es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 499 suscriptores, ocupando la posición 4 885 en la categoría Política y el puesto 544 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 499 suscriptores.

Según los últimos datos del 13 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -120, y en las últimas 24 horas de -5, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.21%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.15% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 757 visualizaciones. En el primer día suele acumular 646 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 14 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 499
Suscriptores
-524 horas
-317 días
-12030 días
Archivo de publicaciones
អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

អ្នកភូមិកោះថ្មី ក្នុងខេត្តកំពង់ចាម នាំគ្នាផលិតត្រីឆ្អើរផ្ញើទៅសមរភូមិមុខ បង្ហាញពីការបន្តជួយគាំទ្រពីសមរភូមិក្រោយ

លោក ចាប់ ឈូក ប្រជាពលរដ្ឋរស់នៅ​ឃុំកោះសូទិន ស្រុកកោះសូទិន​បានបង្ហាញ​ទឹកចិត្ត ចូលរួមសកម្មភាព ធ្វើត្រីឆ្អើរ ដើម្បី​ជូនវីរៈកងទ័ពជួរមុខ!

លោកស្រី បាន សារ៉ា ប្រជាពលរដ្ឋរស់នៅ​ឃុំ​កោះសូទិន ស្រុកកោះសូទិន បានបង្ហាញទឹក​ចិត្ត ចូលរួមសកម្មភាព ធ្វើត្រី​ឆ្អើរ ដើម្បី​ជូនវីរៈ​កងទ័ព​ជួរមុខ!

អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មា
+9
អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ​ ដើម្បីជាតិខ្មែរ! សមរភូមិក្រោយជួយសមរភូមិមុខ! ខ្ខ្មែរមានសាមគ្គីភាព ខ្មែរខ្លាំង!!! ខណៈ​រដូវនេះជារដូវរំហេីយ​ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់, ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈខេត្តកំពង់ចាម​ លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ ឲ្យបង្កេីត​សហគមន៍​ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ​៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ​ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។ ក្នុងដំណើរអញ្ជើញចុះពិនិត្យ​ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ​ ដោយបានដាក់ឈ្មោះថា​ "សហគមន៍​ត្រីឆ្អេីរកោះថ្មី​" ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គ​សំបូរត្រី​ និងអ្នកភូមិ​មានសាមគ្គី​ភាព​គ្នាល្អ ប្រកបដោយសុភមង្គល។ បងប្អូនសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលរំលឹកឡេីងវិញ ស្ដីពីការបញ្ចូលទិន្នន័យបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ខេត្ដ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅសាលាខេត្ដ ។

សេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួ
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus រាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន២ និងទទួលបានការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល លើឯកសារផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០(UYFC 2.0) ឆ្ពោះទៅឆ្នាំ២០២៨ និងការពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក. ឃុំ/សង្កាត់ផងដែរ។ គួរបញ្ជាក់ផងដែរថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តែងតែធ្វើការប្រជុំជាទៀងទាត់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ជាពិសេសលើការតាមដាន និងអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៥​ និងលេីកទិសដៅអនុវត្តបន្ត​ ឆ្នាំ២០
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៥​ និងលេីកទិសដៅអនុវត្តបន្ត​ ឆ្នាំ២០២៦​ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៥​ និងលេីកទិសដៅអនុវត្តបន្ត​ ឆ្នាំ២០២៦​ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងការការកោតសរសើរចំពោះគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕