អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 356
Suscriptores
Sin datos24 horas
-67 días
-3630 días
Archivo de publicaciones
12:15ថ្ងៃត្រង់ បន្ទាប់ពីយើងស្រោចBMយ៉ាងសន្ធប់.ចំគោលដៅល្អនៅទិសឧត្តរ. ម៉ោងនេះវាស្ងាត់៕
24-12-2025
+2
ក្នុងថ្ងៃនេះ ពួកវាប្រើទាំង F-16 និង T-50 ទម្លាក់ចូលដីខ្មែរយើង៕
24-12-2025
ម៉ោង11:00ព្រឹក ពួកវាប្រើ F-16 ទម្លាក់3គ្រាប់ នៅភូមិសាស្រ្ត.ស្រុកស្រីស្នំ ខេត្តសៀមរាប៕
24-12-2025
+1
អធិការដ្ឋាននគរបាលក្រុងសំរោង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ដែលទទួលមរណភាព ដោយសារសង្គ្រាម
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងសំរោងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ឋានៈ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ និងផ្ទះសំបែង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលកំពុងភៀសសឹកទៅស្នាក់នៅទីទួលសុវត្ថិភាព ។
យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ រ័ត្ន មុន្នី សូមដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
10:50ព្រឹក នៅទិស.អូរស្មាច់.ថ្មដូន.តាក្របី.ប្រាសាទខ្នារ. វានៅបន្តផ្លោងចូលដោយកាំភ្លើងធំ៕
24-12-2025
10:15ព្រឹក សមរភូមិនៅមុខ.ប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកវានៅបន្តបុកខ្លាំង ចង់ចូលកាន់កាប់ទីតាំងយើង។ កម្លាំងយើង បានជះBM-21 ប៉ុន្មានកញ្ច្រែងនៅមុខប្រាសាទ និងភ្នំខ្មោច៕
24-12-2025
កាលពីម៉ោង ១០:០០នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង៕
24-12-2025
វេលាម៉ោងជាង១០ព្រឹកនេះ យន្តហោះF-16 របស់ថៃទម្លាក់២គ្រាប់ នៅខាងកើតភ្នំសំពៅ ខេត្តបាត់ដំបង៕
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥!
9:40ព្រឹក គ្រាប់ផ្លោងរបស់សៀម បានបាញ់បន្ថែមទៀត ធ្លាក់នៅស្រុកអូជ្រៅ នៅជិតផ្លូវជាតិលេខ5 ផ្លូវកូនត្រី បណ្តាលអោយរបួសប្រជាជនស្លូតត្រង់ចំនួន2នាក់៕
24-12-2025
កាលពីម៉ោង9:12ព្រឹក វាបាញ់ផ្លោង2គ្រាប់ ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន1គ្រាប់ធ្លាក់នៅជិតរង្វង់មូល58 និងចំនួន1គ្រាប់ទៀត.ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕
24-12-2025
សូមបងប្អូន ដែលចង់ឡើងទៅអូរស្មាច់ បើមិនមានការចាំបាច់ទេ សូមបងប្អូនកុំឡើងអី(ពួកចោរសៀម វាកំពុងបង្កប់ដោយក្រុម Sniper នៅក្នុងអាគារកាស៊ីណូដើម្បីចាំលបបាញ់) អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាប្រុងប្រយ័ត្ន៕24-12-2025
8:05ព្រឹក នៅទិស.អូរស្មាច់.ភ្នំប៉ោយ.ភ្នំអនុស្សាវរីយ៍.អូរខ្លាឃ្មុំ. វាបុកផ្លោងចូលខ្លាំង ដោយកាំភ្លើងធំ155mm.លាន់រង្គើរភ្នំ៕
24-12-2025
7:14ព្រឹក នៅទិស.ប្រាសាទព្រះវិហារ.តថាវ. វាកំពុងផ្លោងខ្លាំង៕
24-12-2025
7:20ព្រឹក នៅទិស.អូរស្មាច់.អូរខ្លាឃ្មុំ.ភ្នំប៉ោយ. វាកំពុងបុកផ្លោងកាំភ្លើងធំច្រើនគ្រាប់៕
24-12-2025
6:55ព្រឹក នៅទិស.អូរស្មាច់.ប្រាសាទខ្នារ.ថ្មដូន.តាក្របី.តាមាន់. វាកំពុងផ្លោងជាប់៕
24-12-2025
+1
បេសកជនពិសេសចិន បានបញ្ចប់ទស្សនកិច្ចការទូតសម្របសម្រួលជម្លោះនៅកម្ពុជា និងថៃ
(ប៉េកាំង)៖ បេសកជនពិសេសនៃក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) បានបញ្ចប់ដំណើរទស្សនកិច្ចការទូតសម្របសម្រួលទៅកាន់ប្រទេសកម្ពុជា និងថៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីដោះស្រាយជម្លោះព្រំដែនចុងក្រោយនេះ។
ទីក្រុងប៉េកាំងបានបញ្ជាក់ថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ លើសពីនេះ ចិនមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។
ទន្ទឹមគ្នានេះ ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងព្យាយាមស្វែងរកចំណុចកណ្តាលរួមគ្នា ខិតខំស្តារទំនុកចិត្តទៅវិញទៅមក និងកសាងសន្តិភាពនៅតាមព្រំដែនឡើងវិញ៕
ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកតា ស៊ុច ចេញសង្ឃដីកាបកស្រាយបញ្ជាក់ នូវវីដេអូក្លែងបន្លំជាព្រះអង្គ ដែលបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅលើ បណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃមុននេះ៕
7:02យប់ វាផ្លោងចូលជាយក្រុងប៉ោយប៉ែត ផ្លូវ58 ចំនួន1គ្រាប់៕
23-12-2025
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
