es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Ir al canal en Telegram
1 277
Suscriptores
-124 horas
-47 días
-1730 días
Archivo de publicaciones
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា (ភ្នំពេញ)៖ ក្រសួងការបរទេស ន
+5
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា៕

បងប្អូនប្រជាពលរដ្ឋ នៅជើងភ្នំ និងលើភ្នំដងរែក ទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់បានចូលទៅផ្ទះរបស់ពួកគាត់បាន
បងប្អូនប្រជាពលរដ្ឋ នៅជើងភ្នំ និងលើភ្នំដងរែក ទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់បានចូលទៅផ្ទះរបស់ពួកគាត់បានទាំងស្រុងនោះទេ! 02-01-2026

6:33យប់ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះនៅទិស(ឧត្តរ)! 02-01-2026
6:33យប់ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះនៅទិស(ឧត្តរ)! 02-01-2026

ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា 02-01-2026 15:10 (ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៉ីអាគ្នេយ៍។ នោះគឺថៃ ដែលជាប្រទេសធ្លាប់ជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់ពេលដ៏យូរ មិនជាប់ក្នុងបញ្ជី «គោលដៅទេសចរណ៍ដ៏ល្អបំផុត ចំនួន២០ សម្រាប់ឆ្នាំ២០២៦» របស់បណ្តាញព័ត៌មានខ្នាតយក្ស BBC នោះទេ។ ផ្ទុយមកវិញ ចំណាត់ថ្នាក់ទាំង២០ គឺប្រទេសថៃត្រូវបានជំនួសដោយកម្ពុជា ខណៈរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានា មានលក្ខណៈពិសេស។ ឆ្នាំនេះ BBC បានផ្តោតវាយតម្លៃទីក្រុងនានា លើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀត។ អវត្តមានរបស់ប្រទេសថៃ នៅក្នុងបញ្ជីឆ្នាំ២០២៦ របស់ BBC បង្កជាការភ្ញាក់ផ្អើល ដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃ ជាមហាអំណាចទេសចរណ៍។ យ៉ាង​ណា​ក៏​ដោយ រាជធានីភ្នំពេញ ត្រូវបាន BBC ពណ៌នា​ថា​ជា «ការ​កែ​លម្អ​ដ៏​សំខាន់»។ នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះ រាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុង ដែលមានទាក់ទាញអ្នកទេសចរ និងចក្ខុវិស័យច្បាស់លាស់។ គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះ គឺអាកាសយយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជា។ ជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគត និងព្រះពុទ្ធបដិមាប្រាក់យ៉ាងធំទាក់ភ្នែកនោះ អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោក។ រាជធានីភ្នំពេញ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រឿងមួយនោះ ការខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍ នាំឲ្យងាយដើរកម្សាន្ត សម្រាប់ជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះ មានផ្លូវថ្មើរជើងចតុមុខ ស្ថិតនៅតាមមាត់ទន្លេ ក្លាយជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ ពោរពេញដោយអាហារ ការលក់សម្ភារៈហត្ថកម្ម និងការសម្តែងនានា។ ទីក្រុងនេះក៏មានអ្នករត់កង់បីអគ្គិសនី ជួយឲ្យអ្នកទេសចរដើរលេងក្នុងរាជធានីយ៉ាងងាយស្រួល។ ក្រុមមនុស្ស «Gen Z» ជាផ្នែកមួយដ៏សំខាន់។ យុវជននៅកម្ពុជា ចូលចិត្តផលិផលក្នុងស្រុក ចូលហាងកាហ្វេទាន់សម័យ និងមានមោទនភាពនៃស្ថាបត្យកម្មរបស់ទីក្រុង ជាពិសេស «ស្ថាបត្យកម្មខ្មែរថ្មី» បែបទំនើបរបស់ស្ថាបត្យករដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ។ BBC ក៏មានអះអាងថា ទោះបីជាមានភាពតានតឹងនៅតាមព្រំដែន ក៏តំបន់ទេសចរណ៍នៅតាមទីក្រុង មិនរងផលប៉ះពាល់ទេ៕

ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា!
ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា!

សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល
សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

6:55យប់ ឃ្មុំចោរកំពុងហើរតាមទិស(ឧត្តរ) 01-01-2026
6:55យប់ ឃ្មុំចោរកំពុងហើរតាមទិស(ឧត្តរ) 01-01-2026

ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតផ្សារលក់ដូរ នៅលើច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងការខូចខាតដោយសារគ្រាប់ផ្លោ
+9
ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតផ្សារលក់ដូរ នៅលើច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងការខូចខាតដោយសារគ្រាប់ផ្លោង និងដ្រូនទម្លាក់គ្រាប់បែក របស់យោធាសៀម ដែលបានបើកការបាញ់ប្រហារនៅព្រឹកម៉ោង7:03នាទី ថ្ងៃទី27-12-2025៕

បងប្អូននៅចាំបងប្រុសវីរកងទ័ពយើងម្នាក់ទេ? ពេលនេះគឺគាត់មានសុខភាពល្អ និងកំពុងឈរជើងនៅលើប្រាសាទតាមាន់ធំ៕ 🙏❤️🇰🇭👮‍♂️
+1
បងប្អូននៅចាំបងប្រុសវីរកងទ័ពយើងម្នាក់ទេ? ពេលនេះគឺគាត់មានសុខភាពល្អ និងកំពុងឈរជើងនៅលើប្រាសាទតាមាន់ធំ៕ 🙏❤️🇰🇭👮‍♂️

ថ្ងៃនេះ ជាថ្ងៃឆ្លងខែចាស់(ខែធ្នូ) ចូលខែថ្មី(មករា) ឆ្លងឆ្នាំចាស់(២០២៥) ឈានចូលឆ្នាំថ្មី (២០២៦)។ ខ្ញុំបាទ សូមជូនពរឲ្យបងប្អូនប្រជា
ថ្ងៃនេះ ជាថ្ងៃឆ្លងខែចាស់(ខែធ្នូ) ចូលខែថ្មី(មករា) ឆ្លងឆ្នាំចាស់(២០២៥) ឈានចូលឆ្នាំថ្មី (២០២៦)។ ខ្ញុំបាទ សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ រកទទួលទានមានបាន ធ្វើដំណើរទៅទីណាកន្លែងណា សូមឲ្យសុខសុវត្ថិភាពគ្រប់ទីកន្លែង និងសូមឲ្យជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។ ជាពិសេស ខ្ញុំបាទ ក៏សូមបួងសួងដល់ទសបារមីថែរក្សាក្នុងលោក និងក្នុងទឹកដីកម្ពុជា🇰🇭 សូមជួយតាមថែរក្សា និងឃុំគ្រងការពារដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងនៅប្រចាំការជួរមុខគ្រប់ទិសសមរភូមិទាំងអស់ សូមឲ្យសុខសប្បាយ មានសុខភាពល្អមាំមួន និងជៀសផុតពីគ្រោះចង្រៃទាំងពួង៕ 31-12-2025 សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️ សូមអរគុណ!

6:45យប់ ឃ្មុំចោរកំពុងហោះតាមទិសឧត្តរ! 31-12-2025
6:45យប់ ឃ្មុំចោរកំពុងហោះតាមទិសឧត្តរ! 31-12-2025

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា: ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខ
+9
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា: ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប៕