es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 195 suscriptores, ocupando la posición 4 922 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 195 suscriptores.

Según los últimos datos del 02 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -106, y en las últimas 24 horas de -1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.41%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.51% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 654 visualizaciones. En el primer día suele acumular 562 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 03 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 195
Suscriptores
-124 horas
-217 días
-10630 días
Archivo de publicaciones
ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧ
+4
ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកតាអាចារ្យ ២រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ អង្គភាពក៏បានអនុញ្ញាតឱ្យជនជាប់ឃុំ ចំនួន ៧៥នាក់ ស្ត្រី ២៦នាក់ ចូលរួមរាប់បាត និងប្រគេនបច្ច័យព្រះសង្ឃផងដែរ។ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

អនុប្រធានអចិន្រ្តៃយ៍សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសួរសុខទុក្ខ លោកនាយកសាខាស្តីទី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ

ភូមិសារ៉ាយ🏡🌱 📍ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #សហគមន៍ភាព #ការរៀបចំភូមិឋាន #បរិស្ថានរស់នៅដ៏ល្អត្រកាល #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលន
+2
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ឃុន សំបូរ ប្រធានក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ និងលោកស្រី ឧបត្ថម្ភថវិកា ២.០០០ ដុល្លារ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធាន និងលោកស្រី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+5
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ស៊ាង សុភ័ស្ត និងភរិយា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកស៊ាង សុភ័ស្ត និងលោកស្រី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+8
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពី ក្រុមហ៊ុនCP ដែលបានឧបត្ថម្ភ សាច់ជ្រូក+សាច់មាន់ សរុប ៦តោន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏

ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

យុវជនខេត្តកំពង់ចាមនាំគ្នាទៅទទួលពាក្យបំពេញកាតព្វកិច្ចយោធា

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នា
+2
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ ❤️️🇰🇭

សេចក្ដីជូនដំណឹង ស្ដីពីការដាក់ពាក្យចូលរួមប្រណាំទូក ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា អុជកាំជ្រួច និងការប្រគុំតន្ត្រី នៅក្រុងកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ព.ស.២៥៧០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែ១ #ខ្មែររួបរួមសាមគ្គីគ្នាខ្មែរខ្លាំង នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តបានទទួលអំ
+6
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែ១ #ខ្មែររួបរួមសាមគ្គីគ្នាខ្មែរខ្លាំង នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តបានទទួលអំណោយឧបត្ថម្ភពី សមាគមនិស្សិតដើម្បីសង្គម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ-ឧត្តរមានជ័យ។ សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ (ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ (ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។

លោកវេជ្ជបណ្ឌិត តាន់ គីមឆេង ប្រធានមន្ទីរពេទ្យបង្អែកចំការលើ ខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកចំការលើ បានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើប ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

រដ្ឋបាល ខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង នៅថ្ងៃចេញព្រះវស្សាខាងមុខនេះ

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នា
+2
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ ❤️️🇰🇭

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមទទួលបច្ច័យចំនួន ១២,៧០០,០០០រៀល គ្រ
+9
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមទទួលបច្ច័យចំនួន ១២,៧០០,០០០រៀល គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរព្រះគុណចំពោះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមជាមួយសាលាគណខេត្តកំពង់ចាម សូមប្រគេនពរ និងជូនពរនូវព្រះពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។