uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 042 підписників, посідаючи 4 994 місце в категорії Політика та 575 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 042 підписників.

За останніми даними від 08 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.60%. Протягом перших 24 годин після публікації контент зазвичай збирає 5.56% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 663 переглядів. Протягом першої доби публікація в середньому набирає 559 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 09 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 042
Підписники
-224 години
-357 днів
-12230 днів
Архів дописів
Repost from FRESH NEWS
WATCH VIDEO: ឧបនាយករដ្ឋមន្រ្តី ស សុខា​​ ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ https://fna.asia/bbd52c2 🔗JOIN US

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

នៅថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រ
+9
នៅថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ (កំពង់ចាម)៖ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ។ ក្នុងឱកាសនោះឯកឧត្តម ផេន សុផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាពនៃដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ព្រោះការអភិវឌ្ឍមូលដ្ឋានដែលមានប្រសិទ្ធភាព មិនអាចកើតឡើងដោយការរៀបចំផែនការរបស់ស្ថាប័នណាតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួម ការពិគ្រោះយោបល់ ការសម្របសម្រួល និងការរួមបញ្ចូលធនធានពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមបានបន្តថា តាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និងប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ៕

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពសឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង និងសង្កាត់ នៅសាលាក្រុងកំពង់ចាម។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុង តំណាងមន្ទីរ-អង្គភាព ចៅសង្កាត់ទាំង៤ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ សិក្ខាសាលាមានគោលបំណងពិនិត្យ និងកំណត់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន សម្របសម្រួលគម្រោង និងធនធាន ព្រមទាំងកៀរគរការគាំទ្រពីមន្ទីរ-អង្គភាព អង្គការដៃគូ វិស័យឯកជន និងសប្បុរសជន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី បានបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិល មិនមែនគ្រាន់តែជាឯកសារបច្ចេកទេស ឬបញ្ជីគម្រោងនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់កំណត់អាទិភាពអភិវឌ្ឍន៍ កៀរគរធនធាន និងតាមដានការអនុវត្ត ឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកស្រីបានស្នើឱ្យរដ្ឋបាលក្រុង និងសង្កាត់ យកចិត្តទុកដាក់លើរាល់គម្រោង ដោយពិនិត្យឱ្យបានច្បាស់ថា គម្រោងនោះឆ្លើយតបនឹងបញ្ហាអ្វី អ្នកណាជាអ្នកទទួលផលប្រយោជន៍ មានប្រភពធនធានពីណា អាចអនុវត្តបានឬទេ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ។ ជាលទ្ធផល សិក្ខាសាលាទទួលបានការគាំទ្រគម្រោងសរុប ២៦៥គម្រោង ក្នុងនោះ ការគាំទ្រចំនួន ៩៥គម្រោង ស្មើនឹង ១៣,៩៦%។ មន្ទីរជំនាញមាន ៣១គម្រោង និងក្រៅ ៤២គម្រោង អង្គការមាន ៦គម្រោង និងក្រៅ ១៦គម្រោង ខណៈសប្បុរសជន មិនទាន់មានគម្រោងគាំទ្រ។ ដោយឡែក គម្រោងរបស់រដ្ឋបាលក្រុងទទួលបានការគាំទ្រ ៩៧គម្រោង ក្នុងនោះក្នុង ៣១គម្រោង ស្មើនឹង ២៦,៨០%។

បទយកការណ៍ស្តីពី មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៖ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បី លើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកចំការលើ កំពង់ចាម ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្រុកចំការលើបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការយ៉ាងឱឡារិក។ យោងតាមប្រកាសលេខ ១០៦៩២ ស្ដីពីការតែងតាំងមន្ត្រីរាជការ ដែលអានដោយ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ទៀង ទូច ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលស្រុកចំការលើ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានផ្តាំផ្ញើដល់ លោក ទៀង ទូច ដែលទើបទទួលបានការតែងតាំងថ្មី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត ព្រមទាំងជំរុញការអភិវឌ្ឍស្រុកចំការលើឱ្យមានការរីកចម្រើនរីកចម្រើនជាលំដាប់។ ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាស្រុក-ឃុំ, មន្ត្រីសាលាស្រុក, លោកគ្រូ-អ្នកគ្រូ, ស្មៀនឃុំ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និ
+9
នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ប្រតិភូតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អភិបាលរងក្រុង, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកអភិបាលរងស្រុកកំពង់សៀម , អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសិលា ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍ ហៅកាត់ថា (BRACE) និង គម្រោង “ ការលើកកម្ពស់ការត្រៀមបង្ការ និងការគ្រប់គ្រងគ្រោះមហន្ដរាយ និងប្រព័ន្ធប្រកាសឱ្យដឹងមុន” ក្នុងខេត្តកំពង់ចាម សហការរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា និង អង្គការ Save the Children. គោលបំណងសិក្ខាសាលា៖ ១-តម្រង់ទិសដល់អ្នកអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ អំពីលទ្ធផលរំពឹងទុក សកម្មភាព ពេលវេលាសំខាន់ៗ អ្នកទទួលផល សាលារៀនគោលដៅ រចនាសម័ន្ធអភិបាលកិច្ចគម្រោង ក្រុមការងារអនុវត្តគម្រោងសំខាន់ៗ តួនាទីការទទួលខុសត្រូវ និងយុទ្ធសាស្ត្រនានា។ ២-តម្រង់ទិសដល់អ្នកពាក់ព័ន្ធសំខាន់ៗ អំពីលក្ខខណ្ឌតម្រូវសម្រាប់អនុវត្ត (រួមទាំងការពារបរិស្ថាន និងសង្គម ផែនការសកម្មភាពយេនឌ័រ និងលក្ខខណ្ឌហិរញ្ញប្បទាន)។ ៣-ណែនាំអំពីគោលនយោបាយ និងនីតិវិធីសំខាន់ៗ សម្រាប់ប្រតិបត្តិ រួមទាំងបទដ្ឋានអំពី DSA ការធ្វើដំណើរ និងទីកន្លែងសម្រាប់ការបណ្ដុះបណ្ដាល/កិច្ចប្រជុំ/សិក្ខាសាលា។ សូមជម្រាបថាសិក្ខាសាលាបានធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន , មន្ទីរ/ការិយាល័យជំនាញពាក់ព័ន្ធ, អាជ្ញាធរស្រុកស្រីសន្ធរ និងស្រុកកងមាស ការិយាល័យជំនាញចំណុះស្រុកគោលដៅទាំងពីរ , លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីជំនាញ , មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំអង្គការ Save the Children និងអង្គការដៃគូអភិវឌ្ឍផងដែរ។