រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 255 مشترک است و جایگاه 4 894 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 255 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 16 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.44% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.25% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 661 بازدید دریافت میکند. در اولین روز معمولاً 539 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 17 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 255
مشترکین
اطلاعاتی وجود ندارد24 ساعت
-257 روز
-11030 روز
آرشیو پست ها
10 255
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះទឹកទន្លេបានបន្តឡើងថែមទៀតនៅកម្ពស់០៩.២១ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១០.០០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 255
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បង្ហាញពីវឌ្ឍនភាព ការផ្ដល់សេវាសាធារណៈល្អ តាមយន្តការច្រកចេញចូលតែមួយ ក្នុងខេត្តកំពង់ចាម
10 255
+9
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា សុីម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
ដោយពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង៤ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
10 255
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអញ្ជើញចូលរួម ក្នុងជំនួបពិភាក្សាការងារ ជាមួយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដើម្បីសិក្សា និងពិគ្រោះយោបល់ក្នុងការកសាងគម្រោងពង្រឹងសមត្ថភាព ដល់ក្រុមការងារលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅសាលប្រជុំនៃរដ្ឋបាលខេត្ត ។
ក្នុងជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី លោក ជុំ សាអែម នាយកប្រចាំប្រទេស អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងសហការី , លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ខ.ប.ជ, លោក លោកស្រី ប្រធាន/អនុប្រធាន ក្រុមការងារក្រុមការងារក្រុមជំនាញទាំង៦។
ជំនួបពិភាក្សា ធ្វើឡើងក្នុងគោលបំណង៖
- យល់ដឹងពីដំណើរការ នៃការរៀបចំ និងអនុវត្តផែនការ ការងារប្រចាំឆ្នាំ។
- កំណត់អាទិភាពសកម្មភាព បែងចែកថវិកា ការ រៀបចំរចនាសម្ព័ន្ធនិងគ្រប់គ្រងបុគ្គលិក។
- សម្របសម្រួលសកម្មភាពរវាងក្រុមការងារអន្តរមន្ទីរ នៃក្រុមជំនាញ ទាំង៦ ស្វែងយល់បន្ថែមពីការអនុវត្តល្អៗ និងចំណុចដែលត្រូវកែលម្អក្នុងកិច្ចសហការរវាងក្រុមជំនាញទាំង ៦ និងគ.ខ.ប.ជ ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធាន បានស្នើដល់ អង្គការ IJM ឱ្យជួយផ្ដល់ការគាំទ្រលើ ការអប់រំ ផ្សព្វផ្សាយ ការបណ្តុះបណ្តាលជំនាញដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារក្រុមជំនាញទាំង ៦ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ។
10 255
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក ដែលបានចុះ និងមិនទាន់ចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្ដាលក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលរងផលប៉ះពាល់អំឡុងមានសម្ពាធទៅការកើតឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ ។
កិច្ចប្រជុំធ្វើនៅសាលប្រជុំ(ផអ៣) សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ , លោក អនុប្រធាននាយកដ្ឋាន, លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ប្រធានមន្ទីរផែនការខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
10 255
+9
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក ដែលបានចុះ និងមិនទាន់ចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្ដាលក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលរងផលប៉ះពាល់អំឡុងមានសម្ពាធទៅការកើតឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ ។
កិច្ចប្រជុំធ្វើនៅសាលប្រជុំ(ផអ៣) សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ , លោក អនុប្រធាននាយកដ្ឋាន, លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ប្រធានមន្ទីរផែនការខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
10 255
+9
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
10 255
+9
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស-បាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងច្បារអំពៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជល ផលបានចំនួន ៤ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី១
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ) ចំនួន៤កន្លែង សរុបប្រវែង ៧២ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន៧មាត់
-បង្គោលចម្រឹងចំនួន ៧៥ដើម
-លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម
នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១២ម៉ែត្រ ចំនួន២មាត់នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៣
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន២កន្លែងសរុបប្រវែង៦៤ម៉ែត្រ
-ឧបករណ៍លូស្បៃមុងចំនួន១មាត់
-ឧបករណ៍រ៉ាវចំនួន ២មាត់
-បង្គោលចម្រឹងចំនួន ៧២ដើម
នៅចំណុចចុងព្រែកជីក ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៤
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន១កន្លែង ប្រវែង១៧ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន២មាត់
-បង្គោលចម្រឹងចំនួន១៥ដើម
-លែងត្រីចម្រុះទម្ងន់៤គីឡូក្រាម
នៅចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
បន្ទាប់មក នៅថ្ងៃដដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន កងកម្លាំងប្រដាប់វុធទាំង៣ ភូមិបាលស្រុកកោះសូទិន អាជ្ញាធរឃុំល្វេ ក្រុមប្រឹក្សាឃុំ មេភូមិព្រែកចង្ក្រាន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងការលួចទន្ទ្រានព្រៃលិចទឹក ក្រុមការងារសមត្ថកិច្ចម្រុះបានឃេីញមានស្នាមទន្ទ្រាន ទំហំប្រ ហែល ១ហិតតា និងស្នាមជីកប្រឡាយមួយខ្សែនៅចំណុចក្រពេីតាំង ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។បន្ទាប់មកក្រុមការងារចម្រុះបន្តស្រាវ ជ្រាវរកឃេីញអ្នកលួចទន្ទ្រាន បានកោះហៅមកសួរនាំ និងធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកកម្មភាពទន្ទ្រានដីព្រៃលិចទឹកនេះ និងដកហូតរក្សាទុកជាសម្បត្តិរដ្ឋវិញ ដែលមានឈ្មោះឃាង ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
10 255
រដ្ឋបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជនជាតិចិន ធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន បានចំនួន ១០លើក ឃាត់ខ្លួនមនុស្ស ៧៨ នាក់
10 255
+3
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងពង្រឹងការងារគ្រប់គ្រងពន្ធនាគារ
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងពង្រឹងការងារគ្រប់គ្រងពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធក្នុងពន្ធនាគារខេត្តកំពង់ចាម។
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។
