រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 219 مشترک است و جایگاه 4 928 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 219 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 24 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -117 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.38% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.29% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 652 بازدید دریافت میکند. در اولین روز معمولاً 541 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 25 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 219
مشترکین
-324 ساعت
-357 روز
-11730 روز
آرشیو پست ها
10 219
+9
ផ្លូវបេតុង និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយនសម្រេចការស្ថាបនាបានប្រមាណ90%
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់គម្រោងស្ថាបនាបេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង5550ម៉ែត្រ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចការស្ថាបនាបានប្រមាណ90%ហើយ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។ បងប្អូនប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្ត ដែលថ្នាក់ដឹកនាំតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស ក្នុងការតាមដានការរដ្ឋានខាងលើប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕
10 219
+9
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅស្រុកជើងព្រៃ
(កំពង់ចាម) នៅរសៀលថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ នៅភូមិក្តុយ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។
ឯកឧត្តម អ៊ុន ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួនជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ទន្ទឹមនេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ល្ងាច ថ្ងៃទី៦ ខែឧសភាព ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥ខ្នង ក្នុងភូមិក្តុយ ត្រូវរបើកដំបូលក្បឿងនិងសង្កសីជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតធ្ងន់១ខ្នង មធ្យម ២ខ្នង និងកម្រិតស្រាល ២ខ្នង។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖
អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ -ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់។ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ៤០០.០០០ រៀល ដល់១០០.០០០រៀល៕
10 219
+9
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមពិធីប្រកាស សមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៨ នៃស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកោះសូទិន នៅសាលប្រជុំ សាលាស្រុកកោះសូទិន។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣ នៃស្រុកកោះសូទិន លោកមេប៉ុស្តិ៍ លោក លោកស្រី មេឃុំ ស្មៀនឃុំទាំង៨ និងសមាជិក សមាជិកា សមាគម សរុបចំនួន ១៨២នាក់។
10 219
+9
អភិបាលខេត្តកំពង់ចាម ប្រជុំពង្រឹងវិធានការបង្ក្រាបក្មេងទំនើង និងទប់ស្កាត់ Scam Online កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការបន្តចាត់វិធានការបង្ក្រាបក្មេងទំនើង, ការទប់ស្កាត់ Scam Online កុំឲ្យមាននៅលើទឹកដីខេត្តកំពង់ចាម រួមនឹងការដាក់ចេញនូវផែនការសកម្មភាពពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្ត ថ្លែងថា ដើម្បីពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បន្ថែមលើបញ្ហាប្រឈមចំនួន ២ ធំៗ ដែលកំពុងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមរួមមាន៖
ទី១. ការបង្ក្រាបក្មេងទំនើង ៖ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវអនុវត្តវិធានការជំនាញ បង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលបង្កការអុកឡុក បង្កជម្លោះ ឬជិះម៉ូតូបង្ហោះបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈ ដោយមិនត្រូវមានការយោគយល់ឡើយ។ ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក សហការជាមួយសាលារៀន និងអាណាព្យាបាល ដើម្បីតាមដានសកម្មភាពសិស្សានុសិស្ស និងយុវជនដែលបោះបង់ការសិក្សា ជៀសវាងការចាញ់បោកការអូសទាញចូលក្នុងបក្ខពួកក្មេងទំនើង។
ទី២. ការតាមដាន និងបង្ក្រាបបទល្មើស Scam Online: កុំឲ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម ឯកឧត្តម សូមបញ្ជាឱ្យកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានដិតដល់នូវរាល់សកម្មភាពជនបរទេស ឬក្រុមជនសង្ស័យដែលជួលទីតាំងក្នុងខេត្ត ដើម្បីរៀបចំបណ្តាញបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ ឬអ៊ីនធឺណិត។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕
10 219
+8
ស្រុកព្រៃឈរ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ម៉ៅ ទីប ភូឈួយទី១ អ៉ីម៉ាំខេត្តកំពង់ចាម និងជាអនុប្រធានទី១ គណៈចលនាសាសនិកឥស្លាមខេត្ត បានចុះសួរសុខទុក្ខដល់សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរជម្ងឺគ្រោះថ្នាក់បាក់ជើងម្ខាង និងលោក អិស្មាឯល ហ្សះរី អីម៉ាំស្រុក(អនុគណ) ប្រចាំស្រុកព្រៃឈរ មានជម្ងឺទឹកនោមផ្អែម លើសជាតិអាស៊ីត និងងងិតភ្នែក នៅភូមិព្រៃខ្ជាយក្រៅ ឃុំបារាយណ៏ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៦។
10 219
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤
10 219
+1
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
10 219
+6
ពិធីផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចនាយក នាយករងវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម និងលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ស្ថិតសាលប្រជុំធំ សាលាក្រុងកំពង់ចាម។
10 219
+5
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តការងារ និងពង្រឹងលើការងារផ្សព្វផ្សាយតាមប្រពន្ធ័ព័ត៌មាន ក្នុងស្រុកចំការលើ តាមរយៈបណ្តាញសង្គម។
10 219
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវីដេអូហ៊្សូម(Zoom) នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
10 219
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 219
+9
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក បានអញ្ជើញប្រគល់ផ្ទះជូនលោកស្រី ស ថា ដែលជាគ្រួសារពលី រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពី តំណាងស្នងការនគរបាលខេត្ត , តំណាងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកស្រីអនុប្រធាន អ.ន.ក ខេត្តកំពង់ចាម លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត , លោកអភិបាល នៃគណ:អភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកព្រៃឈរ និងលោកប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុកព្រៃឈរ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
