស្សនារាម ជ្រោយថ្ម នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ វត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានរៀបចំ «ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់» យ៉ាងអធិកអធម។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម។ នៅក្នុងឱកាសនេះ គណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានអញ្ជើញនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសេចក្តីសុខចម្រើនជូនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខ
+6
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកាសាខា និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ បានអញ្ជើញចូលរួមក្នុង «ពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ សិម្ពលិមហាឬស្សី ព្រៃវត្តចាស់»។ ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។