ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 216 подписчиков, занимая 4 928 место в категории Политика и 540 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 216 подписчиков.

Согласно последним данным от 25 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -118, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.34%. В первые 24 часа после публикации контент обычно набирает 5.26% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 537 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 26 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 216
Подписчики
-424 часа
-337 дней
-11830 дней
Архив постов
ស្រុកព្រៃឈរ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក
+8
ស្រុកព្រៃឈរ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ម៉ៅ ទីប ភូឈួយទី១ អ៉ីម៉ាំខេត្តកំពង់ចាម និងជាអនុប្រធានទី១ គណៈចលនាសាសនិកឥស្លាមខេត្ត បានចុះសួរសុខទុក្ខដល់សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរជម្ងឺគ្រោះថ្នាក់បាក់ជើងម្ខាង និងលោក អិស្មាឯល ហ្សះរី អីម៉ាំស្រុក(អនុគណ) ប្រចាំស្រុកព្រៃឈរ មានជម្ងឺទឹកនោមផ្អែម លើសជាតិអាស៊ីត និងងងិតភ្នែក នៅភូមិព្រៃខ្ជាយក្រៅ ឃុំបារាយណ៏ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៦។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤

អាជ្ញាធរ និងពលរដ្ឋឃុំរកាអារ បង្ហាញក្ដីរីករាយខណៈក្នុងមូលដ្ឋានមានការអភិវឌ្ឍ

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
+1
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ពិធីផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចនាយក នាយករងវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក​ លី សុវណ
+6
ពិធីផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចនាយក នាយករងវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក​ លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម និងលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ស្ថិតសាលប្រជុំធំ​ សាលាក្រុងកំពង់ចាម។

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាព
+5
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តការងារ និងពង្រឹងលើការងារផ្សព្វផ្សាយតាមប្រពន្ធ័ព័ត៌មាន ក្នុងស្រុកចំការលើ តាមរយៈបណ្តាញសង្គម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវីដេអូហ៊្សូម(Zoom) នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។ រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីត
+9
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក បានអញ្ជើញប្រគល់ផ្ទះជូនលោកស្រី ស ថា ដែលជាគ្រួសារពលី រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពី តំណាងស្នងការនគរបាលខេត្ត , តំណាងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកស្រីអនុប្រធាន អ.ន.ក ខេត្តកំពង់ចាម លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត , លោកអភិបាល នៃគណ:អភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកព្រៃឈរ និងលោកប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុកព្រៃឈរ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ‎ ‎ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

សូមគោរព និងសូមឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង 🙏💐
+1
សូមគោរព និងសូមឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង 🙏💐

នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស
+7
នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្ថិតក្រោមអធិបតីភាពលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សា និងលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុក។

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទ
+6
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកងមាស ក្រោមអធិបតីភាពលោក ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុកកងមាស។

សិក្ខាសាលាផ្សព្វផ្សាយអំពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគ
+9
សិក្ខាសាលាផ្សព្វផ្សាយអំពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស (រាជធានីភ្នំពេញ) នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសាលប្រជុំនៃទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។

នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ខេត្តកំពង់ចាម បានដឹកនាំសមាជិកា អញ្ជើញសួ
+7
នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ខេត្តកំពង់ចាម បានដឹកនាំសមាជិកា អញ្ជើញសួរសុខទុក្ខ លោកស្រី ចាប់ ច័ន្ទធិតា សមាជិកាសាខា ដែលកំពុងមានជំងឺ សម្រាកនៅគេហដ្ឋាន ក្នុងក្រុងកំពង់ចាម។

សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្
+9
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង (កំពង់ចាម) សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីនោះផងដែរ ក៏មានការអមដំណើរដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងឯកឧត្ត លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរដល់រដ្ឋបាលខេត្ត និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញ និងលើកស្ទួយនូវផលិតផលខែ្មរឲ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។ ទទ្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់គ្នាត្រូវ ធានាបាននូវផលិតផលដែលគ្មានជាតិគីមី និងត្រូវពង្រឹងគុណភាពនៃការដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម ចំណែកឯអាជីវករវិញ ត្រូវចេះវេចខ្ចប់ និងប្រើប្រាស់ផ្លូវស្លាកសញ្ញាដែលជារបស់ខ្មែរ និងត្រូវចេះផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីប្រជាកសិករ រួមទាំងការតម្លើងថ្លៃខុស ប្រក្រតី។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ផ្សារផលិតផលខ្មែរនេះ គឺជាការលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ និងជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសាទរដល់រដ្ឋបាលខេត្តដែលបានរៀបចំឲ្យមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងបានកែរលំអរនូវសួនច្បារ ច្រាំងទន្លេ និងកែលំអរសោភណ្ឌភាពខេត្ត ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា អ្នកហាត់ប្រាណប្រចាំថ្ងៃផងដែរ។ មិនត្រឹមប៉ុណ្ណោះ ខេត្តកំពង់ចាម មានកំពង់ផែទេសចរណ៍ស្តង់ដារមួយ ដែលមានសោភ័ណភាព នឹងលេចចេញនៅពេលខាងមុខនេះ ដែលអាចប្រែក្លាយទៅជាច្រកទ្វារសំខាន់ក្នុងការទាក់ទាញទេសចរ និងបង្កើនតភ្ជាប់ផ្លូវទឹកទៅកាន់ខេត្តផ្សេងៗតាមបណ្តោយទន្លេ និងបង្កើនសក្តានុពលសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។ គួររំលឹកផងដែរថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម គឺផ្សារលក់ផលិតផលខ្មែរបានដាក់ឲ្យដំណើរការ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច៕ ប្រភព: ផេកផ្លូវការ សម្តេច ម៉ែន សំអន

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញ
+9
នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម(Zoom)។

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បា
+3
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ រ៉ូអ៊ីងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ រ៉ូអ៊ីងកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យា Zoom Meeting នៅសាលាខេ្ដកំពង់ចាម​ ។