ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
الذهاب إلى القناة على Telegram
إظهار المزيد
1 279
المشتركون
لا توجد بيانات24 ساعات
-37 أيام
-1730 أيام
أرشيف المشاركات
ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា!
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
+9
ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតផ្សារលក់ដូរ នៅលើច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងការខូចខាតដោយសារគ្រាប់ផ្លោង និងដ្រូនទម្លាក់គ្រាប់បែក របស់យោធាសៀម ដែលបានបើកការបាញ់ប្រហារនៅព្រឹកម៉ោង7:03នាទី ថ្ងៃទី27-12-2025៕
+1
បងប្អូននៅចាំបងប្រុសវីរកងទ័ពយើងម្នាក់ទេ? ពេលនេះគឺគាត់មានសុខភាពល្អ និងកំពុងឈរជើងនៅលើប្រាសាទតាមាន់ធំ៕ 🙏❤️🇰🇭👮♂️
ថ្ងៃនេះ ជាថ្ងៃឆ្លងខែចាស់(ខែធ្នូ) ចូលខែថ្មី(មករា) ឆ្លងឆ្នាំចាស់(២០២៥) ឈានចូលឆ្នាំថ្មី (២០២៦)។
ខ្ញុំបាទ សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ រកទទួលទានមានបាន ធ្វើដំណើរទៅទីណាកន្លែងណា សូមឲ្យសុខសុវត្ថិភាពគ្រប់ទីកន្លែង និងសូមឲ្យជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
ជាពិសេស ខ្ញុំបាទ ក៏សូមបួងសួងដល់ទសបារមីថែរក្សាក្នុងលោក និងក្នុងទឹកដីកម្ពុជា🇰🇭 សូមជួយតាមថែរក្សា និងឃុំគ្រងការពារដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងនៅប្រចាំការជួរមុខគ្រប់ទិសសមរភូមិទាំងអស់ សូមឲ្យសុខសប្បាយ មានសុខភាពល្អមាំមួន និងជៀសផុតពីគ្រោះចង្រៃទាំងពួង៕
31-12-2025
សាធុ សាធុ សាធុ!🙏❤️🇰🇭👮♂️
សូមអរគុណ!
+9
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា:
ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។
ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។
សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប៕
🌐 អ្នកប្រើប្រាស់ Smart, Cellcard និង Metfone អាចចាប់ផ្ដើមប្រើសេវា 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ!
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វិរកងទ័ព ទាំង១៨ នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ
(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភ ម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វិរកងទ័ព ទាំង១៨នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ។
ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន Ganzberg គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សូមជម្រាប់ដែរថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ វីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក ពោលគឺព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន៕
វីដេអូ ៖ ប្រជាពលរដ្ឋក្រុងបាត់ដំបង ខេត្តបាត់ដំបង រាប់ពាន់រាប់ម៉ឺននាក់ ជួបជុំគ្នាលើកទឹកចិត្ត និងស្វាគមន៍ យ៉ាងក្តីរីករាយ នៃការធ្វើមាតុភូមិនិវត្តន៍របស់វីរៈកងទ័ព ១៨នាក់៕
31-12-2025
វីរកងទ័ពយើង បានចេញដំណើរមកហើយ
អ្នកភ្នំពេញយើងចាំទទួលផង🙏❤️🇰🇭👮♂️
31-12-2025
