en
Feedback
ទ្រី សុភី Try Sophy

ទ្រី សុភី Try Sophy

Open in Telegram

ទំនាក់ទំនង 👉 https://www.tiktok.com/@try_sophy

Show more
2 804
Subscribers
-924 hours
-987 days
-1 62330 days
Posts Archive
គណៈកម្មការសុរិយោដីថ្នាក់ជាតិបានជួបពិភាក្សាវែកញែកដើម្បីគិតគូរថាតើកម្ពុជាគួរគ្រប់គ្រងដីបាក់ ដីដុះ ដីដែលពាក់ព័ន្ធនឹងភ្នំ ដីបឹង ដ
+9
គណៈកម្មការសុរិយោដីថ្នាក់ជាតិបានជួបពិភាក្សាវែកញែកដើម្បីគិតគូរថាតើកម្ពុជាគួរគ្រប់គ្រងដីបាក់ ដីដុះ ដីដែលពាក់ព័ន្ធនឹងភ្នំ ដីបឹង ដីដែលទាក់ទងនឹងអាងទឹកសមូហភាព និងដីដែលបានកំណត់ដោយក្រសួងជំនាញរួចហើយ ដោយរបៀបណា។ កិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ នាទឹស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ១១ មិថុនា ២០២៦ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈកម្មការសុរិយោដីថ្នាក់ជាតិ #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from AMS One-minute
សហគមន៍នេសាទចុងអូរ សាលាកសិដ្ឋានវារីវប្បកម្មអនុវត្តនៅវាលជាក់ស្តែង ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម ខេត្តព្រះសីហនុ សហការជាមួយក្រុមការ
សហគមន៍នេសាទចុងអូរ សាលាកសិដ្ឋានវារីវប្បកម្មអនុវត្តនៅវាលជាក់ស្តែង ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម ខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងអភិវឌ្ឍការចិញ្ចឹមបង្គា ក្តាម និងត្រី ដើម្បីផ្គត់ផ្គង់ផលសមុទ្រសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កសិដ្ឋាននេះក៏ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកចាប់អារម្មណ៍ មកសិក្សា ស្វែងយល់ និងអនុវត្តដោយផ្ទាល់លើជំនាញវារីវប្បកម្មសមុទ្រ ការគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីយកបទពិសោធន៍ទៅកែលម្អកសិដ្ឋានរបស់ខ្លួនឱ្យមាននិរន្តរភាព និងអាចដំណើរការបានដោយរលូន។ ស្របតាមប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន៖ "ស្លឹកត្នោតខ្ចប់ស្ករត្នោត" ដែលសំដៅលើការប្រើប្រាស់សក្តានុពលក្នុងស្រុក នាំចេញនៅនឹងកន្លែង និងគោលនយោបាយរបស់សម្តេចធិបតី ក្នុងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន បង្កើតតម្លៃ និងនិរន្តរភាពសម្រាប់សហគមន៍។ Join AMS One-minute

Repost from AMS One-minute
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សន្តិភាពគឺមានអ្វីៗទាំងអស់ មានសន្តិភាពនេះហើយទើបមនុស្សក្លាយជាមនុស្សពិតប្រាកដ មានមនសិការ មា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សន្តិភាពគឺមានអ្វីៗទាំងអស់ មានសន្តិភាពនេះហើយទើបមនុស្សក្លាយជាមនុស្សពិតប្រាកដ មានមនសិការ មានមនោសញ្ចេតនា ចេះយកអាសារគ្នាទៅវិញទៅមក ហើយឌីជីថលគឺជាឈ្នាន់ ជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក ជាឱកាសសម្រាប់កម្ពុជាការពារខ្លួនឯង ហើយទាំងនេះគឺជាខឿនការពារជាតិនិងប្រជាជនដ៏រឹងមាំ។ Join AMS One-minute

ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សា
+9
ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃចន្ទ ទី៨ មិថុនា ២០២៦ Attending an Official Welcome Ceremony hosted by His Excellency Le Minh Hung, Prime Minister of the Socialist Republic of Viet Nam. Viet Nam, Monday morning, 8 June 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

យើងត្រូវគិតគូរពីការកសាងខឿនសេដ្ឋកិច្ចជាតិ និងផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងក្តីរំពឹងរបស់ប្រជាជន ដោយឱ្យគាត់រស
+9
យើងត្រូវគិតគូរពីការកសាងខឿនសេដ្ឋកិច្ចជាតិ និងផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងក្តីរំពឹងរបស់ប្រជាជន ដោយឱ្យគាត់រស់នៅសុខស្រួល មានចំណូល ប្រាក់សន្សំ និងមិនមានបំណុលគ្រួសារ។ ប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ | ៦ មិថុនា ២០២៦ Join-> Gazette ប្រជាជន

ផ្តើមចេញពីវិស័យអប់រំ និងបន្ទាប់ពីកម្ពុជាបានឆ្លងផុតនូវដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអ
+9
ផ្តើមចេញពីវិស័យអប់រំ និងបន្ទាប់ពីកម្ពុជាបានឆ្លងផុតនូវដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ថ្ងៃនេះយើងបានមើលឃើញនូវការឯកភាពជាតិ ជាការដាស់ស្មារតីជាតិ ដើម្បីយើងទាំងអស់គ្នា ដើរទៅមុខដោយក្តីសង្ឃឹមនិងមោទនភាព។ ហើយអ្វីដែលយើងកំពុងធ្វើនៅក្នុងវិស័យអប់រំនេះ គឺជារឿងត្រឹមត្រូវបំផុត ជាកិច្ចការអាទិភាពមួយ និងចង់មើលឃើញខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ផលិតបាននូវធនធានមនុស្សថ្មីប្រកបដោយភាពនវានុវត្តន៍ ក្តីសង្ឃឹមនិងទំនុកទុកចិត្តលើខ្លួនឯង។ ពិធីប្រគល់ទទួលអំណោយសម្ភារៈកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ៦ មិថុនា ២០២៦ #យុទ្ធសាស្ត្របញ្ចកោណ #មូលធនមនុស្ស #វិនិយោគលើការអប់រំ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការកែលម្អសាលារៀន #ការកសាងថ្នាលអប់រំ #ការកសាងអនាគតកូន #អនាគតគ្រួសារ #ការកសាងប្រទេសជាតិ #សាលារៀនកម្ពុជា #ថ្នាក់រៀនកម្ពុជា #គ្រូបង្រៀនកម្ពុជា #សិស្សកម្ពុជា #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកណ្ដាល។ ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ #សំណេះសំណាល #ក្រុមប្រឹក្សា #ខេត្តកណ្ដាល #Kandal #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🗳Facebook️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

Repost from UYFC Phnom Penh
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ជាក់លាក់ របស់ សម្តេចម
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ជាក់លាក់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ”។ ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ និងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាដំណោះស្រាយផ្សះផ្សាដ៏ត្រឹមត្រូវបំផុត ដោយអ្នកជំនាញផ្សះផ្សាអន្តរជាតិ ដែលនឹងផ្តល់ភាពយុត្តិធម៌សម្រាប់ប្រទេសទាំងពីរ ដោយរក្សាបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងកសាងបាននូវព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)
+1
ញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)
ញត្តិគាំទ្រ៖ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី "ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ"។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from AMS One-minute
រាជធានីភ្នំពេញ 🌆 📷 កណ្ដៀរ #PhnomPenh @ams1minute
រាជធានីភ្នំពេញ 🌆 📷 កណ្ដៀរ #PhnomPenh @ams1minute

ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទី១ដែលមានផែនទីព្រំប
+9
ថ្ងៃនេះគឺជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល ដោយខេត្តកំពង់ចាមគឺជាខេត្តទី១ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់។ ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ និងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។ ទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយGoogle map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង  និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប។ ជារួម ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិត និងសេដ្ឋកិច្ចយើងឱ្យរឹងមាំ។ ពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម។ ០១ មិថុនា ២០២៦ #យុទ្ធសាស្ត្របញ្ចកោណ #ការរៀបចំដែនដី #នគរូបនីយកម្ម #កសាងផែនទីព្រំប្រទល់រដ្ឋបាល #ផែនទីនៃការប្រើប្រាស់ដី #ភូមិឃុំសង្កាត់មានសុវត្ថិភាព #លើកកម្ពស់ជីវភាពប្រជាជន #កសាងភូមិឋានក្សេមក្សាន្ត #បុរីជនបទ #ទ្រនំសុភមង្គល #ការរស់នៅប្រកបដោយភាពសុខសាន្ត #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រសួងមហាផ្ទៃ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ឯកឧត្តម សាយ សំអាល់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម
+6
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ឯកឧត្តម សាយ សំអាល់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរសមុទ្រតេជោសន្តិភាពកែប ស្ថិតនៅភូមិថ្មី សង្កាត់ ព្រៃ ធំ ក្រុងកែប ខេត្តកែប។ Join-> Gazette ប្រជាជន

ពួតដៃគ្នាធ្វើការងារ 🌿☘️ ក្នុងជំនួបជាមួយសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន
+9
ពួតដៃគ្នាធ្វើការងារ 🌿☘️ ក្នុងជំនួបជាមួយសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិចារណានឹងធ្វើការសហការគ្នាលើ ៣ ចំណុចសំខាន់ៗរួមមាន៖ ១. កំណត់និងថែរក្សាដំណើរសេដ្ឋកិច្ចលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ២. អភិវឌ្ឍន៍ជំនាញនិងសមត្ថភាពសម្រាប់បងប្អូនដែលបម្រើការលើវិស័យដ.ន.ស. ៣. ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យ ដ.ន.ស. កិច្ចពិភាក្សាការងារជាមួយសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។ ២៨ ឧសភា ២០២៦ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok