កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
前往频道在 Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
显示更多6 429
订阅者
+324 小时
-17 天
+1530 天
帖子存档
Repost from Kampuchea Thmey TV
សេចក្ដីព្រាងច្បាប់ថវិកា ឆ្នាំ២០២៦ នឹងត្រូវសភាដាក់ប្រជុំអនុម័តនៅចុងសប្ដាហ៍ក្រោយ
———
📲 JOIN Kampuchea Thmey TV
Repost from Karpit News
អាជ្ញាធរផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ខណៈទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងកម្រិតប្រកាសអាសន្ន
https://www.karpit.news/society/51508
JOIN US
Repost from PR Cambodian Government
+1
រូបភាពដែលត្រូវបានបញ្ចេញតាមបណ្តាញសង្គមនេះជារូបភាពបង្កើតដោយAI ដូច្នេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។
Repost from SBM News
អាជ្ញាធរមីន អរគុណប្រទេសជាមិត្តដែលមិនលែងដៃកម្ពុជា និងជួយដោះស្រាយបញ្ហាមីនផ្ដល់ផលជូនពលរដ្ឋ
អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម
+1
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសាស្រ្តាចារ្យបំពេញបន្ថែម
កាលបរិច្ឆេទទទួលពាក្យ
-ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ ថ្ងែទី១៤ ខែធ្នូ ឆ្នាំ២០២៥។
-សុំណុំឯកសារ (CV+សញ្ញាបត្រ) ពុំត្រូវបានផ្តល់ជូនវិញទេ មានតែបេក្ខជនដែលជាប់ Short List ទេដែល នឹងត្រូវជូនដំណឹងដើម្បីធ្វើបទសម្ភាសន៍។
-E-mail: chhun0809@gmail.com
Telephone & Telegram: 098927777 @Chhunnoch_69
Repost from Kampuchea Thmey TV
ក្រោយហេតុការណ៍រំដោះអ្នកទោសនៅស្វាយរៀង ក្រសួងយុត្តិធម៌ឱ្យតុលាការទូទាំងប្រទេសពង្រឹងសន្តិសុខចេញចូល
———
📲 JOIN Kampuchea Thmey TV
Repost from ព្រះខ័ន
ថៃជំរុញឱ្យអាមេរិកជួយដាក់សម្ពាធកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡាំពួ ខណៈថៃខ្លួនឯងប្រកាសផ្អាកមិនអនុវត្ត
---
ប្រទេសថៃបានជំរុញឱ្យសហរដ្ឋអាមេរិកជួយដាក់សម្ពាធលើកម្ពុជា ឱ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នាឱកាសកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការផ្សាយរបស់កាសែតថៃ នាថ្ងៃទី២០ ខែវិច្ឆិកានេះ ខណៈដែលប្រទេសថៃបានប្រកាសព្យួរកិច្ចព្រមព្រៀងសន្តិភាពនេះជាឯកតោភាគី។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកាថា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុល និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា, លោក អនុទីន បានផ្ញើសារលិខិតមួយទៀត ចុះថ្ងៃទី១៨ ខែវិច្ឆិកា សម្តែងការព្រួយបារម្ភ និងចោទប្រកាន់ថា កម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យកម្ពុជាកុំរារាំងប្រតិបត្តិការបោសសម្អាតមីនរបស់ថៃ។
ស្របគ្នានឹងការអំពាវនាវឱ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពនេះ, អ្នកនាំពាក្យក្រសួងការបរទេសថៃ បានសង្កត់ធ្ងន់ម្តងទៀតលើជំហររបស់ប្រទេសថៃថា បញ្ហាសន្តិសុខរវាងប្រទេសទាំង២ គួរតែត្រូវបានបែងចែកដាច់ដោយឡែក ពីការចរចាពាណិជ្ជកម្មរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក។
គួរជម្រាបជូនថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ បាននិយាយទូរស័ព្ទជាមួយទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្ទាប់ពីថៃប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ការណ៍នេះ ក៏ស្របពេលដែលតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានជូនដំណឹងជាផ្លូវការទៅកាន់ប្រទេសថៃថា ការចរចាពាណិជ្ជកម្មត្រូវបានផ្អាករហូតទាល់តែប្រទេសថៃ អនុវត្តតាមសេចក្តីប្រកាសសន្តិភាព ដែលត្រូវបានចុះហត្ថលេខាជាសាក្សីដោយលោក ដូណាល់ ត្រាំ៕
ផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
ប្រភព៖ Bangkok Post
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
+1
- រូបវន្ដបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមមធ្យោយបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរដែលជិះតាមមធ្យោយបាយដឹកជញ្ជូនរបស់ខ្លួនទោះបីជាមធ្យោយបាយដឹកជញ្ជូនទាំងនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។
ប្រភព៖ មាត្រា៣៨ នៃច្បាប់ស្ដីពីការធានារ៉ាប់រង
- បុគ្គលដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមមធ្យោបាយដឹកជញ្ជូននានា ហើយមិនមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរដែលជិះតាមមធ្យោបាយដឹកជញ្ជូនស្របតាមមាត្រា ៣៨ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១លាន ៥សែនរៀល ទៅ១៥០លានរៀល និងតម្រូវឲ្យមានការធានារ៉ាប់រង។
ប្រភព៖ មាត្រា៩៧ នៃច្បាប់ស្ដីពីការធានារ៉ាប់រង
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
លោក អនុទីន ច្រានចោលញត្តិសុំលើកលែងទោសពីព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន និងថាមិនមែនជាការសងសឹកនយោបាយទេ
---
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅថ្ងៃទី១៩ ខែវិច្ឆិកាថា លោកបានណែនាំឱ្យច្រានចោលញត្តិសុំលើកលែងទោសពីព្រះមហាក្សត្ររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពាក់ព័ន្ធនឹងទោសជាប់ពន្ធនាគារក្នុងសំណុំរឿងពុករលួយ។
លោក អនុទីន បានទទូចថា ការសម្រេចចិត្តនេះ មិនមែនជាការសងសឹកផ្នែកនយោបាយប្រឆាំងនឹងលោក ថាក់ស៊ីន ឬគណបក្សភឿថៃ នោះទេ ហើយលោកបានបញ្ជាក់ថា «ខ្ញុំមិនដូចពួកគេទេ ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដោយអនុលោមតាមច្បាប់យ៉ាងតឹងរ៉ឹង»។
លោក អនុទីន បានអះអាងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងតាមអនុសាសន៍របស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong។ លោកបានបន្តថា បញ្ហានេះ បានអូសបន្លាយតាំងពីអាណត្តិរបស់លោក Tawee នៅជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយរដ្ឋាភិបាលបច្ចុប្បន្នកំពុងប្រកាន់ជំហរដដែលនេះ។
ទន្ទឹមនឹងនេះ ប្រភពមួយទៀតក៏បានឱ្យដឹងថា ការសម្រេចចិត្តនេះ ក៏ស្របតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយផ្អែកលើសាលក្រមរបស់តុលាការកំពូល ដែលតម្រូវឱ្យលោក ថាក់ស៊ីន ត្រូវជាប់ពន្ធនាគារពេញមួយឆ្នាំដែរ។
សូមរំឭកថា តុលាការកំពូលថៃបានសម្រេចសាលក្រមមួយ កាលពីខែកញ្ញាថា ការផ្ទេរលោក ថាក់ស៊ីន ចេញពីពន្ធនាគារទៅមន្ទីរពេទ្យ គឺជារឿងខុសច្បាប់ ហើយតម្រូវឱ្យលោកអនុវត្តទោសនៅក្នុងពន្ធនាគារជាក់ស្តែងពេញមួយឆ្នាំ។ ក្រោយមក លោក ថាក់ស៊ីន បានដាក់ញត្តិស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃនាពេលនោះ ដែលគឺជាលោក Tawee និងដែលក៏ត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តម្នាក់របស់លោក៕
ផ្សាយថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៥
ប្រភព៖ Thai PBS
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from Kampuchea Thmey TV
លោក ថាក់ស៊ីន ស្នើរាជទានទោសពីមហាក្សត្រ លោក អានុទីន ក៏ចុះហត្ថលេខារួចដែរ
———
📲 JOIN Kampuchea Thmey TV
Repost from Kampucheathmey Daily
+1
ខ្មែរជួយខ្មែរ! កងទ័ពជាប់ដៃការពារទឹកដីពីសត្រូវឈ្លានពាន ប៉ូលីសមិននៅស្ងៀមចុះជួយច្រូតស្រូវគ្រួសារកងទ័ព
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានចេញបញ្ជាដល់កម្លាំងនគរបាលចុះទៅជួបភរិយាវរ:កងទព័ដល់ផ្ទះ ដើម្បីពិភាក្សា និងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ (កម្ពុជា-ថៃ) នៅថ្ងៃស្អែក ដោយភរិយាលោក Khan Tey កំពុងមានផ្ទៃពោះមិនទាន់សម្រាលកូន និងខ្វះខាតកម្លាំងពលកម្ម នៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀត សម្រាប់ដោះស្រាយបញ្ហា និងប្រើប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខផង។
ចំណាត់ការរបស់ស្នងការនគរបាលខេត្តរតនគិរី ធ្វើឡើងបន្ទាប់ពីកងទ័ពកម្ពុជា លោក Khan Tey បានបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឱ្យមានការជួយច្រូតស្រូវរបស់ខ្លួន ខណៈខ្លួនកំពុងជាប់ដៃការពារទឹកដីនៅព្រំដែន ហើយភរិយាកំពុងពរពោះថែមទៀត។
ក្រោយទទួលបានព័ត៌មាននេះ លោកស្នងការនគរបាលខេត្តរតនគិរី បានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក Khan Tey រួចហេីយ៕
+1
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់
===================
ខេត្តព្រះវិហារ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជា ដារ៉ាវុធ និងលោក ឯម សុភ័ក្រ្ត បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
+1
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
===================
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជ្រិន បូឡី មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
