fa
Feedback
ទ្រី សុភី Try Sophy

ទ្រី សុភី Try Sophy

رفتن به کانال در Telegram
2 414
مشترکین
-424 ساعت
-297 روز
-17130 روز
آرشیو پست ها
ក្នុងនាមគណៈកម្មាការរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍
+9
ក្នុងនាមគណៈកម្មាការរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ជាចាំបាច់ ដើម្បីឈានទៅគ្រប់គ្រងដីរដ្ឋឱ្យបានពេញលេញ ។ ជាមួយគ្នានេះ លើការងាររៀបចំដែនដី យើងត្រូវមើលទីក្រុងជារួម ដោយមិនត្រូវមើលតែបំណែកណាមួយរបស់ក្រុងដើម្បីរៀបចំក្រុងនោះទេ ដោយប្រែក្លាយទីតាំងសក្តានុពលនៅតាមក្រុងនីមួយៗទៅជាសូននិងលំហសាធារណៈ ដែលសម្រេចបានទាំងការអភិរក្ស និងការប្រើប្រាស់ ក្នុងនោះ ការគិតគូររៀបចំទីក្រុង ៤ នៃខេត្តទាំង៤ របស់កម្ពុជា ដែលអាចយកមកគិតគូរ រួមមាន៖ ១. ក្រុងដូនកែវ ខេត្តតាកែវ៖ ជាទីក្រុងទឹកជាប្រភពទឹកដ៍សំខាន់ ដូចជាបឹងតាកែវ និងព្រៃលិចទឹក ដែលនោះជាលំហសាធារណៈ និងជាមរតកពីធម្មជាតិ ២. ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៖ មានស្ទឹងសេរីសោភ័ណ ភ្មំជញ្ជាំង ភ្នំបាក់ ភ្នំខ្លាកូន ភ្នំកងវ៉ា ភ្នំស្វាយ ជាលំហសាធារណៈធម្មជាតិដ៍ស្រស់បំព្រង ៣. ក្រុងព្រះវិហារ ខេត្តព្រះវិហារ៖ មានភ្នំត្បែង ទំនប់៩៥ ស្រះឈូក និងស្រះសង់ដាកើយ ដែលជាលំហធម្មជាតិ ជាឧទ្យាន និងជាតំបន់អភិរក្ស ៤. ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៖ មានភ្នំនាងកង្រីជាសម្បត្តិបេតិកភណ្ឌដ៍មានតម្លៃ បឹងធំ ប្រព័ន្ធអាងទឹកខ្សាមដែលជាតំបន់អាងស្តុកទឹកធម្មជាតិ និងតំបន់ពាណិជ្ជកម្មទេសចរសួនសម្តេចចៅហ្វាវាំង គង់ សំអុល ជាលំហសាធារណៈដ៍សំខាន់ កិច្ចប្រជុំផ្ទៃក្នុង ណែនាំការងារចុះបញ្ជីដីរដ្ឋ និងការងារផែនការរៀបចំក្រុង ទូទាំងប្រទេស ២៧ កក្កដា ២០២៦ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)មានកិត្តិយសសូមជម្រាបដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្រសួង ដ.ន.ស. សហការជាមួយកម្ម
+8
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)មានកិត្តិយសសូមជម្រាបដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្រសួង ដ.ន.ស. សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ (UN-habitat) រៀបចំកម្មវិធីប្រកួតប្រជែងរបាយការណ៍ស្រាវជ្រាវស្តីពីទីក្រុង៖ “ភាពធន់និងបរិស្ថានគួរឲ្យចង់រស់នៅ” ក្នុងគោលបំណងចូលរួមចំណែកដល់ការរៀបចំក្រុងសម្រាប់អនាគតប្រកបដោយចីវភាពនៅកម្ពុជាតាមរយ:ភស្តុតាងស្រាវជ្រាវគាំទ្រដល់ការអភិវឌ្ឍនិងរៀបចំក្រុងឲ្យកាន់តែមានប្រសិទ្ធភាពដែលអនុញ្ញាតឲ្យមានការចូលរួមប្រកួតប្រជែងពីរូបវន្តបុគ្គល ឬនិតិបុគ្គល/ក្រុម ទាំងជនជាតិខ្មែរ និងបរទេស។ សូមសាធារណជនដែលមានចំណាប់អារម្មណ៏ចូលរួមកម្មវិធីប្រកួតប្រជែងមេត្តាទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ០៩៨ ៧០៤ ៧៧៧ ឬ ០៩៦ ៦៩៦ ៣៣៤៤ ឬអញ្ជើញមកអគ្គនាយកដ្ឋានរៀបចំដែនដី និងនគររូបនីយកម្ម បន្ទប់លេខ ៧០៧ ជាន់ទី៧ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរៀងរាល់ម៉ោងធ្វើការ។ #ការរៀបចំដែនដី #ការរៀបចំក្រុង #នគរបនីយកម្ម #យទ្ធសាស្ត្របញ្ចកោណ #អភបាលកិច្ចទីក្រុង #ទប្រជុំជន #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ខេត្តស្វាយរៀងថ្ងៃនេះបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្ត
+9
ខេត្តស្វាយរៀងថ្ងៃនេះបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តស្វាយរៀងកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ។ ទៅមុខទៀត សូមបងប្អូនងាកមកគិតគូរការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរូមរៀបចំទីក្រុងនិងទីប្រជុំជនឱ្យស្អាត មានសោភណភាព និងរក្សាបានឧត្តមប្រយោជន៍ជាតិ។ គួរបញ្ជាក់ផងដែរថា ខេត្តស្វាយរៀងគឺជាខេត្តទី៥ នៃប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាស្ថាពរ។ ពិធីបិទបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ២៥ កក្កដា ២០២៦ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

Repost from FRESH NEWS
ជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះហ្វីលីពីន ៣សិត ទល់ ០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជ
ជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះហ្វីលីពីន ៣សិត ទល់ ០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជម្រើសជាតិថៃ https://fna.asia/c83adcc 🔗JOIN US

ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីតាំងសហគមន៍នេសាទត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ
+9
ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីតាំងសហគមន៍នេសាទត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងទីតាំងសហគមន៍នេសាទព្រែកតោ្នត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ ២២ កក្កដា ២០២៦ #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #សេដ្ឋកិច្ចជាតិ #លើកទឹកចិត្ត #ជំរុញការវិនិយោគ #សំណង់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #ខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន #ខឿនសេដ្ឋកិច្ចគ្រួសារ #លើកស្ទួយជីវភាពប្រជាជន #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នងជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត ព
+9
រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នងជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត ពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត ១៩ កក្កដា ២០២៦ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផ្តល់លំនៅឋាន #ផ្តល់ផ្ទះសម្បែង #ផ្តល់កម្មសិទ្ធិ #យោធិន #និវត្តន៍ជន #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

រក្សាប្រាក់ចំណូល បង្កើនប្រាក់សន្សំ បន្ថយបំណុលគ្រួសារ ដើម្បីជីវភាពប្រជាជន និងសង្គមកម្ពុជារីកចម្រើនទៅមុខ #លើកកម្ពស់ជីវភាពប្រជាជន #ប្រជាជនកម្ពុជា #សេដ្ឋកិច្ចមូលដ្ឋាន #ជីវភាពសហគមន៍ #ជីវភាពប្រសើរឡើង #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ក្នុងកិច្ចសន្ទនា នាឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី
+9
ក្នុងកិច្ចសន្ទនា នាឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយឯកឧត្តម KI-wang Bok សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ចំណងសាមគ្គីភាព ដែលបានជំរុញអោយមានកិច្ចសហប្រតិបត្តិការល្អនិងគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ ដោយបានផ្តល់នូវសមិទ្ធផលវិជ្ជមានជាផ្លែផ្កាប្រកបដោយភាតរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KI-wang Bok សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

អបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង
អបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត ប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X

សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សហគ្រាសធុនតូច និងមធ
សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។ ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។ ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។ ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា, ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សិល្បៈនៃរចនាផ្ទះរស់នៅ ទៅជាហាងកាហ្វេ "កន្រ្តេ-កន្ត្រក" បែប Vintage ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចក្នុងមូលដ្ឋាន | ក្រុងបាត់ដំបង ខេត្តបាត់ដំបង 📍https://maps.app.goo.gl/5KwuF2Fwd3yE2uK27?g_st=ic #ក្រុងបាត់ដំបង #ទីក្រុងវប្បធម៌ #ទីក្រុងសម្បូរបែប #ស្នាមញញឹម #ភាពកក់ក្តៅ #ម្ហូបអាហារ #វប្បធម៌ #សេវាកម្ម #ផ្ទះស្នាក់ #រីសត #ទេសភាព #សកម្មភាពភ្ញៀវទេសចរ #ការរៀបចំរចនាសម្ព័ន្ធ #មុខងារសេដ្ឋកិច្ចរបស់សហគមន៍​ #កម្ពុជា​មាតុភូមិ​ខ្ញុំ​ #​Cambodiamyhome #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Credit: Neary Chalat Chor - នារីចល័តចរ - Influencers MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

Repost from AMS One-minute
គិតគូររៀបចំក្រុង និងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងសង្គម ធានាសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា អង់តែនទួលគោកនឹងត្រូវរុះរើចេញ ខណៈផ្លូវជាតិទាំងអស់ដែលតភ្ជាប់ចេញពីរាជធានីភ្នំពេញ នឹងត្រូវពង្រីក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើរ។ ទីក្រុង និងទីប្រជុំជនទាំងអស់ ត្រូវមានសួនច្បារ លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីបង្កើនសុខុមាលភាពប្រជាពលរដ្ឋ និងធានាឱ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងងាយស្រួលរស់នៅ។ #LeaderSpeech @ams1minute

ភាពនវានុវត្តន៍លើវិស័យអប់រំ បង្កើតធនធានមនុស្សប្រកបដោយភាពរឹងមាំ ឆ្លាតវៃ និងវាងវៃ Join-> Gazette ប្រជាជន

សាលារៀនបឋមសិក្សាផ្សារលើ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាគំរូសាលារៀនដ៏ល្អ ដែលបានប្រើប្រាស់មុខងារនៃស្ថាបត្យកម្មបៃតង
+9
សាលារៀនបឋមសិក្សាផ្សារលើ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាគំរូសាលារៀនដ៏ល្អ ដែលបានប្រើប្រាស់មុខងារនៃស្ថាបត្យកម្មបៃតង និងការរចនាប្រកបដោយចីរភាព។ បរិយាកាសសិក្សា ពិតជាជះឥទ្ធិពលយ៉ាងច្រើនដល់ការសិក្សារបស់សិស្សានុសិស្ស។ ដូច្នេះ ការជ្រើសយកស្ថាបត្យកម្មដ៏ត្រឹមត្រូវមួយ ដើម្បីរចនាសាលា ពិតជាមានសារសំខាន់អស្ចារ្យ ក្នុងការលើកស្ទួយគុណភាពអប់រំ។ #សាលារៀន #សាលារៀនកម្ពុជា #សាលារៀនភ្នំពេញ #សិស្សកម្ពុជា #ការលេងកម្សាន្ត #កុមារនឹងកាន់តែលូតលាស់ #ស្ថាបត្យកម្មបៃតង #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Credit : ពពក-Cloud -Influencers MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

រៀបចំផែនការឱ្យបានច្បាស់លាស់ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពចម្បងនៅតាមមូលដ្ឋាន Join-> Gazette ប្រជាជន

ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ (តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំងនិងខ្ញុំ
+8
ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ (តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំងនិងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំទោះខ្ញុំមិនធ្វើជា នាយករដ្ឋមន្ត្រីទៀតក៏ដោយដែលសារ នោះបញ្ជូនទៅមកតាមWhatsApp) សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់និងគ្រួសារខ្ញុំបានបង្ហាញនូវជំនឿ ទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងទទួល ជោគជ័យរហូតលើកពានក្នុងការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ។ សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ (Vive Les Bleus !!!) រូបថតខ្ញុំលើកពាននេះជារូបភាពដែល កីឡាករបារាំងក្នុងនាមFIFAនាំមក កម្ពុជានិងប្រទេសនានានៅអាសុីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំដែលតែង ពាក់លេខ៩ពេលចូលទាត់បាល់កាល ពីពេលមុន៕

រៀបចំផែនការឱ្យបានច្បាស់លាស់ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពចម្បងនៅតាមមូលដ្ឋាន Join-> Gazette ប្រជាជន

ការរក្សាបាននូវមរតកសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងឱកាសពេញលេញសម្រាប់ការរៀបចំស្រុកទេស ឱ្យកាន់តែប្រសើរ និងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ #ការរៀបចំផ្ទះ #នគរូបនីយកម្ម #ការរៀបចំផ្ទះ #ការរៀបចំក្រុង #ភូមិឃុំសង្កាត់មានសុវត្ថិភាព #លើកកម្ពស់ជីវភាពប្រជាជន #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

អបអរសាទរ រុក្ខទិវា 🌱 ៩ កក្កដា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐
អបអរសាទរ រុក្ខទិវា 🌱 ៩ កក្កដា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 🌸🇰🇭 ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ #ក្រសួងរ
អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 🌸🇰🇭 ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok