កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 905
مشترکین
-224 ساعت
+337 روز
+24130 روز
آرشیو پست ها
Repost from N/a
ប្រព័ន្ធយុត្តិធម៌.pdf5.89 KB
29 نوامبر 2025, 22:59
Repost from News Today❤️
+2
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនជាតិចិនដែលថៃផ្សាយថាជាន់មីនខ្មែរនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅព្រំដែនស្រះកែវ-បន្ទាយមានជ័យ ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ ។
តាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ ។
ក្រសួងការពារជាតិបដិសេធការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ និងអះអាងថា កម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ ។
*រូបភាពពីកាសែតថៃ
29 نوامبر 2025, 22:07
Repost from CNC HOT NEWS 🇰🇭
កម្ពុជារងឥទ្ធិពលព្យុះទី២៧ឈ្មោះ កូតូ កម្រិត ៣០% ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ
https://www.cnc.com.kh/detail/news/70722
29 نوامبر 2025, 22:06
អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៥
Celebrating the 9th anniversary of Chapei Dang Veng, which was inscribed on UNESCO’s list of the Intangible Cultural Heritage of Humanity
30 November 2016 - 30 November 2025
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
29 نوامبر 2025, 21:19
សូមបងប្អូនជនរួមជាតិស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងការងារវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ ជាពិសេសការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។
ខ្ញុំសង្ឃឹមថាការបកស្រាយពន្យល់នេះ នឹងផ្តល់នូវភាពកក់ក្តៅ និងជំនឿទុកចិត្តលើការខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយម៉ត់ចត់និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញព្រំដែនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើង ដោយជានិច្ចកាលតែងតែតម្កល់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
29 نوامبر 2025, 21:19
Repost from RFI ខេមរភាសា / RFI Khmer
វៀតណាមគ្រោងស្នើឲ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាម
លោក ថាញ់ សឺន ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងលើកសំណើឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីកម្ពុជាទៅជជែកជាមួយភាគីកម្ពុជា។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក ថាញ់ សឺន បានជួបតំណាងសហគមន៍វៀតណាមនៅកម្ពុជាក្នុងពេលចូលរួមសន្និសីទលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម-ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CDrb.g
29 نوامبر 2025, 10:58
Repost from ព្រះខ័ន
🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ តើអ្វីទៅជាបទមិនប្តឹងបរិហារបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ ជាអាទិ៍?
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
29 نوامبر 2025, 10:55
Repost from ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance
សម្រង់វីដេអូ ស្ដីពី “សមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម” នៃបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” នៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥
29 نوامبر 2025, 07:01
+3
វិវាទពាក់ព័ន្ធនឹងដីធ្លី ចំនួន ៥ករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
===================
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លី សុភាព មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ចំនួន ៥ករណី ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
29 نوامبر 2025, 06:43
29 نوامبر 2025, 06:30
Repost from សារព័ត៌មាន KBN.NEWS
ថៃយកលេសជនជាតិចិនជាន់មីនផ្ទុះ ប្ដឹ.ងទៅស្ថានទូតចិននិងចោ.ទប្រកាន់កម្ពុជាថានៅតែបន្តដាំមីនថ្មី
អានលម្អិត៖ https://kbn.news/archives/371874
ចង់បានព័ត៌មានលឿន ⏬ (https://t.me/kbnnewscambodia) JOIN👈
វីដេអូព័ត៌មានប្រចាំថ្ងៃ ⏬ (https://bit.ly/3DhhmCI) CLICK 👈
វេបសាយសារព័ត៌មាន ⏬ (https://kbn.news/) CLICK👈
29 نوامبر 2025, 04:38
សៀមរាបនារដូវរងា ទឹកដីអច្ឆរិយ:
ប្រភព៖ Fb: namview
#សំណង់ខ្មែរបុរាណ #គ្រឿងលម្អស្ថាបត្យកម្ម #សំណង់ប្រវត្តិសាស្ត្រ #កេរ្តិ៍ដំណែល #កេរ្តិ៍មរតក #សម្បត្តិវប្បធម៌ #មរតកមនុស្សជាតិ #មរតកប្រវត្តិសាស្ត្រ #មរតកវប្បធម៌
29 نوامبر 2025, 03:07
Repost from Khmer News
យុទ្ធជនយើងម្នាក់ នាយចំណង់ ហុន សច្ចរក្សា ជំនួយការវិស្វកម្ម នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងនៅចំណុចអាងទឹក សមរភូមិអានសេះ (កន្លែងពួកថៃបង្កហេតុសឹងរាល់ថ្ងៃ) ពិបាកចិត្តយ៉ាងខ្លាំង ពីព្រោះតែឪពុករបស់ខ្លួន កំពុងឈឺធ្ងន់ រហូតដល់លាងឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមួយសប្តាហ៍លាង២ដង។
ឪពុកគាត់ឈ្មោះ វង្ស ឌីណា អាយុ៥៤ឆ្នាំ ត្រូវលាងឈាមថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍។ តម្លៃលាង ពេទ្យមិនយកថ្លៃនោះឡើយ ពីព្រោះមានសេវាមូលនិធិសមធម៌ តែត្រូវចាក់ថ្នាំបណ្តុះគ្រាប់ឈាម តម្លៃមួយម្ជុល ២០ដុល្លារ ហើយមួយខែចាក់ ៨ម្ជុល។
នៅពេលនេះម្តាយរបស់គាត់ សឹងតែអស់លទ្ធភាព ពីព្រោះត្រូវចិញ្ចឹមកូនៗ៣នាក់ទៀត ដែលកំពុងរៀននៅសកលវិទ្យាល័យ និងវិទ្យាល័យ។
បើបងប្អូនមានទឹកចិត្តជួយចែករំលែក និងឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែង សូមចូលរួមតាម QR Code ដែលខ្ញុំទម្លាក់ខាងក្រោមឈ្មោះ CHAN LICHHEANG
នេះជាលេខទូរស័ព្ទម្តាយរបស់គាត់ដែលកំពុងមើលថែប្តី: 067 755 513 !
29 نوامبر 2025, 02:45
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
+5
សេចក្តីជូនដំណឹង
ស្ដីពីការអនុវត្តការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ ២
នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
29 نوامبر 2025, 02:43
Repost from CAMBODIA NEWS KH UN
+5
រូបថតពីលើអាកាសនៃ HatYaiFlood បន្ទាប់ពីកម្រិតទឹកបានស្រក បង្ហាញពីការខូចខាតយ៉ាងទូលំទូលាយនៅតាមដងផ្លូវធំៗ និងតំបន់ពាណិជ្ជកម្មក្នុងទីប្រជុំជន Hat Yai។ ទោះបីជាទឹកបានស្រកចុះ ប៉ុន្តែផ្លូវជាច្រើននៅតែគ្របដណ្តប់ដោយភក់ កំទេចកំទី និងសំរាមមួយចំនួនធំ។ យានជំនិះជាច្រើនគ្រឿងនៅតែជាប់គាំងនៅតំបន់ដែលមានទឹកជំនន់ខ្លាំង។
ទោះបីជាទឹកបានស្រកចុះដល់ចំណុចដែលអាចមើលឃើញផ្ទៃផ្លូវក៏ដោយ ក៏ការខូចខាតទាំងមូលនៅតែច្បាស់។ ម្ចាស់អាជីវកម្ម និងអ្នករស់នៅកំពុងធ្វើការស្ទង់មតិហាង និងផ្ទះរបស់ពួកគេ ដោយព្យាយាមសម្អាតផ្លូវដើម្បីស្តារចរាចរណ៍ធម្មតាឡើងវិញ ចំពេលមានភក់ និងកម្ទេចកម្ទីដែលផ្ទុកដោយសំរាម។
ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ៗប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម
https://t.me/cambodianews1234
https://t.me/Lyta_reporthotnews
https://t.me/Cambodainew
https://www.facebook.com/share/19G4XsyY5o/
29 نوامبر 2025, 00:54
Repost from News Today❤️
29 نوامبر 2025, 00:52
Repost from ឆាណែលនេតិភាល័យ
កិច្ចសន្យា គឺជាច្បាប់ឯកជន និងរដ្ឋធម្មនុញ្ញរបស់គូភាគី ដែលបញ្ជាក់សិទ្ធិ-កាតព្វកិច្ច សម្របសម្រួលផលប្រយោជន៍ និងទប់ស្កាត់វិវាទរវាងភាគី [*]។
🔔 នេតិភាល័យ
🔔 https://t.me/nephealay
🔔 អេតមីន
28 نوامبر 2025, 23:48
+1
ប្រធានសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងអង្គការអយ្យការ
ប្រធាន និងព្រះរាជអាជ្ញា ផ្លាស់ប្តូរថ្មី មានដូចខាងក្រោម៖
ក-ប្រធានសាលាដំបូង៖
👉ឯកឧត្តម គឹម រ័ត្នណារិន ពីប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង មកជា ប្រធានសាលាដំបូងខេត្តព្រះសីហនុ
👉ឯកឧត្តម កោ វណ្ឌី ពីប្រធានសាលាដំបូងខេត្តព្រះសីហនុ មកជា ប្រធានសាលាដំបូងខេត្តកំពង់ចាម
👉ឯកឧត្តម សួស ឡា ពីប្រធានសាលាដំបូងខេត្តកំពង់ចាម មកជា ប្រធានសាលាដំបូងខេត្តព្រៃវែង
👉ឯកឧត្តម ហង់ ស៊ីថា ពីប្រធានសាលាដំបូងខេត្តព្រៃវែង មកជា ប្រធានសាលាដំបូងខេត្តក្រចេះ
👉ឯកឧត្តម តុប ឈុនហេង ពីប្រធានសាលាដំបូងខេត្តក្រចេះ មកជា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់
👉ឯកឧត្តម មីន មករា ពីប្រធានសាលាដំបូងខេត្តកោះកុង មកជា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ
👉ឯកឧត្តម ឡុង កេសភីរម្យ ពីប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ មកជា ប្រធានសាលាដំបូងខេត្តកំពង់ធំ
👉ឯកឧត្តម ផូង វណ្ណ ពីប្រធានសាលាដំបូងខេត្តកំពង់ធំ មកជាប្រធានសាលាដំបូងខេត្តកោះកុង
👉ឯកឧត្តម កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ តែងតាំងជា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង
ខ-ព្រះរាជអាជ្ញា ៖
👉ឯកឧត្តម លាវ ស្រេង ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
👉ឯកឧត្តម សៀង សុខ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
👉ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
👉ឯកឧត្តម កែវ សុជាតិ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
👉ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
👉ឯកឧត្តម កូយ កាន់យ៉ា ពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង
👉ឯកឧត្តម គុជ គីមឡុង ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង មកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល
ប្រភព: LOR KREM
28 نوامبر 2025, 23:48
