សាកលវិទ្យាល័យវេស្ទើន - WESTERN UNIVERSITY
رفتن به کانال در Telegram
ឆាប់ដឹង! ដំណឹងរហ័សពីសាកលវិទ្យាល័យវេស្ទើន ចូលរួមជាមួយយើងឥលូវនេះ! ដើម្បីទទួលបានព័ត៌មានពីសាកលវិទ្យាល័យវេស្ទើន និងអត្ថប្រយោជន៍ជាច្រើនទៀត! ក្លាយជាSubscriberឥឡូវនេះ បញ្ចុះតម្លៃសិក្សា២០%ដោយស្វ័យប្រវត្តិ
نمایش بیشتر3 751
مشترکین
+124 ساعت
-327 روز
-5530 روز
آرشیو پست ها
ថ្ងៃស្អែកនេះនិស្សិតសាកលវិទ្យាល័យវេស្ទើន នឹងចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រផ្លូវការរបស់និស្សិត ដែលរៀបចំដោយយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យវេស្ទើន ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស.២១)
ដើម្បីចូលរួមរំលឹកខួបលើកទី១៧ នៃការចុះសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ (UNESCO)!
📅 ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
📍 សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
+5
គណៈប្រតិភូនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)បានអញ្ជើញមកពិនិត្យមើលដំណើរការសាងសង់អគារសិក្សាសាខាសាកលវិទ្យាល័យវេស្ទើន ខេត្តកំពង់ចាមដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម (ជិតរង្វង់មូលសេះពីរទន្លេអុំ) ដែលនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ខាងមុខនេះលើផ្ទៃដីប្រមាណជិត២ហិចតា ដែលមានអគារកម្ពស់៣ជាន់កន្លះ អមជាមួយហេដ្ឋារចនាសម្ព័ន្ត និងឧបករណ៍ទំនើប និងថ្មីទាំងស្រុង ត្រៀមបង្ហាញខ្លួនក្នុងវិស័យអប់រំនៃខេត្តកំពង់ចាមឆាប់ៗនេះ
ម្ដេចគេមិនដឹងខ្លួនសោះថាខ្ញុំលួចស្នេហ៍? ឬក៏ខ្ញុំនេះពូកែលាក់ចិត្តស្នេហ៍ពីគេ?
ណាគេខ្លះហ្វេនបទ "ខ្ញុំពូកែពេកហើយ" របស់ Manuth? កុំភ្លេចមកច្រៀងជាមួយ Manuth នៅសាកលវិទ្យាល័យ វេស្ទើន ទាំងអស់គ្នាណា៎
ជួបគ្នានៅ សាកលវិទ្យាល័យ វេស្ទើន ជាមួយកម្មវិធីចែករំលែកចំណេះដឹងឌីជីថលបែបកម្សាន្ត និងសកម្មភាពសប្បាយៗជាច្រើន រៀបចំជាពិសេសសម្រាប់អ្នកទាំងអស់គ្នា
សាកលវិទ្យាល័យ វេស្ទើន
30 កក្កដា 2026
ចាប់ពីម៉ោង 6:30 - 7:30 ល្ងាច
https://maps.app.goo.gl/abMGbW2rtx9k5cx49?g_st=ic
មកលេងឡានស្មាតផងដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗ
ចូលរួមលេងហ្គេមជាមួយពួកយើងដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន
កុំភ្លេចនាំមិត្តភក្តិមកឱ្យបានច្រើនផងណា៎ ដើម្បីស្វែងយល់ថាហេតុអ្វីស្មាតជាដៃគូស័ក្តិសមបំផុតសម្រាប់អ្នកក្នុងសម័យឌីជីថលនេះ!
តស់មកទៀតហើយ! កម្មវិធី Smart យុវវ័យ កំពុងតែបន្តដំណើរមកកាន់សាកលវិទ្យាល័យវេស្ទើន អ្នកណាខ្លះកំពុងរង់ចាំជួប Smart យុវវ័យ?
យើងបានត្រៀមចែករំលែកចំណេះដឹងឌីជីថលបែបកម្សាន្ត និងសកម្មភាពសប្បាយៗជាច្រើនសម្រាប់អ្នកទាំងអស់គ្នារួចហើយ អ៊ីចឹងកុំរំលងកម្មវីធីដែលផ្ដល់ទាំងចំណេះដឹង និងភាពរីករាយនេះឱ្យសោះណា៎! 🥳
📍 សាកលវិទ្យាល័យ វេស្ទើន
🗓 30 កក្ដដា 2026
⏰ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 7:30 ល្ងាច
👉 https://maps.app.goo.gl/abMGbW2rtx9k5cx49?g_st=ic
🎁 មកលេងឡានស្មាតផង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗ
🎮 ចូលរួមលេងហ្គេមជាមួយពួកយើង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន
+9
Today marks the kick-off of the 5-day Training of Trainers (😭) Workshop on Disability Inclusion in Cambodian Higher Education, running from 27–31 July 2026 at the Institute of Technology of Cambodia (ITC).
Supported by the Erasmus+ Programme of the European Union and aligned with Cambodia's IEAP 2024–2028, this workshop brings together academic leaders—including representatives from Western University's management and International Relations Office (IRO)—to build more accessible and inclusive learning environments for persons with disabilities.
Wishing all participants a productive week of collaboration and innovation toward a more inclusive future for higher education in Cambodia!
27 July 2026 | ITC
អបអរសមិទ្ធផលថ្មីរបស់សាកលវិទ្យាល័យវេស្ទើនដែលបានចាប់ដៃគូជាមួយវិទ្យាស្ថាន IESIG PARIS - Institut d’Enseignement
Superieur d’Informatique et de Gestion នៅប្រទេសបារំាង ក្នុងការបញ្ចូននិស្សិតដែលកំពុងសិក្សា
នៅសាកលវិទ្យាល័យវេស្ទើនទៅបន្តការសិក្សានៅវិទ្យាស្ថានក្នុងប្រទេសបារាំងចាប់ពីឆ្នាំទី៣រហូតដល់បញ្ចប់ការសិក្សាតាមជំនាញដែលមានក្នុងកិច្ចសហការរួមគ្នា
+9
អបអរសាទរនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យវេស្ទើនទទួលបានជ័យលាភីលេខ3 ក្នុងកម្មវីធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៤ UNIPRENEURCAMP CLUSTER 4 ដែលមាន ១៧ គ្រឹះស្ថានសិក្សាចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ដែលរៀបចំដោយសហគ្រិនខ្មែរ។
២៤ - ២៦ កក្កដា ២០២៦ | សាកលវិទ្យាល័យភូមិន្ទកសិកម្ម
+9
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវេស្ទើន និងស្ទេប អាប់ ត្រេននីង សេនធ័រ កិច្ចសហការនេះមានគោលបំណងពង្រីកឱកាសឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេស្ទើន បានបន្តការសិក្សានៅតៃវ៉ាន់ តាមរយៈការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពី ស្ទេប អាប់ ត្រេននីង សេនធ័រ ដើម្បីទទួលបានឱកាសអាហារូបករណ៍ទៅបន្តការសិក្សា ក៏ដូចជាការស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យដៃគូថ្មីៗនៅតៃវ៉ាន់ ដើម្បីឆ្ពោះទៅរកការបង្កើតទំនាក់ទំនងអប់រំ និងកិច្ចសហការផ្ទាល់រវាងសាកលវិទ្យាល័យ និងស្ថាប័នអប់រំនានាជាដៃគូអន្តរជាតិទាំងនោះនាពេលអនាគត។
២៤ កក្កដា ២០២៦ | សាកលវិទ្យាល័យវេស្ទើន
ចងចាំគ្មានថ្ងៃបំភ្លេចបាន!
ខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការលះបង់របស់វីរយុទ្ធជន និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ នឹងស្ថិតជាការចងចាំមិនអាចបំភ្លេចបានក្នុងដួងចិត្តប្រជាជាតិកម្ពុជា។
📢 សេចក្តីប្រកាសជូនដំណឹង៖ ការដាក់ឱ្យដំណើរការឆាណែលផ្តល់ព័ត៌មានផ្លូវការរបស់សាកលវិទ្យាល័យវេស្ទើននៅលើ CoolApp
ដើម្បីផ្ដល់ភាពងាយស្រួល លឿនរហ័ស និងឆាប់បានទទួលដំណឹងរហ័សពីសាកលវិទ្យាល័យវេស្ទើន សូមធ្វើការទាញយក CoolApp ហើយស្វែងរកឆាណែលផ្លូវការរបស់សាកលវិទ្យាល័យវេស្ទើនតាមរយៈ QR Code ដើម្បីភ្ជាប់ជាមួយឆាណែលរបស់យើងដែលមានសញ្ញាផ្ទៀងផ្ទាត់ត្រឹមត្រូវពី CoolApp។
ចាប់ពីពេលនេះតទៅសាធារណៈជន បុគ្គលិក សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស់ អាចតាមដានរាល់សេចក្តីប្រកាសព័ត៌មាន សកម្មភាពសិក្សា និងព្រឹត្តិការណ៍ផ្សេងៗរបស់សាកលវិទ្យាល័យបានយ៉ាងងាយស្រួលដោយគ្រាន់តែ "ចុចតែមួយបក់ឥឡូវនេះ" ប៉ុណ្ណោះ!
+3
លោកបណ្ឌិត កៀង រតនា សាកលវិទ្យាធិការ រួមទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យវេស្ទើន បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិក្រោមប្រធានបទ «ការធ្វើអន្តរជាតូបនីយកម្មនៃការអប់រំកម្រិតឧត្តម៖ ការផ្សារភ្ជាប់រវាងវិស័យសិក្សាធិការ វិស័យឧស្សាហកម្ម និងការតាក់តែងគោលនយោបាយ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលថ្នាក់ជាតិកម្មវិធី Erasmus+ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យដៃគូជាតិ និងអន្តរជាតិចំនួន ០៧ មកពីសហភាពអឺរ៉ុប។
សូមគូសបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទនេះ បានបញ្ជាក់ថា ការធ្វើអន្តរជាតិភាវូបនីយកម្មមិនមែនគ្រាន់តែជាការផ្លាស់ប្តូរទីតាំងរបស់និស្សិត និងបុគ្គលិកឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ហើយក៏មិនមែនវាស់វែងត្រឹមតែចំនួនកិច្ចព្រមព្រៀង ដែលស្ថាប័ននានាបានចុះហត្ថលេខានោះដែរ។ វាគឺជាយុទ្ធសាស្ត្រមួយដើម្បីលើកកម្ពស់គុណភាព និងភាពសមស្របនៃការបង្រៀន ពង្រីកលទ្ធភាពទទួលបានចំណេះដឹង ពង្រឹងការស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងត្រៀមលក្ខណៈដល់និស្សិត ដែលបានបញ្ចប់ការសិក្សាឱ្យមានសមត្ថភាពបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងភាពជឿជាក់នៅក្នុងពិភពលោកដែលមានការតភ្ជាប់គ្នាទៅវិញទៅមក។
+7
តំណាងសាកលវិទ្យាល័យវេស្ទើនចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងសហព័ន្ធកីឡាជាតិ ស្តីពី «ផែនការមេលើការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយក នាយិកា វិទ្យាស្ថានពាក់ព័ន្ធទាំង ៣៨ សហព័ន្ធកីឡាជាតិទាំង១៥ និងភាគីពាក់ព័ន្ធ។
គោលបំណងនៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន គឺដើម្បីលើកកម្ពស់សាមគ្គីភាពនិស្សិតសាកលវិទ្យាល័យអាស៊ាន តាមរយៈការលេងកីឡា, ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ដែលជានិស្សិតក្នុងសាលារៀន ដើម្បីកំណត់ជំនាញទេពកោសល្យផ្នែកកីឡារបស់ពួកគេនៅក្នុងតំបន់អាស៊ាន និង ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកលវិទ្យាល័យ ដើម្បីធ្វើអន្តរកម្មនិងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ប្រទេសក្នុងអាស៊ាន។
កម្មវិធីទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រផ្លូវការរបស់និស្សិត ដែលរៀបចំដោយយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យវេស្ទើន ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស.២១)
ដើម្បីចូលរួមរំលឹកខួបលើកទី១៧ នៃការចុះសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ (UNESCO)!
សូមអញ្ជើញស្កែន QR Code លើរូបភាពដើម្បីចុះឈ្មោះចូលរួមដោយសេរី និងឥតគិតថ្លៃ។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
📍 ទីតាំង៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
តើប្អូនៗធ្លាប់ស្គាល់ ឬចូលទស្សនាក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង ដែលហៅកាត់ថា «ស.២១» ដែរឬទេ?
ដើម្បីរំលឹកខួបលើកទី១៧ ដែលសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់យូណេស្កូ សាកលវិទ្យាល័យវេស្ទើន នឹងរៀបចំទស្សនកិច្ចផ្លូវការនាពេលឆាប់ៗនេះ!
+9
តំណាងថ្នាក់ដឹកនាំ យុវជន និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន បានចុះទៅដាំកូនឈើអនុស្សាវរីយ៍ (ដើមកកោះ) ប្រមាណជាង៣០ដើម ដែលទទួលបានពីមន្ទីរបរិស្ថានរាជធានីភ្នំពេញនៅក្នុងសាលាបឋមសិក្សាចំនួន២កន្លែងគឺ៖ សាលាបឋមសិក្សា ក្រវ៉ាន់ និងសាលាបឋមសិក្សា សាមគ្គីសហគមន៍ ក្នុងកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ឆ្នាំ២០២៦ ដែលរៀបចំនៅទឹកដីខេត្តសៀមរាប។
១៦ កក្កដា ២០២៦ | ខេត្តសៀមរាប
