cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

BAYON Radio

វិទ្យុបាយ័ន ជាប្រព័ន្ធផ្សាយសំឡេងតាមរលកធាតុអាកាសធំទូលាយជាងគេនៅកម្ពុជា

Більше
Камбоджа1 185Центральний Кхмер1 059Новини і ЗМІ25 629
Рекламні дописи
3 319
Підписники
+324 години
+417 днів
+23530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​របាយការណ៍អំពី​លទ្ធផល​ការងារ​ប្រចាំឆមាសទី១ របស់ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន នៅវិមាន​សន្តិភាព។ ចុចអានបន្ត 👉Join Bayon Radio
Показати все...
04:32
Відео недоступнеДивитись в Telegram
-បទ៖«១២កក្កដា អនិច្ចាពុកខ្ញុំ » -ច្រៀងដោយលោក ឌៀប សិដ្ឋសុធា 👉Join Bayon Radio
Показати все...
IMG_3186.MP423.82 MB
បាតុករប្រឆាំងរដ្ឋាភិបាលអាល់បានី គប់គ្រាប់បែកភ្លើង និងប៉ះទង្គិចជាមួយនគរបាល ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានគប់គ្រាប់បែកភ្លើងទៅលើអគាររដ្ឋាភិបាលរបស់ប្រទេសអាល់បានី និងការិយាល័យអភិបាលក្រុង ទីរ៉ាណា (Tirana) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១១ កក្កដា ដោយ​ចោទប្រកាន់មន្ត្រីរដ្ឋថាមានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំ និងអំពើពុករលួយ បន្ទាប់​ពី​មេដឹកនាំរបស់ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។   មនុស្សរាប់​ពាន់​នាក់បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋាភិបាលក្នុងរដ្ឋធានីទីរ៉ាណា ខណៈក្រុម​មន្ត្រី​នគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យនាយករដ្ឋមន្ត្រីអ៊ីឌីរ៉ាម៉ា (Edi​ Rama)។    ក្រោយ​មកក្រុមអ្នកតវ៉ាបានចេញទៅក្រៅការិយាល័យអភិបាលក្រុងទីរ៉ាណា ដោយគប់​គ្រាប់​បែក​ភ្លើង និងប៉ះទង្គិចជាមួយនគរបាល។ នគរបាលពុំបានធ្វើអន្តរាគមន៍ទេប៉ុន្តែបាន​បាញ់ព​ន្លត់​គ្រាប់​បែក​ភ្លើង​ភ្លាមៗ​។ ពុំ​ទាន់​មាន​សេចក្តី​រាយ​ការណ៍ភ្លាមៗអំពីអ្នករបួសនោះទេ។ 👉Join Bayon Radio
Показати все...
សកម្មភាពកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ហ្វឹកហាត់ត្រៀមសម្រាប់ប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៤ (ASEAN U19 Boys’ Championship 2024) នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ កម្ពុជាស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ កម្ពុជាបើកការប្រកួតដំបូងជាមួយទីម័រខាងកើត ថ្ងៃទី១៧ ខែកក្កដា៕ 👉Join Bayon Radio
Показати все...
ប្រធានាធិបតីប្រទេសកេនយ៉ា បណ្តេញគណៈរដ្ឋមន្ត្រី បន្ទាប់ពីការតវ៉ាជុំវិញការដំឡើងពន្ធដ៏ខ្លាំងក្លា ប្រធានាធិបតីប្រទេសកេនយ៉ា លោក William Ruto បានបណ្តេញគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា។ លោកបានបណ្តេញមនុស្សគ្រប់គ្នាចេញ លើកលែងតែរដ្ឋមន្ត្រីការបរទេសរបស់លោក បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស។ លោកនិយាយថា លោក បានសម្រេចចិត្តបណ្តេញចេញជាបន្ទាន់នូវរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី និងរដ្ឋអាជ្ញាទាំងអស់ នៃសាធារណរដ្ឋកេនយ៉ា។ ការតវ៉ាដឹកនាំដោយយុវជន បង្កឡើងដោយការដំឡើងពន្ធតាមផែនការ ដែលចាប់តាំងពីពេលនោះមក លោក Ruto បានបោះបង់ចោលការដំឡើងពន្ធ ដែលបានបង្កើតឲ្យមានវិបត្តិធំបំផុតនៃអាណត្តិប្រធានាធិបតីរយៈពេលពីរឆ្នាំរបស់លោក។ មនុស្សយ៉ាងហោចណាស់៣៩នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ហើយបាតុករមួយចំនួន បានសម្រុកចូលសភាកាលពីខែមុន មុនពេល លោក Ruto បោះបង់ចោលការដំឡើងពន្ធថ្មីរបស់លោក។ 👉Join Bayon Radio
Показати все...
អ៊ុយក្រែន ជំរុញឱ្យ NATO ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធ ដើម្បីវាយប្រហារចូលក្នុងរុស្ស៊ី អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បានជំរុញឱ្យសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួនប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដោយនិយាយថានោះនឹងជា «ការផ្លាស់ប្តូរដ៏ធំ» នៅក្នុងស្ថានភាពសង្រ្គាមរបស់ខ្លួនជាមួយទីក្រុងមូស្គូ។ នៅមុននោះ លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យរក្សាការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ហើយបាននិយាយថា ជំនួយថ្មីត្រូវតែត្រូវបានផ្តល់ឱ្យយ៉ាងឆាប់រហ័ស។ ប្រធានគណរដ្ឋមន្រ្តីអ៊ុយក្រែន លោក អាន់ឌ្រី យើម៉ាក (Andryi Yermak) បានប្រាប់វេទិកាសាធារណៈមួយថា រុស្ស៊ី មិនមានការរឹតបន្តឹងលើការប្រើប្រាស់អាវុធទេ ហើយវានឹងក្លាយជា «វិធានការផ្លាស់ប្ដូរស្ថានភាពសង្រ្គាម» ប្រសិនបើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន អាចដកការរឹតបន្តឹងទាំងអស់លើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។ 👉Join Bayon Radio
Показати все...
ឯកឧត្តម ឈាង រ៉ា ផ្ដល់អនុសាសន៍១០ចំណុចដល់មន្រ្តីនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និង​ការបំពានគ្រឿងញៀន ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះ​សំណាល​ជា​មួយ​មន្រ្តី​នៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ, កាល​ពី​រសៀល​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ចុចអានបន្ត 👉Join Bayon Radio
Показати все...
របាយការណ៍លើការវាយប្រហារថ្ងៃទី៧ តុលា រកឃើញថាកងទ័ពអ៊ីស្រាអែល បរាជ័យក្នុងការការពារជនស៊ីវិល យោធាអ៊ីស្រាអែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ពីការរកឃើញលើកដំបូងនៃការស៊ើបអង្កេតទៅលើការបរាជ័យផ្នែកសន្តិសុខរបស់ខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយទទួលស្គាល់ថាខ្លួនមិនបានការពារពលរដ្ឋនៃសហគមន៍ដែលរងគ្រោះខ្លាំងបំផុតមួយគឺសហគមន៍ គីបប៊ុតស៍ បេអេរី (Kibbutz Be'eri)។ មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើតំបន់ បេអេរី ដែលជាសហគមន៍មានមនុស្សប្រហែល ១.០០០ នាក់រស់នៅ ហើយមនុស្ស ៣២ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្កាហ្សា ដែលក្នុងនោះមនុស្ស ១១ នាក់នៅតែជាប់ឃុំនៅហ្កាហ្សា។ យោធាបាននិយាយថា ការស៊ើបអង្កេតបានពិនិត្យលើដំណើរការនៃព្រឹត្តិការណ៍ក្នុងថ្ងៃកើតហេតុការណ៍នោះ ទៅលើការប្រយុទ្ធ និងការប្រព្រឹត្តរបស់កងកម្លាំងសន្តិសុខ។ ខណៈពេលដែលទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការការពារជនស៊ីវិល គីបប៊ុតស៍ យោធាបានសាទរចំពោះភាពក្លាហានរបស់អ្នកស្រុកសហគមន៍ បេអេរី រួមទាំងក្រុមឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួន ដែលទោះបីជាមានគ្នាតិចក៏ដោយ ក៏ព្យាយាមវាយបកលើពួកសកម្មប្រយុទ្ធដែលបានចូលលុកលុយ។ 👉Join Bayon Radio
Показати все...
រដ្ឋសភាកម្ពុជា-ថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការ និង​មិត្តភាព​របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា និងឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធាន​រដ្ឋសភា​ប្រទេស​ថៃ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភា​ប្រទេស​ទំាង​ពីរ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅវិមានរដ្ឋសភាថៃ។ ចុចអានបន្ត 👉Join Bayon Radio
Показати все...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃនិងព្រះអម្ចាស់ក្សត្រី អានបន្ត 👉Join Bayon Radio
Показати все...
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.