9 986
Підписники
-1124 години
-317 днів
-12230 днів
Архів дописів
9 986
+9
អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី របស់រដ្ឋបាលខេត្តកំពង់ចាម
(កំពង់ចាម)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី របស់រដ្ឋបាលខេត្តកំពង់ចាម ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
ពិធីបុណ្យកឋិនទានមហាសាមគ្គីដ៏អធិកអធមនេះ ប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ លាង វួចឆេង ហ៊ុន ណេង នៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសប្រកបដោយសេចក្តីជ្រះថ្លា និងសាមគ្គីភាព។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គីនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តកសាងព្រះវិហារថ្មី ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២៣ម៉ែត្រ កំពស់ ២ជាន់ ក្នុងតម្លៃប៉ាន់ស្មានសរុបចំនួន ១.១៦៨.៩២៥ដុល្លារអាមេរិក ដោយគិតជាមធ្យម ៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សូមបញ្ជាក់ថា ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ នឹងប្រារព្ធពិធីដង្ហែអង្គកឋិន ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសុទស្សារាម ជ្រោយថ្ម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមថែរក្សា លើកស្ទួយប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិខ្មែរ។
21 лист, 07:51
9 986
+9
អបអរសាទរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦
(ត្បូងឃ្មុំ) តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន។
ពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ, ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណអាងទន្លេសិប្បនិម្មិត ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
20 лист, 08:34
9 986
សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ទទួលពាន់រង្វាន់សម្តេចធិបតី
20 лист, 08:21
9 986
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦
20 лист, 04:05
9 986
+1
សេចក្ដីជូនដំណឹង ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦
20 лист, 04:02
9 986
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ(Zoom Meeting)។
កិច្ចប្រជុំនេះបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។
19 лист, 22:33
9 986
ចំណាប់អារម្មណ៍ របស់ លោកវេជ្ជបណ្ឌិត វ៉ ឃីម អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម
19 лист, 21:56
9 986
ចំណាប់អារម្មណ៍ របស់ លោក សាន់ គឹមស៊ី ជាគិលានុបដ្ឋាក បំរើការមណ្ឌលសុខភាពទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
19 лист, 21:56
9 986
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម «ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមជម្រាបថាក្នុងពិធីផ្ទេរតំណែងប្រធានសមាមគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ប្រធានសមាគមអាណត្តិទី៧ ប្រកបដោយបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។
ព្រឹត្តិការណ៍នេះក៏បានបិទបញ្ចប់ដំណើរ ១៧ឆ្នាំ ប្រកបដោយមោទនភាពរបស់ ឧកញ៉ា ប៉ិច បូឡែន ជាមួយ YEAC ចាប់ពីសមាជិកស្ថាបនិក រហូតដល់ប្រធានសមាគម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (២០២២) ខួបលើកទី១៥ (២០២៤) ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ (២០២៥) និងការពង្រីកសាខាបាន ៨ គ្របដណ្តប់ ១០ ខេត្ត ដោយមានសមាជិកជាង ៦០០រូប។
គួររំលឹកផងដែរថាលោក ជា ប៉េងឈុន ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម-ត្បូងឃ្មុំ។
19 лист, 21:42
9 986
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបារងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម «ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមជម្រាបថាក្នុងពិធីផ្ទេរតំណែងប្រធានសមាមគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ប្រធានសមាគមអាណត្តិទី៧ ប្រកបដោយបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។
ព្រឹត្តិការណ៍នេះក៏បានបិទបញ្ចប់ដំណើរ ១៧ឆ្នាំ ប្រកបដោយមោទនភាពរបស់ ឧកញ៉ា ប៉ិច បូឡែន ជាមួយ YEAC ចាប់ពីសមាជិកស្ថាបនិក រហូតដល់ប្រធានសមាគម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (២០២២) ខួបលើកទី១៥ (២០២៤) ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ (២០២៥) និងការពង្រីកសាខាបាន ៨ គ្របដណ្តប់ ១០ ខេត្ត ដោយមានសមាជិកជាង ៦០០រូប។
19 лист, 21:20
19 лист, ~21:40
