ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 217 подписчиков, занимая 4 928 место в категории Политика и 541 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 217 подписчиков.

Согласно последним данным от 24 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -117, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.38%. В первые 24 часа после публикации контент обычно набирает 5.29% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 652 просмотров. В течение первых суток публикация набирает 541 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 25 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 217
Подписчики
-324 часа
-357 дней
-11730 дней
Архив постов
សាកលវិឡាល័យ ចេនឡា CHENLA UNIVERSITY ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ តបតា
+9
សាកលវិឡាល័យ ចេនឡា CHENLA UNIVERSITY ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ តបតាមសំណើរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សាកលវិឡាល័យ ចេនឡា CHENLA UNIVERSITY សម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ៧កន្លែង ជូនរដ្ឋបាលខេត្តកំពង់ចាម និង ៧ កន្លែងទៀត ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លើមុខជំនាញ៖ ១. គិលានុបដ្ឋាក ៤. វិទ្យាសាស្ត្រកុំព្យូទ័រ ៧. គ្រប់គ្រង ២. ឆ្មប ៥. នីតិសាស្ត ៣. បច្ចេកទេសមន្ទីរពិសោធន៍ ៦. អក្សរសាស្ត្រអង់គ្លេស ៨. គណនយ្យ ៩.ធនាគារ និងហិរញ្ញវត្ថុ • កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញសុខាភិបាល៖ អាហារូបករណ៍ ៥០% ចំនួន ០១កន្លែង សិក្សាមួយចប់ កម្មវិធីសិក្សា ដែលក្នុងនោះអាហារូបករណ៍ចែកចេញជា៖ • កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញក្រៅពីសុខាភិបាល៖ អាហារូបករណ៍ពិសេស ១០០% ចំនួន ៦កន្លែង សិក្សាមួយចប់កម្មវិធីសិក្សា (មិនមានបង់ថ្លៃសេវារដ្ឋបាលផ្សេងៗ បន្ថែមទៀតទេ)។ គួរជម្រាបថា៖ សាកលវិទ្យាល័យចេនឡា ជាគ្រឹះស្ថានបណ្តុះបណ្តាលឯកជន តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាម យុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសពាក់ព័ន្ធវិស័យអភិវឌ្ឍធនធានមនុស្សក្នុងការកាត់ បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។ #អាសយដ្ឋាន អគារលេខ ១០ ផ្លូវ ១៤៦ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ទូរស័ព្ទលេខៈ ០១២ ៥៣៥ ០៨០៕

សូមបងជួយសម្រួលមួយផង សូមអរគុណបង

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ (កំពង់
+9
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ (កំពង់ចាម) ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នាបង្កើតជា "ស្លាកសញ្ញាសម្គាល់ផលិតផល" ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែងនៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម "ទុរេនស្ទឹងត្រង់"។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។ នាឱកាសនោះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

ទុរេនបែកអន្លូងស្រុកស្ទឹងត្រង់ ចាប់ផ្តើមទទួលផលបណ្តើរៗ ខណៈឆ្នាំនេះទិន្នផលផ្លែច្រើន

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់អេកូទេសចរណ៍ ក្នុងស្រុកស្ទឹងត្រង់ (កំពង់ចាម) ដើម្បីបង្កើនការ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់អេកូទេសចរណ៍ ក្នុងស្រុកស្ទឹងត្រង់ (កំពង់ចាម) ដើម្បីបង្កើនការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឲ្យកាន់តែទាក់ទាញ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមក លេងកម្សាន្ត ក្នុងខេត្តកំពង់ចាម ឲ្យបានច្រើន ដើម្បីបង្កើនចំណូលសម្រាប់សេដ្ឋកិច្ចខេត្ត និងបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់ទំនប់រូងជ្រៃ ឱ្យក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិមួយគួរជាទីទាក់ទាញ សម្រាប់ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ គួរបញ្ជាក់ថា តំបន់ទំនប់រូងជ្រៃ ជាតំបន់ខ្ពង់រាបមួយ មានកូនភ្នំជាច្រើន រួមនឹងជ្រលងដងអូរ ដែលទេសភាពពណ៌បៃតងស្រស់បំព្រងគ្រប់រដូវកាល ជាពិសេសដីល្បាយក្រហមមានជីជាតិ អំណោយផលដល់ដំណាំកសិកម្ម កសិឧស្សាហកម្ម ជាពិសេសដំណាំទុរេន ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដាច់គេ ដែលគេល្បីឈ្មោះថា "ទុរេនបែកអន្លូង" ខេត្តកំពង់ចាម។

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅឃុំស្តើងជ័យ ក្នុងស្រុកជើងព្រៃ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា

ផ្លូវបេតុង​ និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ​ ទៅឃុំទំនប់-ឃុំតាំងក្រសាំង​ ស្រុកបាធាយនសម្រេចការស្ថាបនាបានប្រមាណ90%​ (កំពង
+9
ផ្លូវបេតុង​ និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ​ ទៅឃុំទំនប់-ឃុំតាំងក្រសាំង​ ស្រុកបាធាយនសម្រេចការស្ថាបនាបានប្រមាណ90%​ (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់គម្រោងស្ថាបនាបេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង5550ម៉ែត្រ តភ្ជាប់ពីផ្សារផ្អាវ​ ទៅឃុំទំនប់-ឃុំតាំងក្រសាំង​ ស្រុកបាធាយ​ ខេត្តកំពង់ចាម សម្រេចការស្ថាបនាបានប្រមាណ90%​ហើយ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។ បងប្អូនប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្ត ដែលថ្នាក់ដឹកនាំតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស ក្នុងការតាមដានការរដ្ឋានខាងលើប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅស្រុក
+9
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅស្រុកជើងព្រៃ (កំពង់ចាម) នៅរសៀលថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ នៅភូមិក្តុយ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។ ឯកឧត្តម អ៊ុន ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួនជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ទន្ទឹមនេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ល្ងាច ថ្ងៃទី៦ ខែឧសភាព ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥ខ្នង ក្នុងភូមិក្តុយ ត្រូវរបើកដំបូលក្បឿងនិងសង្កសីជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតធ្ងន់១ខ្នង មធ្យម ២ខ្នង និងកម្រិតស្រាល ២ខ្នង។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ -ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់។ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ៤០០.០០០ រៀល ដល់១០០.០០០រៀល៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់
+9
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមពិធីប្រកាស សមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៨ នៃស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកោះសូទិន នៅសាលប្រជុំ សាលាស្រុកកោះសូទិន។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣ នៃស្រុកកោះសូទិន លោកមេប៉ុស្តិ៍ លោក លោកស្រី មេឃុំ ស្មៀនឃុំទាំង៨ និងសមាជិក សមាជិកា សមាគម សរុបចំនួន ១៨២នាក់។

អភិបាលខេត្តកំពង់ចាម ប្រជុំពង្រឹងវិធានការបង្ក្រាបក្មេងទំនើង និងទប់ស្កាត់ Scam Online កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម (កំពង់
+9
អភិបាលខេត្តកំពង់ចាម ប្រជុំពង្រឹងវិធានការបង្ក្រាបក្មេងទំនើង និងទប់ស្កាត់ Scam Online កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការបន្តចាត់វិធានការបង្ក្រាបក្មេងទំនើង, ការទប់ស្កាត់ Scam Online កុំឲ្យមាននៅលើទឹកដីខេត្តកំពង់ចាម រួមនឹងការដាក់ចេញនូវផែនការសកម្មភាពពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា ដើម្បីពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បន្ថែមលើបញ្ហាប្រឈមចំនួន ២ ធំៗ ដែលកំពុងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមរួមមាន៖ ទី១. ការបង្ក្រាបក្មេងទំនើង ៖ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវអនុវត្តវិធានការជំនាញ បង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលបង្កការអុកឡុក បង្កជម្លោះ ឬជិះម៉ូតូបង្ហោះបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈ ដោយមិនត្រូវមានការយោគយល់ឡើយ។ ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក សហការជាមួយសាលារៀន និងអាណាព្យាបាល ដើម្បីតាមដានសកម្មភាពសិស្សានុសិស្ស និងយុវជនដែលបោះបង់ការសិក្សា ជៀសវាងការចាញ់បោកការអូសទាញចូលក្នុងបក្ខពួកក្មេងទំនើង។ ទី២. ការតាមដាន និងបង្ក្រាបបទល្មើស Scam Online: កុំឲ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម ឯកឧត្តម សូមបញ្ជាឱ្យកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានដិតដល់នូវរាល់សកម្មភាពជនបរទេស ឬក្រុមជនសង្ស័យដែលជួលទីតាំងក្នុងខេត្ត ដើម្បីរៀបចំបណ្តាញបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ ឬអ៊ីនធឺណិត។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕