ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 194 подписчиков, занимая 4 922 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 194 подписчиков.

Согласно последним данным от 02 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -106, а за последние 24 часа — -1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.41%. В первые 24 часа после публикации контент обычно набирает 5.51% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 654 просмотров. В течение первых суток публикация набирает 562 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 03 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 194
Подписчики
-124 часа
-217 дней
-10630 дней
Архив постов
ពិធីកាន់បិណ្ឌវត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្យ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត និងសប្បុរសជន ចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ ក្នុងស្មារតី #សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរបេះដូងឈាមជ័រតែមួយ ។ នៅក្នុងឧកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនដល់វីរកងទ័ព និង វីរនគរបាលជាតិ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាយ នាយរង និងពលនគរបាល ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចបានប្រសិទ្ធពរជ័យ​ជូនកងកម្លាំងយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីសត្រូវឈ្លានពាន។​ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្កដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅសមរភូមិមុខទិសខេត្តព្រះវិហារ-ឧត្តរមានជ័យ ដែលបានអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺយើង ត្រូវតែប្តេជ្ញាការពារខ្សែបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។

ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧ
+4
ពន្ធនាគារខេត្តកំពង់ចាម បាននិមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យបង្សុកូលរាប់បាត្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកតាអាចារ្យ ២រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ អង្គភាពក៏បានអនុញ្ញាតឱ្យជនជាប់ឃុំ ចំនួន ៧៥នាក់ ស្ត្រី ២៦នាក់ ចូលរួមរាប់បាត និងប្រគេនបច្ច័យព្រះសង្ឃផងដែរ។ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

អនុប្រធានអចិន្រ្តៃយ៍សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសួរសុខទុក្ខ លោកនាយកសាខាស្តីទី ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ

ភូមិសារ៉ាយ🏡🌱 📍ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #សហគមន៍ភាព #ការរៀបចំភូមិឋាន #បរិស្ថានរស់នៅដ៏ល្អត្រកាល #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលន
+2
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ឃុន សំបូរ ប្រធានក្រុមហ៊ុន មេគង្គ ស្មាត ផៅវ័រ និងលោកស្រី ឧបត្ថម្ភថវិកា ២.០០០ ដុល្លារ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធាន និងលោកស្រី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+5
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ស៊ាង សុភ័ស្ត និងភរិយា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកស៊ាង សុភ័ស្ត និងលោកស្រី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+8
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពី ក្រុមហ៊ុនCP ដែលបានឧបត្ថម្ភ សាច់ជ្រូក+សាច់មាន់ សរុប ៦តោន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏

ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
ក្រុងកំពង់ចាម 🌉🍃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

យុវជនខេត្តកំពង់ចាមនាំគ្នាទៅទទួលពាក្យបំពេញកាតព្វកិច្ចយោធា

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នា
+2
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ ❤️️🇰🇭