ar
Feedback
សាកលវិទ្យាល័យវេស្ទើន - WESTERN UNIVERSITY

សាកលវិទ្យាល័យវេស្ទើន - WESTERN UNIVERSITY

الذهاب إلى القناة على Telegram

ឆាប់ដឹង! ដំណឹងរហ័សពីសាកលវិទ្យាល័យវេស្ទើន ចូលរួមជាមួយយើងឥលូវនេះ! ដើម្បីទទួលបានព័ត៌មានពីសាកលវិទ្យាល័យវេស្ទើន និងអត្ថប្រយោជន៍ជាច្រើនទៀត! ក្លាយជាSubscriberឥឡូវនេះ បញ្ចុះតម្លៃសិក្សា២០%ដោយស្វ័យប្រវត្តិ

إظهار المزيد
3 744
المشتركون
-124 ساعات
+137 أيام
-1630 أيام
أرشيف المشاركات
Niu Lai និង Mama ប្រឡងរួចហើយឈប់ភ័យហើយ! ចុះសិស្សប្អូនត្រៀមប្រឡងថ្ងៃទី២៩ ខាងមុខនេះភ័យអត់?
Niu Lai និង Mama ប្រឡងរួចហើយឈប់ភ័យហើយ! ចុះសិស្សប្អូនត្រៀមប្រឡងថ្ងៃទី២៩ ខាងមុខនេះភ័យអត់?

នៅរង់ចាំអីទៀត!អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ/រង មកដល់ហើយ! ទោះបីជាលទ្ធផលមិនទាន់ប្រកាសតែប្អូនក៏អាចដាក់ពាក្យប្រឡងអាហារូបករណ
នៅរង់ចាំអីទៀត!អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ/រង មកដល់ហើយ! ទោះបីជាលទ្ធផលមិនទាន់ប្រកាសតែប្អូនក៏អាចដាក់ពាក្យប្រឡងអាហារូបករណ៍បានដែរ កាលបរិច្ឆេទប្រឡង៖ ២៦ កញ្ញា ២០២៦ នៅគ្រប់ទីតាំងសាកលវិទ្យាល័យវេស្ទើនទាំងអស់ដាក់ពាក្យស្នើសុំប្រឡងតាមរយៈប្រព័ន្ធអនឡាញឬអញ្ជើញទៅសាកសួរព័ត៌មានដោយផ្ទាល់នៅសាកលវិទ្យាល័យវេស្ទើនដែលជិតអ្នក ប​​វេសនកាលឆ្នាំសិក្សាថ្មី៖ ២៦ តុលា ២០២៦ ព័ត៌មានបន្ថែមសូមចុចទីនេះ

ការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យវេស្ទើនដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២០ និងបរិញ្ញាបត្ររង ជ
ការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យវេស្ទើនដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២០ និងបរិញ្ញាបត្ររង ជំនាន់ទី២២ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង៖ ២៩ សីហា ២០២៦មណ្ឌលប្រឡង៖ សាកលវិទ្យាល័យវេស្ទើន (ទីតាំងគោល/ទួលគោក) ថេរវេលាប្រឡង៖ ៧:៣០នាទីព្រឹក - ១២:១៥នាទីថ្ងៃត្រង់

នៅរង់ចាំអីទៀត!អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ/រង មកដល់ហើយ! ទោះបីជាលទ្ធផលមិនទាន់ប្រកាសតែប្អូនក៏អាចដាក់ពាក្យប្រឡងអាហារូបករណ
នៅរង់ចាំអីទៀត!អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ/រង មកដល់ហើយ! ទោះបីជាលទ្ធផលមិនទាន់ប្រកាសតែប្អូនក៏អាចដាក់ពាក្យប្រឡងអាហារូបករណ៍បានដែរ ប​​វេសនកាលឆ្នាំសិក្សាថ្មី៖ ២៦ តុលា ២០២៦ ព័ត៌មានបន្ថែមសូមចុចទីនេះ

ការចុះកម្មសិក្សារបស់និស្សិតឆ្នាំទី៤ ឆមាសទី២ ជំនាញអប់រំភាសាអង់គ្លេស នៃសាកលវិទ្យាល័យវេស្ទើន _________________ និស្សិតឆ្នាំទី៤ ឆ
+9
ការចុះកម្មសិក្សារបស់និស្សិតឆ្នាំទី៤ ឆមាសទី២ ជំនាញអប់រំភាសាអង់គ្លេស នៃសាកលវិទ្យាល័យវេស្ទើន _________________ និស្សិតឆ្នាំទី៤ ឆមាសទី២ នៃជំនាញ អប់រំភាសាអង់គ្លេស (BA in TESOL) ជំនាន់ទី២០ នៃសាកលវិទ្យាល័យវេស្ទើន កំពុងចុះកម្មសិក្សា និងអនុវត្ត ការបង្ហាញការបង្រៀន (Practicum Teaching Demonstrations) ដែលជាផ្នែកដ៏សំខាន់មួយនៃការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន។ សកម្មភាពនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតគរុកោសល្យ ក្នុងការយកចំណេះដឹង និងទ្រឹស្តីដែលបានសិក្សា មកអនុវត្តជាក់ស្តែង តាមរយៈការបង្ហាញសមត្ថភាពផ្នែកគរុកោសល្យ និងការអនុវត្តការបង្រៀនភាសាអង់គ្លេស។ ជាមួយគ្នានេះ និស្សិតក៏មានឱកាសបន្តអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ការរៀបចំផែនការមេរៀន ការគ្រប់គ្រងថ្នាក់រៀន ការអនុវត្តការបង្រៀន និងការវាយតម្លៃការសិក្សារបស់អ្នកសិក្សា។ កម្មសិក្សានេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់និស្សិតក្នុងការភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងត្រៀមខ្លួនសម្រាប់ការបំពេញតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវនាពេល ។

កំពុងទន្ទឹងរង់ចាំការប្រឡងអាហារូបករណ៍សាកលវិទ្យាល័យវេស្ទើនមែនទេ? អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ/រង គ្រប់ជំនាញ គ្រប់ទ
កំពុងទន្ទឹងរង់ចាំការប្រឡងអាហារូបករណ៍សាកលវិទ្យាល័យវេស្ទើនមែនទេ? អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ/រង គ្រប់ជំនាញ គ្រប់ទីតាំង និងគ្រប់វេនសិក្សាបានមកដល់ហើយ! កាលបរិច្ឆេទប្រឡង៖ ២៦ កញ្ញា ២០២៦ នៅគ្រប់ទីតាំងសាកលវិទ្យាល័យវេស្ទើនទាំងអស់ ដាក់ពាក្យស្នើសុំប្រឡងតាមរយៈប្រព័ន្ធអនឡាញ ឬអញ្ជើញទៅសាកសួរព័ត៌មានដោយផ្ទាល់នៅសាកលវិទ្យាល័យវេស្ទើនដែលជិតអ្នក

ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើន រៀបចំជំនួប និងចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ចំនួន១០ស្ថាប័នដើម្បីស្ដាប់តម្រូវការទីផ្សារការងារជាក់
+9
ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើន រៀបចំជំនួប និងចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ចំនួន១០ស្ថាប័នដើម្បីស្ដាប់តម្រូវការទីផ្សារការងារជាក់ស្តែង។ ទិដ្ឋភាពពីកិច្ចពិភាក្សាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ស្តីពីការរៀបចំកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារ និងបរិបទសង្គមការងារនាពេលបច្ចុប្បន្ន ដែលរៀបចំដោយមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍ ដែលមានការចូលរួមពីដៃគូក្រុមហ៊ុនជាង១០ស្ថាប័ន និងមានថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធចូលរួមដើម្បីស្តាប់ និងប្រមូលធាតុចូលសំខាន់ៗ។ ១៥ សីហា ២០២៦ | សាកលវិទ្យាល័យវេស្ទើន (ទីតាំងស្ទឹងមានជ័យ)

សាកលវិទ្យាល័យវេស្ទើន កំពុងដំណើរការកិច្ចជំនួបពិភាក្សាពិគ្រោះយោបល់យុទ្ធសាស្ត្រជាមួយក្រុមហ៊ុនធំៗ ១៥ សីហា​ ២០២៦ | សាកលវិទ្យាល័យវេ
សាកលវិទ្យាល័យវេស្ទើន កំពុងដំណើរការកិច្ចជំនួបពិភាក្សាពិគ្រោះយោបល់យុទ្ធសាស្ត្រជាមួយក្រុមហ៊ុនធំៗ ១៥ សីហា​ ២០២៦ | សាកលវិទ្យាល័យវេស្ទើន (ទីតាំងស្ទឹងមានជ័យ)

ថ្ងៃស្អែកនេះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន និងជួបជាមួយបណ្តាដៃគូក្រុមហ៊ុននានា (Meeting Industries) ចំនួន៩ស្ថាប័ន ដើម្បីពិភ
ថ្ងៃស្អែកនេះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន និងជួបជាមួយបណ្តាដៃគូក្រុមហ៊ុននានា (Meeting Industries) ចំនួន៩ស្ថាប័ន ដើម្បីពិភាក្សាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ស្តីពីការរៀបចំកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារ និងបរិបទសង្គមការងារនាពេលបច្ចុប្បន្ន ១៥ សីហា ២០២៦ | សាកលវិទ្យាល័យវេស្ទើន (ទីតាំងស្ទឹងមានជ័យ)

ព្រឹកនេះនិស្សិត និងយុវជននៃសាកលវិទ្យាល័យវេស្ទើន នឹងចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រផ្លូវការដែលរៀបចំដោយយុវជន ស.ស.យ.ក. នៃសាកលវ
ព្រឹកនេះនិស្សិត និងយុវជននៃសាកលវិទ្យាល័យវេស្ទើន នឹងចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រផ្លូវការដែលរៀបចំដោយយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យវេស្ទើនទៅកាន់សារមន្ទីរវាលពិឃាតជើងឯក ឬមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីអបអរខួបលើកទី២៨ ទិវាយុជនអន្តរជាតិ និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ ក្រោមមូលបទ៖ អតីតកាលជាមេរៀន យុវជនជាកម្លាំងចលករ ​📅 ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ 📍 មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

អ្នកម្តាយ៣រូបសង្ឃឹមនិងមានសេចក្តីរំភើបដែលកូនៗបានខំ​ប្រឹង១២ឆ្នាំមកនេះហើយទោះជាលទ្ធផលបែបណាក៏អ្នកម្តាយនៅតែទទួលបានទាំងអស់សង្ឃឹមកូនម្តាយបានធ្វើអស់ពីសមត្ថភាព

អរគុណម៉ាក់ អរគុណចំពោះការឈររង់ចាំកូននៅក្រៅមណ្ឌលប្រឡង នេះជាកម្លាំងចិត្ត និងកម្តៅដ៏កក់ក្តៅពីអ្នកម្តាយគ្រប់រូប

ម៉ាក់អង្គុយរង់ចាំ ម៉ាក់ភ័យ ម៉ាក់បារម្ភ ហើយម៉ាក់តែងតែរង់ចាំជូនពរកូនពីចម្ងាយ
ម៉ាក់អង្គុយរង់ចាំ ម៉ាក់ភ័យ ម៉ាក់បារម្ភ ហើយម៉ាក់តែងតែរង់ចាំជូនពរកូនពីចម្ងាយ

សាកលវិទ្យាល័យវេស្ទើន សូមជូនពរប្អូនៗ ក្មួយៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យនិងប្រឡងជាប់បាននិទ្ទេសល្អគ្រ
សាកលវិទ្យាល័យវេស្ទើន សូមជូនពរប្អូនៗ ក្មួយៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យនិងប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា❤️ Do your best! every effort you have made is a step toward your success.

ត្រៀម១០ម៉ោងមុនសមរភូមិទឹកប៊ិចមកដល់!គន្លឹះខ្លីតែខ្លឹមសម្រាប់១០ម៉ោងមុនការប្រឡងមកដល់ពីកញ្ញា លី ច័ន្ទណារតន៍ សិស្សនិទ្ទេសA មកពីវិទ្យាល័យ​អន្លង់វែង (ថ្នាក់វិទ្យាសាស្ត្រ) ដែលកំពុងសិក្សាជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ឆ្នាំទី​១ នៅសាកលវិទ្យាល័យវេស្ទើន

យប់នេះម៉ោង08:08នាទីយប់កុំភ្លេចតាមដាននៅក្នុងឆាណែល Youtube ផ្លូវការ និងនៅតាមប្រព័ន្ធផ្សាព្វផ្សាយនានារបស់សាកលវិទ្យាល័យវេស្ទើន ដើម្បីទទួលបានគន្លឹះត្រៀមខ្លួន១០ម៉ោងមុនការប្រឡងមកដល់បែបណារបស់កញ្ញា លី ច័ន្ទណារតន៍ សិស្សនិទ្ទេសA មកពីវិទ្យាល័យ​អន្លង់វែង (ថ្នាក់វិទ្យាសាស្ត្រ) ដែលកំពុងសិក្សាជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ឆ្នាំទី​១ នៅសាកលវិទ្យាល័យវេស្ទើន https://youtu.be/4HFWRIOXirA?si=eeYlzHtu34qNJBbj

🎓 Ready to Start Your Banking Career? Western University is proud to collaborate with FTB Tower to invite our final-year stu
🎓 Ready to Start Your Banking Career? Western University is proud to collaborate with FTB Tower to invite our final-year students and fresh graduates to kick-start your careers at an exclusive Walk-in Interview! If you are looking for your next big career move, this is your chance to meet FTB Bank’s HR team directly, learn more about their dynamic work culture, and interview on the spot. 📄 Don't forget to bring your updated CV and take the first step toward your professional future! See you at FTB Tower!

បណ្ឌិត កៀង រតនា សាកលវិទ្យាធិការ ផ្តល់ជាសារជូនពរ និងក្រើនរំលឹកជូនប្អូនថ្នាក់ទី១២ដែលត្រៀមប្រឡងនៅថ្ងៃខាងមុខនេះដើម្បីជាការដាស់ស្មារតី និងជូនពរឲ្យប្អូនៗធ្វើបានល្អ

សាកលវិទ្យាល័យវេស្ទើន និងក្រុមហ៊ុន ខមហ្សូន អេស៊ា ឯ.ក បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីពង្រឹងសហប្រតិបត្តិការនៅក្នុ
+9
សាកលវិទ្យាល័យវេស្ទើន និងក្រុមហ៊ុន ខមហ្សូន អេស៊ា ឯ.ក បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីពង្រឹងសហប្រតិបត្តិការនៅក្នុងវិស័យអប់រំ។ អនុស្សារណៈនេះមានគោលបំណង បង្កើនឱកាសការងារ កម្មវិធីហ្វឹកហាត់ការងារ និងការអនុវត្តជាក់ស្តែង ព្រមទាំងជំរុញការអភិវឌ្ឍជំនាញទន់ សម្រាប់និស្សិតសាកលវិទ្យាល័យវេស្ទើន។ ០៧ សីហា ២០២៦ | សាកលវិទ្យាល័យវេស្ទើន