fa
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

رفتن به کانال در Telegram
1 356
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-3630 روز
آرشیو پست ها
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ - ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺផ្លូវចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ៨:១៤នាទី ក្រោយបាញ់ភ្លើងបំភ្លឺរួច យោធាថៃបានប្រើប្រាស់រថក្រោះបាញ់បំបុកចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រាប់នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនគ្រាប់បន្ថែមទៀត ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

៣កងពល ងាប់ខ្ទេច!🇹🇭 សូមកោតសរសើរ ចំពោះវីរកងទ័ពរបស់យើងទាំងអស់គ្នា ទាំងថ្មើរជើង និងគាំទ្រអធិរាជ"BM-21"៕🙏❤️🇰🇭👮‍♂️💪 24-12-20
៣កងពល ងាប់ខ្ទេច!🇹🇭 សូមកោតសរសើរ ចំពោះវីរកងទ័ពរបស់យើងទាំងអស់គ្នា ទាំងថ្មើរជើង និងគាំទ្រអធិរាជ"BM-21"៕🙏❤️🇰🇭👮‍♂️💪 24-12-2025

ព័ត៌មានថៃ🇹🇭: ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងការពារជាតិថៃ ដោយស្នើសុំការចរចាបទឈប់បាញ់ក្រោមយន្តការ GB
+2
ព័ត៌មានថៃ🇹🇭: ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងការពារជាតិថៃ ដោយស្នើសុំការចរចាបទឈប់បាញ់ក្រោមយន្តការ GBC។ ថៃទទូចថា ភាពស្មោះត្រង់ត្រូវតែបញ្ជាក់ឱ្យឃើញតាមលក្ខខណ្ឌបីយ៉ាង៕ - 👉បញ្ជាក់: លិខិតរបស់រដ្ឋមន្រ្តីការពារជាតិយើង🇰🇭ក្នុងន័យផ្សេង តែពួកវាយកទៅចុះផ្សាយផ្ទុយការពិត និងបំភ្លើសទាំងស្រុង នៃខ្លឹមសារលិខិត៕

7:16យប់ នៅទិស.ប្រាសាទតាមាន់. វានៅបន្តផ្លោងចូលរង្វើលៗ៕ 24-12-2025
7:16យប់ នៅទិស.ប្រាសាទតាមាន់. វានៅបន្តផ្លោងចូលរង្វើលៗ៕ 24-12-2025

6:35យប់ ពួកវានៅបន្តបាញ់ផ្លោងមួយៗនៅមុខប្រាសាទព្រះវិហារ.តាថាវ.វាលឥន្ទ្រីយ៍.និងភ្នំខ្មោច៕ 24-12-2025
6:35យប់ ពួកវានៅបន្តបាញ់ផ្លោងមួយៗនៅមុខប្រាសាទព្រះវិហារ.តាថាវ.វាលឥន្ទ្រីយ៍.និងភ្នំខ្មោច៕ 24-12-2025

សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល
សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

BREAKING: នៅព្រឹកថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃប្រើកាំជ្រួចហ្វូង DTI-1G បាញ់ចូលសមរភូមិ.ប្រាសាទព្រះវិហារ.តាថាវ.ភ្នំខ្មោច.គោ
BREAKING: នៅព្រឹកថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃប្រើកាំជ្រួចហ្វូង DTI-1G បាញ់ចូលសមរភូមិ.ប្រាសាទព្រះវិហារ.តាថាវ.ភ្នំខ្មោច.គោល៨.ភ្នំត្រងោល៕ ប្រភព៖ ក្រសួងការពារជាតិ - 👉បញ្ជាក់: អាវុធធន់ធ្ងន់ប្រភេទ(DTI-1G)នេះ គឺអាចបាញ់បាន រយ:ចម្ងាយចាប់ពី70-150គីឡូម៉ែត្រ៕

សន្តានជាចោរអត់សាសនា មនុស្សមុខមិនចំមនុស្ស ចោរទាំងចិត្ត ចោរទាំងទង្វើរ ចោរគ្រប់សកម្មភាព (អាចោរសៀម🇹🇭)។ វីដេអូពួកវាមុនងាប់: នៅអូរស្មាច់៕ 24-12-2025

លោកតាអាយុ៨៣ឆ្នាំ ដើរមិនរួច ត្រូវបានជម្លៀសចេញពីផ្ទះ ក្រោយពួកចោរឈ្លានពាន បានបាញ់ចូលនៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ១០:២៨នាទី ទាហានឈ្លានពានសៀម បានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រ.ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ៕

ក្រសួងអប់រំ ណែនាំឱ្យផ្អាកដំណើរការបង្រៀន និងរៀន សម្រាប់សាលាក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារការឈ្លានពានរបស់សៀម! 24-12-2025
ក្រសួងអប់រំ ណែនាំឱ្យផ្អាកដំណើរការបង្រៀន និងរៀន សម្រាប់សាលាក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារការឈ្លានពានរបស់សៀម! 24-12-2025

3:55សៀលនេះ ពួកវានៅបន្តបាញ់ផ្លោងខ្លាំងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ និងភ្នំខ្មោច.ផ្លោងមួយៗ៕ 24-12-2025
3:55សៀលនេះ ពួកវានៅបន្តបាញ់ផ្លោងខ្លាំងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ និងភ្នំខ្មោច.ផ្លោងមួយៗ៕ 24-12-2025

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។ ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។ ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕

កាលពីម៉ោង 2:02នាទីរសៀល យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន 1គ្រាប់ចូលភូមិសាស្ត្រ.ស្រុកបាណន់ ខេត្តបាត់ដំបង៕ 24-12-2024

12:15ថ្ងៃត្រង់ បន្ទាប់ពីយើងស្រោចBMយ៉ាងសន្ធប់.ចំគោលដៅល្អនៅទិសឧត្តរ. ម៉ោងនេះវាស្ងាត់៕ 24-12-2025
12:15ថ្ងៃត្រង់ បន្ទាប់ពីយើងស្រោចBMយ៉ាងសន្ធប់.ចំគោលដៅល្អនៅទិសឧត្តរ. ម៉ោងនេះវាស្ងាត់៕ 24-12-2025

ក្នុងថ្ងៃនេះ ពួកវាប្រើទាំង F-16 និង T-50 ទម្លាក់ចូលដីខ្មែរយើង៕ 24-12-2025
+2
ក្នុងថ្ងៃនេះ ពួកវាប្រើទាំង F-16 និង T-50 ទម្លាក់ចូលដីខ្មែរយើង៕ 24-12-2025

ម៉ោង11:00ព្រឹក ពួកវាប្រើ F-16 ទម្លាក់3គ្រាប់ នៅភូមិសាស្រ្ត.ស្រុកស្រីស្នំ ខេត្តសៀមរាប៕ 24-12-2025
ម៉ោង11:00ព្រឹក ពួកវាប្រើ F-16 ទម្លាក់3គ្រាប់ នៅភូមិសាស្រ្ត.ស្រុកស្រីស្នំ ខេត្តសៀមរាប៕ 24-12-2025

អធិការដ្ឋាននគរបាលក្រុងសំរោង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ដែលទទួលមរណភាព ដោយសារសង្គ្រាម ក
+1
អធិការដ្ឋាននគរបាលក្រុងសំរោង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ដែលទទួលមរណភាព ដោយសារសង្គ្រាម ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងសំរោងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ឋានៈ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ និងផ្ទះសំបែង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលកំពុងភៀសសឹកទៅស្នាក់នៅទីទួលសុវត្ថិភាព ។ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ រ័ត្ន មុន្នី សូមដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

10:50ព្រឹក នៅទិស.អូរស្មាច់.ថ្មដូន.តាក្របី.ប្រាសាទខ្នារ. វានៅបន្តផ្លោងចូលដោយកាំភ្លើងធំ៕ 24-12-2025
10:50ព្រឹក នៅទិស.អូរស្មាច់.ថ្មដូន.តាក្របី.ប្រាសាទខ្នារ. វានៅបន្តផ្លោងចូលដោយកាំភ្លើងធំ៕ 24-12-2025

10:15ព្រឹក សមរភូមិនៅមុខ.ប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកវានៅបន្តបុកខ្លាំង ចង់ចូលកាន់កាប់ទីតាំងយើង។ កម្លាំងយើង បានជះBM-21 ប៉ុ
10:15ព្រឹក សមរភូមិនៅមុខ.ប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកវានៅបន្តបុកខ្លាំង ចង់ចូលកាន់កាប់ទីតាំងយើង។ កម្លាំងយើង បានជះBM-21 ប៉ុន្មានកញ្ច្រែងនៅមុខប្រាសាទ និងភ្នំខ្មោច៕ 24-12-2025