កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Відкрити в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Показати більше6 427
Підписники
-124 години
-17 днів
+1330 день
Архів дописів
Repost from ព្រះខ័ន
+1
ក្រសួងមហាផ្ទៃ៖ ក្រោយបញ្ចប់ការប្រមូលភស្តុតាង, កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិចំពោះករណីបាញ់ប្រហាររបស់ភាគីថៃ មកលើពលរដ្ឋខ្មែរ
—-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានជូនដំណឹងថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ០១នាក់ និងចំនួន៣នាក់ រងរបួសធ្ងន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអ្នកជំនាញបរទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងដែរថា បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ, កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបាន ទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ៕
ប្រភព៖ ក្រសួងមហាផ្ទៃ
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from BAYON Radio
+3
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖ រយៈពេល១ឆ្នាំចុងក្រោយនេះ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ៕
👉Join Bayon Radio
Repost from BTV News
ទិដ្ឋភាពនៃការរស់នៅរបស់ជនភៀសសឹករត់គេចពីការបាញ់ប្រហារដោយយោធាថៃ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
Website | Facebook | Telegram | TikTok
Repost from RFI ខេមរភាសា / RFI Khmer
សមាគមមីក្រូហិរញ្ញវត្ថុថា នារីម្នាក់ដែលត្រូវគេធ្វើឃាត មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យនេះ
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈលិខិតមួយច្បាប់បានចេញមកបញ្ជាក់ថា នារីវ័យក្មេងម្នាក់ដែលត្រូវបានអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់នៅក្រោយផ្ទះ ក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញមកបំភ្លឺយ៉ាងដូច្នេះ បន្ទាប់ពីបណ្តាញសារព័ត៌មានជាច្រើនបានផ្សាយថា ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកធ្វើការខាងមីក្រូហរិញ្ញវត្ថុ ហើយត្រូវបានកូនបំណុលសម្លាប់នៅពេលជនរងគ្រោះទៅទារលុយ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CBXg.g
Repost from CAMBODIA NEWS KH UN
BREAKING: សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
(បាងកក)៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមអរគុណអាមេរិក ដែលសំពងថៃមួយដុំដែកយ៉ាងធ្ងន់នេះ។
Repost from CEN News
កម្ពុជាចាប់ផ្ដើមស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដើម្បីប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ
November 15, 2025
អានបន្ត : https://cen.com.kh/archives/873932.html
CEN / JOIN 🆓
Connect with PEN Media :
👉 Facebook
👉 Website
👉 YouTube
👉 Twitter
👉 Instagram
👉 Telegram
👉 TikTok
Repost from សាបព្រោះគ្រាប់ពូជ
#ពិព័រណ៍ការសិក្សា និងការងារលើកទី១១ បានមកដល់ហើយ
🌟 សិស្ស និស្សិត និងអាណាព្យាបាលអាចចូលរួមពិព័រណ៍ដោយឥតគិតថ្លៃស្វែងយល់លម្អិតពី ព័ត៌មានអាហារូបករណ៍ ជម្រើសសិក្សា ការដាក់ពាក្យចូលរៀន និងការស៉ំទិដ្ឋាការសិក្សានៅប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ កាណាដា សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើន។
🔗 ជួបផ្ទាល់ជាមួយតំណាងស្ថាប័នកម្រិតពិភពលោក និងបញ្ញវន្តឆ្នើមដែលនឹងផ្តល់ទស្សនៈល្អៗ តម្រង់ទិសក្នុងការជ្រើសមុខវិជ្ជាសិក្សា និងអាជីពនាពេលអនាគត។
🟢 ដើម្បីចូលរួម៖ shorturl.at/h4vVi
កាលបរិច្ឆេទ និងទីកន្លែង៖
🔵 រាជធានីភ្នំពេញ៖ ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2025 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ (9 ព្រឹក- 3 រសៀល) - maps.app.goo.gl/4ewrLTiQc3412M6n9
🟣 ខេត្តសៀមរាប៖ ថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ 2025 នៅសណ្ឋាគារសូហ្វីតែលអង្គរ (1:30 រសៀល- 5 ល្ងាច) - maps.app.goo.gl/1ieBesNmKVXHrbZCA
✅ Join us@[កម្មវិធីសាបព្រោះគ្រាប់ពូជ](https://t.me/uyfcppedu) ដេីម្បីទទួលបានព័ត៌មានអាហារូបករណ៍ និងអប់រំ
📺 [បណ្តាញផ្សព្វផ្សាយយើង](https://linktr.ee/uyfcppedu)
Repost from Hot News Asia
លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត
ព័ត៌មានលម្អិត https://www.hotnews-asia.com/detail/597820
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
+2
ក្រសួងមហាផ្ទៃ | កម្ពុជា នឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ក្រោមការបាញ់ប្រហារពីយោធាថៃ
Ministry of Interior | Cambodia Weighs Filing International Complaint to Seek Justice for Civilians
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from ព្រះខ័ន
🔴អាមេរិកផ្អាកជាបណ្ដោះអាសន្នលើការចរចាពាណិជ្ជកម្មជាមួយថៃ ដោយរង់ចាំឱ្យថៃគោរពតាមសេចក្ដីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ
----
បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ, តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដំណឹងទៅប្រទេសថៃ ពីការផ្អាកកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបណ្ដោះអាសន្ន ដោយរង់ចាំឱ្យថៃគោរពតាមសេចក្ដីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមការផ្សាយដោយកាសែតថៃ Khaodsod នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ដោយបញ្ជាក់ដែរថា កិច្ចចរចាលើពាណិជ្ជកម្មរវាងអាមេរិក-ថៃ បានបន្តទៅបាន លុះត្រាតែភាគីថៃ បង្ហាញពីការប្ដេជ្ញាចិត្តអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃសិន។
ថៃបានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះ ដោយលើកឡើងថា បញ្ហាទ្វេភាគីរបស់ថៃនិងកម្ពុជា គួរតែត្រូវបានចាត់ទុកថាជាបញ្ហាដោយឡែកពីគ្នា ពីបញ្ហាពាណិជ្ជកម្មដែលជាបញ្ហាទ្វេភាគីរវាងថៃនិងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយសម្ដេចធិបតី, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ លោក ដូណាល់ ត្រាំ នឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ៕
ប្រភព៖ Khaosod English
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
+2
វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
===================
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឈាន វិសុទ្ធ និងលោក ខៀវ សុផល បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី
ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
Repost from Troryorng សង្គម និងកម្សាន្ត
ក្ដៅៗ ពីទូរទស្សន៍ Amarin News : សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធ (គំនៀប) លើថៃ!!
អនុតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្អាកការចរចាពន្ធគយជាមួយថៃជាបណ្តោះអាសន្ន ដោយទាមទារឱ្យលោក អនុទិន ចាន់វីរគុល អនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពថៃ-កម្ពុជា។ ក្រសួងការបរទេសថៃបានសម្តែងការខកចិត្តចំពោះជំហររបស់សហរដ្ឋអាមេរិកដែលបានយកបញ្ហានេះមកលាយឡំ មិនបែងចែក និងមិនបានផ្តោតលើផលប្រយោជន៍រួមផ្នែកពាណិជ្ជកម្មជាចម្បង។
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
ការដោះស្រាយជម្លោះ ដោយមិនចាំបាច់កាត់ក្តី
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)
👉 មានកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ស្មើនឹងលោកអ្នកមានសាលក្រមស្ថាពរតុលាការនៅក្នុងដៃ។
👉 ថ្ងៃក្រោយ ប្រសិនភាគីណាមួយមិនអនុវត្តតាមកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ នោះជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំដោយតុលាការ។
@ Lor Krem
Repost from SBM News
បាក់ទំនប់ទឹកខេត្ត ស៊ីង បុរី៖ អាជ្ញាធរថៃប្រកាសអាសន្ន ខណៈប្រជាជនឆ្លេឆ្លារត់រកទីទួលសុវត្ថិភាពទាំងយប់
អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម
Repost from សុីសុីថាមស៍
BREAKING NEWS៖ ទំនប់ទឹកយក្សថៃ Bhumidol កំពុងតែស្ថិតក្នុងការបាក់រលំ
ថៃ៖ ទំនប់ទឹកយក្សរបស់ថៃដែលមានឈ្មោះថា Bhumibol Dam ដែលមានសមត្ថភាពផ្ទុកទឹកបានដល់ទៅ ១៣,៤៦២ លានម៉ែត្រគូប កំពុងតែស្ថិតក្នុងភាពអាសន្នក្រោយអាងស្តុកដ៏ធំរបស់ថៃដែលស្ថិតក្នុងខេត្តតាកកំពុងតែផ្ទុកទឹកកើនឡើងខ្លាំងដល់ប្រមាណ ៩៩.៥៩% ដែលជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ទឹកយក្សមួយនេះ។
យោងតាមកាសែត THE NATION ចេញផ្សាយកាលពីល្ងាចថ្ងៃទី ១៣ ខែ វិច្ឆិកាថា ទំនប់ទឹក Bhumibol កំពុងកើនឡើងខ្លាំងលើសពីចំនួនមិនធ្លាប់កើតមានពីកន្លងមក ដោយបច្ចុប្បន្ននេះទំនប់ទឹកដែលស្ថិត ក្នុងខេត្តតាកបានឈានដល់កម្រិតទឹក ៩៩.៥៩% មិនធ្លាប់មាន។ អាជ្ញាធរថៃអះអាងថាស្ថានភាពស្ថិតក្រោមការគ្រប់គ្រងដូចការគ្រោងទុក ហើយការគ្រប់គ្រងមិនចាំបាច់បើកផ្លូវបង្ហូរទឹកដូចដែលបានកើតឡើងនៅឆ្នាំ ២០១១ នោះទេ ដោយកាលពីនៅថ្ងៃពុធ ទំនប់នេះបានទទួលទឹកចូលចំនួន ៦៥ លានម៉ែត្រគូប និងបានបញ្ចេញទៅវិញប្រហែល ៥៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយក៏អាជ្ញាធរថៃនៅតែសម្តែងការព្រួបារម្ភខ្លាំងប្រសិនបើទំនប់ទឹកយក្សនេះបាក់មែននោះនឹងបណ្តាលឲ្យខេត្តថៃជាច្រើននឹងរកជន់លិចមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្ត។
Repost from Khmer News
កាន់តែក្តៅហើយ ! ក្រុមចលនាបាតុកម្មជ្រុលនិយមថៃ បានពពាក់ពពូនប្រមូលផ្តុំគ្នា ធ្វើសកម្មភាពបាតុកម្មតវ៉ា ឲ្យនាយករដ្ឋមន្ត្រីថៃ ចុះពីតំណែង...
https://khmernews.news/article/archives/141432
+4
🚨ព័ត៌មានក្តៅៗ: ថ្ងៃទី ១៥ ខែវិច្ឆិកា - ក្រុមគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជនថៃ🇹🇭 (PDRC) បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្ម ដោយទាមទារឱ្យមានការប្រគល់ប្រាសាទតាក្របី និងប្រាសាទខ្នារ នៅក្នុងខេត្តសុរិន្ទមកវិញ ដោយសន្យាថានឹងមិនបាត់បង់ដីថៃសូម្បីតែមួយមីលីម៉ែត្រ។
* បញ្ជាក់: ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាកម្មសិទ្ធរបស់កម្ពុជា🇰🇭១០០% មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទទាំងពីរនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាតាំងពីដើមមកហើយ។
* ប្រភព: https://www.facebook.com/share/1A4TaqBoDb/?mibextid=wwXIfr
សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
