ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 255 名订阅者,在 政治 类别中位列第 4 894,并在 柬埔寨 地区排名第 541

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 255 名订阅者。

根据 16 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.44%。内容发布后 24 小时内通常能获得 5.25% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 661 次浏览,首日通常累积 539 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 17 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 255
订阅者
无数据24 小时
-257 天
-11030 天
帖子存档
អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរ
+9
អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដាក់ចេញនូវការណែនាំជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ បន្តរៀបចំវេទិកាសាធារណៈក្រុមតូចៗ និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីឈ្វេងយល់ដោយផ្ទាល់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្រុមការងារត្រូវសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ទន្ទឹមនឹងនេះដែរ លេខាធិការដ្ឋានត្រូវបូកសរុបលទ្ធផលការងារ និងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវេលា រួមនឹងការដោះស្រាយ ឆ្លើយតបសំណើ បញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារទាំងអស់បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានាបានលឿនរហ័ស ព្រោះថាទាំងនេះគឺជាសូចនាករគន្លឹះក្នុងការវាស់វែងពីប្រសិទ្ធភាពការងាររបស់ក្រុមការងារយើង ក្នុងការបំរើប្រជាពលរដ្ឋ៕

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជុំឆមាសទី១ ក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ គោលបំណងនៃកិច្ចប្រជុំ៖ ១-ដើម្បីចែករំលែកលទ្ធផលការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆមាសទី១ ឆ្នាំ២០២៦។ ២-ចែករំលែកវឌ្ឍនភាពការអនុវត្ត នៃដំណោះស្រាយជំរុញការថែទាំសុខភាពបឋម។ ៣-ពិភាក្សាពីការចូលរួមរបស់ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី អភិបាលរងស្រុកកំពង់សៀម , លោក ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត , លោក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម

ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមក
+1
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើនទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថានភាពអកាសធាតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០របស់ខេត្តកំពង់ចាម។ ជាមួយគ្នានេះចំពោះស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះកម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១០.០២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមប្រធានបទ "ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបា
+9
វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមប្រធានបទ "ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល" នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុកជើងព្រៃ បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមប្រធានបទការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល ដែលវេទិកានេះធ្វើនៅបរិវេណវត្តសិរីអម្ពរវ័ន ហៅវត្តព្នៅកើត ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ។ វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក, លោក អភិបាលរងស្រុក, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក, លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៣៧៨ នាក់ ស្រី១២៥ នាក់។ វេទិកាពេញមួយព្រឹក ទទួលបានសំណើសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៦ ក្នុងនោះបានដោះស្រាយនៅនឹងកន្លែងបានចំនួន ១៤ និងសិក្សាដើម្បីដោះស្រាយបន្តចំនួន ០២។

អភិបាលខេត្តកំពង់ចាម អំពាវនាវសូមឱ្យរួមគ្នាបង្ការ និងទប់ស្កាត់ ជំងឺគ្រុនឈាម

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ
+9
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យស្ថានភាពបង្កបង្កេីនផលរបស់បងប្អូនប្រជាកសិក ស្ថិតក្នុងឃុំតាប្រុក​ ស្រុកចំការលើ។

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.ស.រ.ណ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការរាជធានី ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ។ គោលបំណងនៃកិច្ចប្រជុំ៖ ផ្សព្វផ្សាយឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានយល់ដឹងអំពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ពិភាក្សា និងបញ្ហាផ្សេងៗ។ កិច្ចប្រជុំបានរៀបចំធ្វើនៅសាលាខេត្តកំពង់ចាម (សាលសន្និសីទ) ដោយមានការអញ្ជើញចូលរួមពី លោក ពត សុខា អនុប្រធាននាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី , លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីជំនាញ , មន្ទីរ-អង្គភាពពាក់ព័ន្ធ , អភិបាល អភិបាលរង ក្រុង ស្រុក , នាយករដ្ឋបាលក្រុង ស្រុក , ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលក្រុង ស្រុក , មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» រដ្ឋបាលខេ
+9
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅបរវេណសាលាស្រុកចំការលើ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា ខណៈដែលរដូវវស្សាបានឈានចូលមកដល់។ ឯកឧត្តម អភិបាលខេត្ត បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការគន្លឹះ ចំនួនដូចជា៖ -ណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវសម្អាតជុំវិញផ្ទះ ករណីមានសម្ភារៈដក់ទឹកដូចជា ឡានម៉ូតូចាស់ៗ សំបកកង់ ត្រឡោកដូង និងដបកែវ ត្រូវកប់ ឬដុតចោល។ ត្រូវដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងស្តុកទឹក និងត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់ទឹកឱ្យបានទៀងទាត់ (យ៉ាងតិច ១ដងក្នុង ១សប្តាហ៍)។ ត្រូវសម្រាកក្នុងមុងជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង ដើម្បីការពារកុំឱ្យមូសខាំ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមបង្ការពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា តាមពាក្យស្លោក "គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម" ចាប់ផ្តើមពីផ្ទះរបស់យើងម្នាក់ៗ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាកប្បកិរិយាក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ៕