uk
Feedback
ScienceEdu.-PTEC

ScienceEdu.-PTEC

Відкрити в Telegram

Educational sharing platform for future Cambodia

Показати більше
1 152
Підписники
Немає даних24 години
+17 днів
-230 день
Архів дописів
photo content
+9

photo content
+5

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ---------------------------- កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ ដោយគរុនិស្សិតបឋមថ្នាក់ CII ដឹកនាំដោយអ្នកគ្រូឧទេ្ទស៖ អ្នកគ្រូ ផល សុមាជីតា មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម សប្ដាហ៍ទី៖ ១២ ប្រធានបទ៖ ឥទ្ធិពលកម្តៅលើឧស្ម័ន I. វត្ថុបំណង • វិជ្ជាសម្បទា ៖ សិស្សពន្យល់បានពីការរីក និងរួមមាឌរបស់ឧស្ម័ន បានត្រឹមត្រូវ តាមរយៈការសង្កេតការពិសោធន៍ជាក់ស្តែង។ • បំណិនសម្បទា ៖ សិស្សបកស្រាយបានពីការប្រែប្រួលមាឌនៃឧស្ម័ន បានត្រឹមត្រូវ តាមរយៈលទ្ធផលពិសោធន៍។ • ចរិយាសម្បទា ៖ បណ្តុះស្មារតីសិស្សឲ្យចេះប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ប្រភពកម្តៅ ក្នុងពេលពិសោធន៍ និងមានគំនិតច្នៃប្រឌិតក្នុងការអនុវត្តចំណេះដឹងនេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ II.  លទ្ធផលសិក្សា សិស្សសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា «ឧស្ម័នរីកមាឌកាលណាវាទទួលកម្តៅ និងរួមមាឌវិញកាលណាវាចុះត្រជាក់» តាមរយៈការធ្វើពិសោធន៍។ --------------------------------------- វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែ ឧសភា ឆ្នាំ២០២៦

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ---------------------- កម្មវិធីអប់
+6
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ---------------------- កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ ដោយគរុនិស្សិតបឋមថ្នាក់ FII ដឹកនាំដោយអ្នកគ្រូឧទេ្ទស ផល សុមាជីតា មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម សប្ដាហ៍ទី៖ ១២ ប្រធានបទ៖ ការបង្រៀនថ្នាក់និទស្សន៍របស់គរុនិស្សិត (FII) មេរៀនទី៤៖ វត្ថុនៅជុំវិញយើង ក. តើយើងអាចសម្គាល់វត្ថុរឹង រាវ និងឧស្ម័នយ៉ាងដូចម្ដេច? I. វត្ថុបំណង − រៀបរាប់បានពីលក្ខណៈសម្គាល់នៃវត្ថុរឹង រាវ និងឧស្ម័នបានត្រឹមត្រូវ តាមរយៈការសង្កេត និងការពិសោធជាក្រុម។ - ពន្យល់បានពីលក្ខណៈនៃវត្ថុរឹង រាវ និងឧស្ម័នជាក់លាក់តាមរយៈការសង្កេតនិងការពិសោធ - បណ្តុះស្មារតីឱ្យសិស្សឱ្យស្វែងយល់ពីវត្ថុដែលនៅជុំវិញខ្លួនដែលមានលក្ខណៈរឹង រាវ ឧស្ម័ន II.  លទ្ធផលសិក្សា - សង្កេតបានអំពីលក្ខណៈសម្គាល់នៃវត្ថុរឹង រាវ និងឧស្ម័ន - អនុវត្តការបង្រៀន និងរៀនបានយ៉ាងមានប្រសិទ្ធភាពដោយផ្អែកលើកិច្ចតែងការ (ប្រើវិធីសាស្ត្រ IBL) - បង្កើននូវទំនួលខុសត្រូវ និងភាពក្លាហានក្នុងការបង្រៀន។ ---------------------------------- វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ទី២៨ខែឧសភា ឆ្នាំ២០២៦។

📺 PTEC TV សូមជូនវីដេអូអប់រំអំពី " ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ " ដែលផលិតដោយគរុនិស្សិតបឋមសិក្សា ជំនាន់ទី៤ ឆ្
📺 PTEC TV សូមជូនវីដេអូអប់រំអំពី " ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ " ដែលផលិតដោយគរុនិស្សិតបឋមសិក្សា ជំនាន់ទី៤ ឆ្នាំទី២៖ ក្រុមផ្កាកំពីងពួយ។ សូមរីករាយទស្សនា និង ផ្ដល់មិតិកែលម្អក្នុងន័យស្ថាបនា! សូមអគុណ ។ https://www.facebook.com/share/v/1BVBMGbT2q/

ជម្រាបសួរ! លោកគ្រូ អ្នកគ្រូ និងគរុនិស្សិតទាំងអស់ នេះជាវីដេអូសកម្មភាព ពិព័រណ៌របស់ស្តង់វិទ្យាស្ថានយើងទាំង៦ប្រធានបទ និងទិដ្ឋភាពកម្មវិធីទាំងមូលតាំងពីចាប់ផ្តើមកម្មវិធី រហូតដល់បិទបញ្ចប់ ។ សូមរីករាយទស្សនា និងកែតម្រូវប្រសិនមានកំហុសខុសឆ្គង។ សូមអរគុណ 🙏 ពិព័រណ៌មគ្គុទ្ទេសក៍អាជីព និងការសិក្សា | វ.ព្រែកថ្មី ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ដេប៉ាតឺមង់វិទ្យាសាស្ត្រ | PTEC STEM ក្លឹប ។

កិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោស
+8
កិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និង នាយកដ្ឋានគោលនយោបាយ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និង នាយកដ្ឋានគោលនយោបាយ ក្នុងគោលបំណងពិនិត្យពិភាក្សា និងវាយតម្លៃលទ្ធផលនៃ ការសិក្សាស្រាវជ្រាវរបស់ស្ថាប័នទាំង ៥នេះ ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនេះឱ្យបានទូលំទូលាយ សំដៅលើកកម្ពស់គុណភាពស្រាវជ្រាវ និងលើកទឹកចិត្តអ្នកសិក្សាស្រាវជ្រាវ។ បន្ទាប់ពីស្តាប់កិច្ចពិភាក្សា និងការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធទាំងអស់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវ និងថ្លែងអំណរគុណដល់ក្រុមការងារស្រាវជ្រាវ ចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញការស្រាវជ្រាវជាច្រើននេះ ឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបំប្លែងលទ្ធផលការស្រាវជ្រាវទៅជាសកម្មភាពជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជូនអនុសាសន៍មួយចំនួនជូនក្រុមការងារ រួមមាន៖ ១) សូមបន្តជួបពិភាក្សាគ្នា ដើម្បីដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវនេះឱ្យបានទូលំទូលាយ ជាពិសេសផ្សព្វផ្សាយឱ្យដល់សាលារៀន និងគ្រូបង្រៀនទូទាំងប្រទេស។ ២) ជំរុញឱ្យការងារស្រាវជ្រាវ ទទួលបានលទ្ធផលដែលគាំទ្រដល់ការកែលម្អគោលនយោបាយអប់រំ។ ៣) ការស្រាវជ្រាវត្រូវផ្អែកលើទិន្នន័យច្បាស់លាស់ ភស្តុតាងជាក់ស្តែង និងត្រូវមានសមត្ថភាពក្នុងការពន្យល់ និងផ្តល់ដំណោះស្រាយឆ្លើយតបនឹងបញ្ហា ឬប្រធានបទនៃការស្រាវជ្រាវ។ ៤) ក្រុមការងារជំនាញជួបពិភាក្សាគ្នាឱ្យកាន់តែស៊ីជម្រៅ លើប្រធានបទនៃការស្រាវជ្រាវ ដើម្បីគាំទ្រដល់ការកែលម្អគោលនយោបាយ។ ពិនិត្យលទ្ធភាពបង្កើត Think Tank ឬ Academic Society ដើម្បីគាំទ្រការដាក់ចេញនូវប្រធានបទនៃការស្រាវជ្រាវ។ ៥) ផ្សព្វផ្សាយការស្រាវជ្រាវ ដោយផ្តោតលើ Executive Summary ទម្រង់នៃការផ្សព្វផ្សាយ និងបណ្ដាញដែលត្រូវប្រើដើម្បីផ្សព្វផ្សាយ។ គួររៀបចំជាអត្ថបទខ្លីៗ ដោយតម្រឹមលទ្ធផលនៃការស្រាវជ្រាវ សម្រាប់ផ្សព្វផ្សាយលើវេបសាយ និងតាមបណ្ដាញសង្គមនានា ដោយភ្ជាប់ជាមួយខ្លឹមសារលម្អិតនៃប្រធានបទការស្រាវជ្រាវ។ ៦) ការផ្តល់ឋានន្តរសក្តិសាស្ត្រាចារ្យដល់អ្នកស្រាវជ្រាវ គឺជាផ្នែកមួយនៃប្រព័ន្ធលើកទឹកចិត្តដល់អ្នកស្រាវជ្រាវ។ ៧) ក្រុមការងារពាក់ព័ន្ធត្រូវពិនិត្យពិភាក្សាបែងចែកការទទួលខុសត្រូវ និងរៀបចំប្រព័ន្ធការងារ តាមដាន និងវាយតម្លៃ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការស្រាវជ្រាវ។ ៨) លើកកម្ពស់ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវសម្រាប់ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ បន្តលើកកម្ពស់ និងផ្សព្វផ្សាយលទ្ធផលការស្រាវជ្រាវក្នុងសន្និបាតអប់រំប្រចាំឆ្នាំ។ ៩) លើកកម្ពស់ការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ ជាពិសេសលើកទឹកចិត្តអ្នកស្រាវជ្រាវយើងឱ្យចូលរួមជាវាគ្មិនក្នុងវេទិកាអន្តរជាតិ។ ចូលរួមក្នុងការផ្លាស់ប្តូរកម្រិតអន្តរជាតិ (Exchange Program) ដើម្បីរៀនសូត្រ និងដកបទពិសោធពីបរទេស។ ១០) ត្រូវជំរុញវប្បធម៌សិក្សាស្រាវជ្រាវ ឱ្យដល់សាលារៀន និងគ្រូបង្រៀន។ ផ្សារភ្ជាប់កម្មវិធីសិក្សាជាមួយការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។ ១១) អ្នកស្រាវជ្រាវត្រូវតែផ្សារភ្ជាប់នឹងអ្នកធ្វើគោលនយោបាយ។ ត្រូវបណ្ដុះបណ្តាលអ្នកស្រាវជ្រាវបន្ថែមទៀត។ ១២) បន្តប្រជុំពិភាក្សាផ្ទៃក្នុង លើលទ្ធផលការស្រាវជ្រាវ។ ពិនិត្យឡើងវិញនូវគោលនយោបាយ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ។ ១៣) ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្សេងៗ។ បង្កើតវេបសាយរួមមួយដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ សម្រាប់កម្រិតជាតិ តំបន់ និងអន្តរជាតិ។ បង្កើតស្តង់ដានៃការស្រាវជ្រាវ។ ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជ្រើសរើសប្រធានបទក្នុងការស្រាវជ្រាវឱ្យបានត្រឹមត្រូវ ដែលត្រូវធានាឱ្យបាននូវលទ្ធផលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងមានលក្ខណៈជា “Designed Thinking” ដើម្បីគាំទ្រដល់ការកែលម្អគោលនយោបាយអប់រំ និងការបង្កើតនូវប្រព័ន្ធការស្រាវជ្រាវដែលមានស្តង់ដា ផ្អែកលើទិន្នន័យ និងភស្តុតាង ដែលទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យល្អប្រសើរឡើងជាលំដាប់៕ គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia #HCN #DPM #MoEYSNews #EducationalResearch #NIE #PTEC #MoEYSCambodia #ការស្រាវជ្រាវអប់រំ #វិទ្យាស្ថានជាតិអប់រំ #វិទ្យាស្ថានគរុកោសល្យ

📺 PTEC TV សូមជូនសកម្មភាពក្នុងកម្មវិធីប្រកួតប្រជែងកាំជ្រួចទឹកឆ្នាំ២០២៦ របស់សាលាបឋមសិក្សាអនុវត្តរាជធានីនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២
📺 PTEC TV សូមជូនសកម្មភាពក្នុងកម្មវិធីប្រកួតប្រជែងកាំជ្រួចទឹកឆ្នាំ២០២៦ របស់សាលាបឋមសិក្សាអនុវត្តរាជធានីនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ សូមរីករាយទស្សនា និង ផ្ដល់មិតិកែលម្អក្នុងន័យស្ថាបនា! សូមអគុណ ។ https://www.facebook.com/share/v/1JJrk1GvwQ/

📺 PTEC TV សូមជូនសកម្មភាពក្នុងកម្មវិធីប្រកួតប្រជែងកាំជ្រួចទឹកឆ្នាំ២០២៦ របស់សាលាបឋមសិក្សាអនុវត្តរាជធានី។ សូមរីករាយទស្សនា និង ផ
📺 PTEC TV សូមជូនសកម្មភាពក្នុងកម្មវិធីប្រកួតប្រជែងកាំជ្រួចទឹកឆ្នាំ២០២៦ របស់សាលាបឋមសិក្សាអនុវត្តរាជធានី។ សូមរីករាយទស្សនា និង ផ្ដល់មិតិកែលម្អក្នុងន័យស្ថាបនា! សូមអគុណ ។ https://www.facebook.com/share/v/1DUrMRboCb/

សូមគោរពជម្រាបសួរដល់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់គ្នា យើងខ្ញុំមកពីក្រុមទី2 សូមជូនVideo បង្កើតឡើងដោយ AI លើប្រធានបទ « ប្រដាប់រំលាយអាហារ » សូមលោកគ្រូ អ្នកគ្រូជួយត្រួតពិនិត្យ និងកែតម្រូវ សូមអរគុណ🙏។

ជម្រាបសួរអ្នកគ្រូ លោកគ្រូ នេះជាវីដេអូក្រុមទី៣ ដែលបង្កើតឡើងដោយប្រើប្រាស់ AI ប្រធានបទ « ភ្នែក »

ជំរាបសួរអ្នកគ្រូ🙏🙏នេះជា video ដែលបង្កើតឡើងដោយ AI របស់ក្រុមទី 01លើប្រធានបទ «បរិមាណ ឬកម្រិតក្រុមអាហារត្រូវបរិភោគ»

សូមគោរពជម្រាបសួរអ្នកគ្រូនេះជា video ដែលបង្កើតឡើងដោយ AI របស់ក្រុមទី 04លើប្រធានបទ «បង្គុំសៀគ្វីអគ្គិសនី(គ្រឿងទទួល)» ដែលផ្តោតលើចំណុចសំខាន់ៗដូចជា 1. បង្គុំសៀគ្វីមានគ្រឿងទទួលតជាស៊េរី 2. បង្គុំសៀគ្វីមានគ្រឿងទទួលតជាខ្នែង 🙏🙏

ជំរាបសួរអ្នកគ្រូនេះជា video ដែលបង្កើតឡើងដោយ AI របស់ក្រុមទី 05 លើប្រធានបទ «ឧស្ម័នផ្ទះកញ្ចក់» ដែលផ្តោតលើចំណុចសំខាន់ៗដូចជា 1. និយមន័យឧស្ម័នផ្ទះកញ្ចក់ 2. ប្រភពនៃឧស្ម័នផ្ទះកញ្ចក់ 3. ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់ 4. ការកាត់បន្ថយការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ 🙏🙏