កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 905
مشترکین
-224 ساعت
+337 روز
+24130 روز
آرشیو پست ها
Repost from ព្រះខ័ន
អាជ្ញាធរថៃរកឃើញអ្នកស្លាប់ច្រើនជាង១០០នាក់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅ Hat Yai
---
សាកសពជាង ១០០នាក់ ត្រូវបានរកឃើញក្នុងគ្រោះទឹកជំនន់នៅ Hat Yai ដោយមានជាង ២០ករណី អាជ្ញាធរកំពុងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ នេះបើតាមសេចក្តីប្រកាសរបស់នគរបាលជាតិថៃ និងត្រូវបានចុះផ្សាយដោយកាសែត The Nation នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលជាតិថៃ បានចេញផ្សាយសារមួយបង្ហាញថា មជ្ឈមណ្ឌលកោសល្យវិច្ច័យទី៩ ភាគខាងត្បូងប្រទេសថៃ បានរកឃើញសាកសពជាង ១០០នាក់ នៅក្នុងគ្រោះទឹកជំនន់នៅ Hat Yai ដោយមានជាង ២០ករណី តម្រូវឱ្យធ្វើការកំណត់អត្តសញ្ញាណបន្ថែម។
ចំណែកឯមន្ទីរពេទ្យ Songkhla Nakarin បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈបន្ទាន់មួយ បន្ទាប់ពីទទួលបានសាកសពក្នុងចំនួនដ៏ច្រើន ដោយសារតែទឹកជំនន់ទ្រង់ទ្រាយធំនៅហាតយ៉ៃ ខេត្ត Songkhla។ មន្ទីរពេទ្យក៏បានឱ្យដឹងដែរថា ដោយសារតែចំនួនសាកសពដែលបានទទួលបានមានចំនួនច្រើន, មន្ទីរពេទ្យចាំបាច់ត្រូវអនុវត្តតាមនីតិវិធីផ្លូវច្បាប់យ៉ាងតឹងរ៉ឹងក្នុងការកំណត់អត្តសញ្ញាណ។
ក្រៅពីនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញ នាយកដ្ឋានធារាសាស្ត្រថៃ បានរាយការណ៍អំពីស្ថានភាពទឹកជំនន់នៅខេត្ត Songkhla ជាពិសេសនៅ Hat Yai ដែលជាទីតាំងរងគ្រោះខ្លាំងជាងគេក្នុងចំណោមតំបន់ផ្សេងទៀតក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។ បើតាម នាយកដ្ឋានធារាសាស្ត្រថៃ ទឹកភ្លៀងធ្លាក់ខ្លាំង នៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ គឺបណ្តាលមកពីឥទ្ធិពលនៃខ្យល់មូសុង ដែលលាតសន្ធឹងឆ្លងកាត់ឈូងសមុទ្រថៃខាងក្រោម ដែលបានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Songkhla៕
ផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ប្រភព៖ The Nation
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
27 نوامبر 2025, 23:34
Repost from សាលាដំបូងខេត្តកណ្ដាល
+2
១. ដីកាសម្រេចបង្គាប់ឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ
២. លិខិតជូនដំណឹងពីការបញ្ជូនតាមការផ្សាយជាសាធារណៈ
៣. ដីកាកោះ
https://t.me/KandalProvincialCourt
27 نوامبر 2025, 21:27
Repost from ក្រសួងការពារជាតិ Ministry of National Defence
ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។
27 نوامبر 2025, 19:15
Repost from ក្រសួងការពារជាតិ Ministry of National Defence
ថ្ងៃនេះជា ថ្ងៃទី១២២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
It has been 122 days since 18 Cambodian soldiers were captured under the captivity of the Thai military.
Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.
It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.
The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
27 نوامبر 2025, 18:51
27 نوامبر 2025, ~18:51
Repost from CambodiaMyHome
សូមអនុមោទនា ថ្ងៃឧបោសថសីល 🌷🙏🏼✨
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥
Join CambodiaMyHome
27 نوامبر 2025, 18:51
Repost from Neth Pheaktra នេត្រ ភក្ត្រា
+1
សេចក្តីណែនាំស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេជ្ជ:ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន
27 نوامبر 2025, 10:44
Repost from យុវជន ច្បាប់ និងយុត្តិធម៌
+9
អរអរសាទរពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនមេធាវី រ៉ូយ៉ាល់ និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕
27 نوامبر 2025, 09:26
+1
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់
===================
ខេត្តកណ្ដាល៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ និងលោក លី សុភាព បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
27 نوامبر 2025, 09:23
Repost from Neth Pheaktra នេត្រ ភក្ត្រា
+1
សូមជម្រាបជូនសាធារណជនអំពីនិមិត្តសញ្ញាថ្មីរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន។
27 نوامبر 2025, 07:35
Repost from CNC HOT NEWS 🇰🇭
+1
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
27 نوامبر 2025, 01:39
Repost from DAP News
នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
----------------------------
ចុចអានអត្ថបទ៖
https://dap-news.com/?p=556972
👉 Facebook
👉 YouTube
👉 Telegram
👉 TikTok
27 نوامبر 2025, 01:39
Repost from RFI ខេមរភាសា / RFI Khmer
ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្នលេខ៤២-៤៧ និង៥២-៥៩
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង៥២-៥៩។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ពីការធ្វើកិច្ចការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្ត ដែលបន្សល់ទុក តាំងពីសម័យអាណាព្យាបាលបារាំង។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CDci.g
27 نوامبر 2025, 01:37
Repost from FRESH NEWS
+5
ក្រសួងព័ត៌មានចេញប្រកាស ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រកាស ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»។
ប្រកាសនេះគឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន៕
27 نوامبر 2025, 01:08
Repost from AMS
ស្ថានទូតបារាំង រៀបចំពិធី អបអរទិវាអន្តរជាតិ នៃគ្រូបង្រៀនភាសាបារាំង
អានបន្ត
https://ams.com.kh/c/1273935
📰 Join AMS News
27 نوامبر 2025, 00:50
Repost from RFI ខេមរភាសា / RFI Khmer
តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោម។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីតុលាការវៀតណាម បានកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរកម្ពុជាក្រោមសរុប ៣រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំកន្លះ ក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CDcW.g
27 نوامبر 2025, 00:50
Repost from ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្តីពីការចោទប្រកាន់ជនសង្ស័យចំនួន ០៩ នាក់ ពាក់ព័ន្ធករណីរំដោះជនជាប់ចោទពីបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
27 نوامبر 2025, 00:20
+2
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
27 نوامبر 2025, 00:17
