ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 257 名订阅者,在 政治 类别中位列第 4 894,并在 柬埔寨 地区排名第 541

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 257 名订阅者。

根据 16 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.44%。内容发布后 24 小时内通常能获得 5.25% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 661 次浏览,首日通常累积 539 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 17 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 257
订阅者
无数据24 小时
-257 天
-11030 天
帖子存档
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណប
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សខេត្ត​ ជាមួយថ្នាក់ដឹកនាំគណបក្សស្រុកស្រីសន្ធរ​ និងស្រុកកំពង់សៀម ស្ថិតនៅមន្ទីរបក្សខេត្ត នាថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, គណៈអចិន្ត្រៃយ៍បក្សខេត្តប្រធាន និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកកំពង់ស្វាយ-ស្រីសន្ធរ។ ​

ឯកឧត្តម ហែម សុវត្ថិ ជូនពរដល់សិស្សនៃវិទ្យាល័យកោះសូទិនទាំងអស់ដែលត្រៀម ប្រឡងបាក់ឌុប ឆ្នាំ២០២៦ សុំឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា
+7
ឯកឧត្តម ហែម សុវត្ថិ ជូនពរដល់សិស្សនៃវិទ្យាល័យកោះសូទិនទាំងអស់ដែលត្រៀម ប្រឡងបាក់ឌុប ឆ្នាំ២០២៦ សុំឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា កំពង់ចាម៖ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះសូទិន ស្រុកកោះសូទិន បានជូនពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យកោះសូទិន ដែលត្រៀមលក្ខណៈប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៦ ខាងមុខនេះ សុំឲ្យទទួលបានចំណាត់ថ្នាក់ល្អគ្រប់ៗគ្នា ជាពិសេសបើបាននិទ្ទេស (A) ឯកឧត្តម នឹងផ្តល់ជូនក្នុងសិស្សម្នាក់ៗទទួលបានម៉ូតូចំនួនមួយគ្រឿង។ ឯកឧត្តម បានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសិស្សនៃវិទ្យាល័យកោះសូទិន ដែលក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រធានក្រុមការងារចុះជួយតាមភូមិនៃឃុំកោះសូទិន មេឃុំកោះសូទិន លោក នាយកសាលាវិទ្យាល័យកោះសូទិន លោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡងបាក់ឌុបប្រមាណ៨០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ បានស្នើដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ សុំរៀនប្រមូលផ្តុំគ្នាជាក្រុម ព្រោះកាលណាយើងរៀនលក្ខណៈជាក្រុមងាយស្រួលជួយបង្រៀនគ្នាទៅវិញទៅមក អ្នកចេះបង្រៀនអ្នកមិនសូវចេះ ហើយសិស្សម្នាក់ៗ ក៏អាចបញ្ចេញសមត្ថភាព បានដឹងពីចន្លោះខ្វះខាតរបស់ខ្លួន ជាពិសេស នៅពេលមិនយល់ត្រង់ចំណុចណាមួយ សុំទៅសួរលោកគ្រូ អ្នកគ្រូ បន្ថែម ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ ជួយកែតម្រូវ ជួយពន្យាល់បន្ថែម។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានជូនពរដល់សិស្សត្រៀមប្រឡងបាក់ឌុប នៅថ្ងៃ១០ សីហា ឆ្នាំ២០២៦ខាងមុខនេះ សុំឲ្យប្រឡងជាប់ទាំងអស់គ្នា បើបាននិទ្ទេស A ច្រើននាក់បន្ថែមទៀត កាន់តែល្អ ដែលឯកឧត្តម នឹងមានរង្វាន់ម៉ូតូមួយគ្រឿងជូនដល់អ្នកដណ្តើមបានជ័យជម្នះនិទ្ទេស A។ ឯកឧត្តម បានក្រើនរំលឹកដល់សិស្សទាំងអស់ ត្រូវបរិភោគអាហារមានការប្រុងប្រយ័ត្នខ្ពស់ បរិភោគស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពាខ្លួនឯងកុំឲ្យមានជម្ងឺឈឺស្កាត់ផ្សេងៗក្នុងថ្ងៃប្រឡងបាក់ឌុបឲ្យសោះ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺលោក​ ម៉េង​ ហ៊ាង​ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ ដែកកំពុង
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺលោក​ ម៉េង​ ហ៊ាង​ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពជំងឺរបស់លោក​ ម៉េង​ ហ៊ាង​ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។ គួររលឹកថា នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានជួបឧបទ្ទវហេតុ រអិលជើងដួលក្នុងបន្ទប់ទឹក នារាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទៅចូលរួមប្រជុំ។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសសៃខួរក្បាលរបស់លោក ម៉េង ហ៊ាង ដោយក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ភ្លាមៗ ហើយមកដល់ពេលនេះ អាការៈរបស់លោក ប្រធានក្រុមប្រឹក្សាស្រុក មិនទាន់ដឹងខ្លួននៅឡើយទេ ដោយកុំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្នុងការតាមដានយ៉ាងយកទុកដាក់ពីក្រុមគ្រូពេទ្យ។ នាឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ជាមួយក្រុមគ្រួសាររបស់លោក ម៉េង ហ៊ាង និងបាននាំយកថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត និងសូមជូនពរ​ សូមឲ្យលោកពូប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ បានឆាប់ជាសះស្បេីយ​ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។ ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ជូនចំពោះលោកសាស្ត្រាចារ្យ លូ​ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង​ និងក្រុមគ្រូពេទ្យជំនាញ​ ដែលបានខិតខំជួយសង្គ្រោះ​ និងព្យាបាលជំងឺលោក ម៉េង ហ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជ
+9
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ និងវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅមន្ទីរគណបក្សខេត្ត។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈកម្មាធិការសមាគមអ
+7
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី លោក ភោគ សាវុធ  អភិបាល នៃគណៈអភិបាលស្រុកកងមាស  និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស លោកអនុប្រធាន អ.ន.ក ស្រុក និងសមាជិកសមាជិការពាក់ព័ន្ធទាំងអស់ក្នុងស្រុកកងមាស បាននាំយកថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ ឈ្មោះ ខែត អឿន ភេទស្រី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខសញ្ញាគ្រួសារពលី (យោធា) ចំណែកអ្នកទទួលបណ្ដាំមរតកឈ្មោះ ជួន ឃ្មុំ ភេទប្រុស ត្រូវជាប្ដី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។                   

«មានផ្លូវ មានក្ដីសង្ឃឹម» ប្រជាពលរដ្ឋ នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសេចក្ដីត្រេកអរបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើផ្លូវស្អាតក្នុងមូលដ្ឋានរបស់ខ្លួន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ
+5
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ១៥គ្រួសារ ដែលរស់នៅក្នុងភូមិពាមក្រៅ ភូមិពាមក្នុង ភូមិដីលើ ភូមិទួលរការ ភូមិដីដុះ ភូមិព្រែកសង្កែកើត ភូមិព្រែកសង្កែលិច ភូមិកោះកណ្ដាល និងភូមិស្រែសង្កែ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស និងថវិកា ចំនួន ៥០,០០០រៀល និងឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ចំនួន ២៧០,០០០ រៀល ជាមួយគ្នានេះ ក្រុមការងារបានចុះសួរសុខទុក្ខ មេភូមិដីដុះ ដែលមានជំងឺប្រចាំកាយ និងបានឧបត្ថម្ភថវិកា ចំនួន ២០០,០០០រៀល។       

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ  «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តអនុវត្តការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាង សមិទ្ធផល និងដោះស្រាយ ឆ្លើយតបសេចក្តីត្រូវការរបស់ប
+9
អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តអនុវត្តការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាង សមិទ្ធផល និងដោះស្រាយ ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្ត ការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងដោះស្រាយ ឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការស្នើឡើងបែបនេះក្នុងអង្គប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋា ភិបាល់ចុះមូលដ្ឋានខេត្តកំពង់ចាម បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បន្តបំពេញការងារស្របតាមតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ ប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ ព្រមទាំងបន្តកិច្ចសហការក្នុងការធ្វើអន្តរាគមន៍ ដល់មូលដ្ឋាន ការឆ្លើយតបគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានស្នេីឱ្យបន្តរួមសហការគ្នារវាងក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអប់រំ ផ្សព្វផ្សាយ និង បំផុតចលនាឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការរួមគ្នាទប់ស្កាត់បទល្មើស នានារួមមាន៖ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើជួញដូរមនុស្សជាដើម តាមរយៈ ការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងការចូលរួមគោរពច្បាប់ចរាចរណ៍ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផងដែរ​៕

សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
+1
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

នាថ្ងៃព្រឹកទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពសូចនាករលេខ១១ និងលេខ១៣ សម្រាប់ខេត្តកំពង់ចាម។ គោលបំណងនៃកិច្ចប្រជុំ ៖ ដើម្បីពិនិត្យ និងវាយតម្លៃសូចនាករលេខ១១ ដើម្បីកំណត់កម្រិតវឌ្ឍនភាពនៃការអនុវត្តបទដ្ឋាន និងគោលការណ៍ណែនាំទាំង ៤ប្រភេទ (រួមមាន៖ បទដ្ឋានអប្បរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋាន, គោលការណ៍បញ្ជូន, គោលការណ៍ណែនាំថ្នាក់ជាតិក្នុងវិស័យសុខាភិបាល, និងគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់) នៅតាមក្រុង/ស្រុកគោលដៅ ព្រមទាំងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករ GBV ក្នុងខេត្តកំពង់ចាម និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ជាមួយកម្មវិធី ACCESS 2 ដើម្បីប្រមូលធាតុចូលសម្រាប់តម្រង់ទិសផែនការសកម្មភាពបន្ត។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ថ្នាក់ខេត្ត/ស្រុកគោលដៅ, លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុកទាំង១០, តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងក្រុមការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ផងដែរ។