ScienceEdu.-PTEC
رفتن به کانال در Telegram
1 172
مشترکین
+124 ساعت
+17 روز
+2030 روز
آرشیو پست ها
1 172
ខ្ញុំបានប្រើ "Google Vids" ដើម្បីបញ្ចូលស្លាយដ៍ (slides) ជាមួយសំឡេង AI។
របៀបធ្វើតាមជំហាននីមួយៗ៖
(១) បញ្ចូល (upload) ឯកសារ PowerPoint ទៅកាន់ Gemini AI ដើម្បីឱ្យវា បង្កើតអត្ថបទរៀបរាប់ (script)។
(២) បង្កើតសំឡេងសម្រាប់ស្លាយនីមួយៗ ដោយចម្លងអត្ថបទរៀបរាប់ម្តងមួយៗ ទៅដាក់ក្នុង "ttsmaker.com" រួចទាញយក (download) សំឡេងដែលបានបង្កើតនោះ។
(៣) អាប់ឡូតស្លាយដ៍ទៅកាន់ "Google Vids" រួចបញ្ចូលសំឡេងនីមួយៗ ទៅតាមស្លាយនីមួយៗ។
(៤) ទាញយកវីដេអូដែលបង្កើតរួចជាទម្រង់ MP4។
រីករាយ!
1 172
+5
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ
ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
----------------------
កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ
ដោយគរុនិស្សិតបឋមថ្នាក់ FII
ដឹកនាំដោយអ្នកគ្រូឧទេ្ទស
ផល សុមាជីតា
មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម
សប្ដាហ៍ទី៖ ១៥
ប្រធានបទ៖ ការបង្រៀនសាកល្បង (ក្រុមផ្កាកំពីងពួយ)
I. វត្ថុបំណង
- រៀបរាប់ពីលក្ខណៈសម្គាល់ភាគល្អិតនៃរូបធាតុបានត្រឹមត្រូវ តាមរយៈការពិសោធ។
- កំណត់ពីលក្ខណៈសម្គាល់មួយចំនួននៃភាគល្អិតនៃរូបធាតុបានត្រឹមត្រូវតាមរយៈការពិសោធ និងការណែនាំរបស់គ្រូ។
- បណ្ដុះស្មារតីឱ្យសិស្សសង្កេត សហការ និងមានការប្រុងប្រយ័ត្នក្នុងការពិសោធ។
II. លទ្ធផលសិក្សា
- កំណត់ពីលក្ខណៈសម្គាល់ភាគល្អិតនៃរូបធាតុបានច្បាស់លាស់
- អនុវត្តការបង្រៀន និងរៀនបានយ៉ាងមានប្រសិទ្ធភាពដោយផ្អែកលើកិច្ចតែងការបង្រៀន (វិធីសាស្ត្រ IBL)
- បង្កើនទំនួលខុសត្រូវ និងភាពក្លាហានក្នុងការបង្រៀន។
----------------------------------
វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
ថ្ងៃព្រហស្បត្តិ៍ ទី១២ខែមិថុនា ឆ្នាំ២០២៦
1 172
សូមគោរពជម្រាបសួរដល់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់គ្នា 🙏 យើងខ្ញុំមកពីក្រុម សូមជូនVideo STEM លើប្រធានបទ «ចលនាភពក្នុងប្រព័ន្ធព្រះអាទិត្យ»
សូមលោកគ្រូ អ្នកគ្រូជួយត្រួតពិនិត្យ និងកែតម្រូវ សូមអរគុណ❤️🙏🙏។
1 172
សូមគោរពជម្រាបសួរដល់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់គ្នា 🙏 យើងខ្ញុំមកពីក្រុមទី4 សូមជូនVideo STEM លើប្រធានបទ «ចលនាភពក្នុងប្រព័ន្ធព្រះអាទិត្យ»
សូមលោកគ្រូ អ្នកគ្រូជួយត្រួតពិនិត្យ និងកែតម្រូវ សូមអរគុណ❤️🙏🙏។
1 172
សូមគោរពជម្រាបសួរដល់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់គ្នា យើងខ្ញុំមកពីក្រុមទី 2 សូមជូនVideo STEM លើប្រធានបទ «ធុងសំរាមឆ្លាតវៃ Smart Dustbin»
សូមលោកគ្រូ អ្នកគ្រូជួយត្រួតពិនិត្យ និងកែតម្រូវ សូមអរគុណ
សូមអធ្យាស្រ័យអ្នកគ្រូ ចំពោះភាពយឺតយ៉ាវដោយមូលហេតុ ការសហការក្រុមមិនបានល្អ 🙏
1 172
https://ptec-stem-club.netlify.app/
App ដែលបង្កើតឡើងដោយគរុនិស្សិត រ៉ាត់ សុធានី គរុនិស្សិតកម្រិតបឋមឆ្នាំទី២នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលជាសមាជិកសិក្សាក្នុងក្លឹប PTEC STEM Club ។ App នេះរៀបចំឡើងដើម្បីប្រមូលផ្ដុំឯកសារផ្នែកសរសេរកូដArduino ប្រធានបទគម្រោងផ្សេងៗ វីដេអូចែករំលែកចំណេះដឹង និងព្រឹត្តការណ៍ផ្សេងៗរបស់ក្លឹប។
#PTEC
#Science Department
#STEM Club
1 172
សូមចូលរួមអបអរសាទរដល់សាស្រ្តចារ្យជំនួយ គង់ សំអុល, អនុប្រធានដេប៉ាតឺម៉ង់វិទ្យាសស្រ្ត នៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត, មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានចូលរួមជាសហនិពន្ធជាអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យPonorogo ប្រទេសIndonesea ដែលការងារស្រាវជ្រាវត្រូវបានទទួលបោះពុម្ពអត្ថបទនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវអន្តរជាតិJournal of Natural Science and Integration លើប្រធានបទ៖ Sustainability Literacy: What is its Impact on Pro-Environmental
Behavior and Students' Ecological Competence? ដែលសមិទ្ធផល និងការបន្តកិច្ចការស្រាវជ្រាវ ដើម្បីឧត្តមភាពក្នុងវិស័យអប់រំ។ អត្ថបទស្រាវជ្រាវពេញ : DOI: 10.24014/jnsi.v9i1.38901
1 172
សូមចូលរួមអបអរសាទរដល់លោកគ្រូ អ្នកគ្រូសាលាអនុវិទ្យាល័យអនុវត្ត និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត, មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលការងារស្រាវជ្រាវរហូតទទួលបោះពុម្ពអត្ថបទនៅក្នុង ទស្សនាវដ្ដីស្រាវជ្រាវអន្តរជាតិ INSECTA (Integrative Science Education and Teaching Activity Journal) លើប្រធានបទ៖ Student-Teachers' Perceptions of the Educational Environment at PTEC: A Dream-Based Study ដែលសមិទ្ធផល និងការបន្តកិច្ចការស្រាវជ្រាវ ដើម្បីឧត្តមភាពក្នុងវិស័យអប់រំ។ អត្ថបទស្រាវជ្រាវពេញ :
https://doi.org/10.21154/insecta.v7i1.12353
1 172
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ
ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
----------------------------
កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ
ដោយគរុនិស្សិតបឋមថ្នាក់ CII
ដឹកនាំដោយអ្នកគ្រូឧទេ្ទស៖ អ្នកគ្រូ ផល សុមាជីតា
មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម
សប្ដាហ៍ទី៖ ១២
ប្រធានបទ៖ ឥទ្ធិពលកម្តៅលើឧស្ម័ន
I. វត្ថុបំណង
• វិជ្ជាសម្បទា ៖ សិស្សពន្យល់បានពីការរីក និងរួមមាឌរបស់ឧស្ម័ន បានត្រឹមត្រូវ តាមរយៈការសង្កេតការពិសោធន៍ជាក់ស្តែង។
• បំណិនសម្បទា ៖ សិស្សបកស្រាយបានពីការប្រែប្រួលមាឌនៃឧស្ម័ន បានត្រឹមត្រូវ តាមរយៈលទ្ធផលពិសោធន៍។
• ចរិយាសម្បទា ៖ បណ្តុះស្មារតីសិស្សឲ្យចេះប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ប្រភពកម្តៅ ក្នុងពេលពិសោធន៍ និងមានគំនិតច្នៃប្រឌិតក្នុងការអនុវត្តចំណេះដឹងនេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
II. លទ្ធផលសិក្សា
សិស្សសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា «ឧស្ម័នរីកមាឌកាលណាវាទទួលកម្តៅ និងរួមមាឌវិញកាលណាវាចុះត្រជាក់» តាមរយៈការធ្វើពិសោធន៍។
---------------------------------------
វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែ ឧសភា ឆ្នាំ២០២៦
1 172
+6
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ
ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
----------------------
កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ
ដោយគរុនិស្សិតបឋមថ្នាក់ FII
ដឹកនាំដោយអ្នកគ្រូឧទេ្ទស
ផល សុមាជីតា
មុខវិជ្ជា៖ វិទ្យាសាស្ត្របឋម
សប្ដាហ៍ទី៖ ១២
ប្រធានបទ៖ ការបង្រៀនថ្នាក់និទស្សន៍របស់គរុនិស្សិត (FII) មេរៀនទី៤៖ វត្ថុនៅជុំវិញយើង
ក. តើយើងអាចសម្គាល់វត្ថុរឹង រាវ និងឧស្ម័នយ៉ាងដូចម្ដេច?
I. វត្ថុបំណង
− រៀបរាប់បានពីលក្ខណៈសម្គាល់នៃវត្ថុរឹង រាវ និងឧស្ម័នបានត្រឹមត្រូវ តាមរយៈការសង្កេត និងការពិសោធជាក្រុម។
- ពន្យល់បានពីលក្ខណៈនៃវត្ថុរឹង រាវ និងឧស្ម័នជាក់លាក់តាមរយៈការសង្កេតនិងការពិសោធ
- បណ្តុះស្មារតីឱ្យសិស្សឱ្យស្វែងយល់ពីវត្ថុដែលនៅជុំវិញខ្លួនដែលមានលក្ខណៈរឹង រាវ ឧស្ម័ន
II. លទ្ធផលសិក្សា
- សង្កេតបានអំពីលក្ខណៈសម្គាល់នៃវត្ថុរឹង រាវ និងឧស្ម័ន
- អនុវត្តការបង្រៀន និងរៀនបានយ៉ាងមានប្រសិទ្ធភាពដោយផ្អែកលើកិច្ចតែងការ (ប្រើវិធីសាស្ត្រ IBL)
- បង្កើននូវទំនួលខុសត្រូវ និងភាពក្លាហានក្នុងការបង្រៀន។
----------------------------------
វ.គ.ភ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
ថ្ងៃព្រហស្បត្តិ៍ ទី២៨ខែឧសភា ឆ្នាំ២០២៦។
1 172
📺 PTEC TV សូមជូនវីដេអូអប់រំអំពី " ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ " ដែលផលិតដោយគរុនិស្សិតបឋមសិក្សា ជំនាន់ទី៤ ឆ្នាំទី២៖ ក្រុមផ្កាកំពីងពួយ។
សូមរីករាយទស្សនា និង ផ្ដល់មិតិកែលម្អក្នុងន័យស្ថាបនា! សូមអគុណ ។
https://www.facebook.com/share/v/1BVBMGbT2q/
1 172
