es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 241 suscriptores, ocupando la posición 4 901 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 241 suscriptores.

Según los últimos datos del 18 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -107, y en las últimas 24 horas de -6, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.47%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.39% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 663 visualizaciones. En el primer día suele acumular 552 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 19 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 241
Suscriptores
-624 horas
-297 días
-10730 días
Archivo de publicaciones
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងលោក សាយ សុធន ប្រធានសាខា បបស ខេត្តកំព
+7
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងលោក សាយ សុធន ប្រធានសាខា បបស ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី គោលការណ៍បទបញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម ។ ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកចំការលើ។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹ
+9
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅវត្តសុវណ្ណរតនសោភណមុនី (ហៅវត្តព្រះអណ្តូង) ស្ថិតនៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មកស្គាល់ គណៈអភិបាលខេត្តកំពង់ចាម
+9
មកស្គាល់ គណៈអភិបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ/អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានសន្តិភាព និងតាមរយៈប្រព័ន្ធវីដេអូ Conference។ កិច្ចប្រជុំបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។ ៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

នាព្រឹកថ្ងៃទី២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរក៏មានកាអញ្ជើញចូលរួមដោយលោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , លោក លោកស្រី ប្រធាន និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត , មន្ត្រីការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអង្គការដៃគូពាក់ព័ន្ធផងដែរ។

នាព្រឹកថ្ងៃទី២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរក៏មានកាអញ្ជើញចូលរួមដោយលោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , លោក លោកស្រី ប្រធាន និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត , មន្ត្រីការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអង្គការដៃគូពាក់ព័ន្ធផងដែរ។

មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ (កំពង់ចាម) ផលិតផលសាច
+3
មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ (កំពង់ចាម) ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។ ការដុតកម្ទេចចោលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំផ្ទាល់ដោយ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំង មន្ត្រីតំណាងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តផងដែរ។ មន្ត្រីជំនាញបសុព្យាបាលបានឱ្យដឹងថា ផលិតផលសាច់ និងប្រហិតទាំងនេះ ត្រូវបានរកឃើញថាមានការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល (ខ្វះប្រព័ន្ធត្រជាក់រក្សាគុណភាពសាច់) ដែលបណ្តាលឱ្យសាច់ប្រែពណ៌ ធុំក្លិន និងខូចគុណភាពទាំងស្រុង។ ប្រសិនបើទំនិញទាំងនេះត្រូវបានចរាចរណ៍លក់នៅលើទីផ្សារ វានឹងបង្កហានិភ័យខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការ សម្របសម្រួលពីឯកឧត្ត
+9
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការ សម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល បានចំនួន៣ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន: -ឧបករណ៍ឆក់ត្រី ជនល្មើសរត់គេចខ្លួនដោយយក ឧបករណ៍ឆក់ត្រី ទៅជាមួយនិងបន្សល់ទុកនូវទូកឈើចំនួន១គ្រឿង (ពុំបានដកហូត)។ -កន្រ្តងដួសត្រី ចំនួន១គូ -ត្រីចម្រុះទម្ងន់ ២គីឡូក្រាម នៅចំណុចដងទន្លេមេគង្គ ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។ -ចុះរុះរើសម្រាស់ ៥ម៉ែត្រ×៨ម៉ែត្រ ចំនួន១កន្លែង នៅចំណុចដងទន្លេមេគង្គ ឃុំកោះរកា ស្រុកកំពង់សៀម។ -ឧបករណ៍លូស្បៃមុងចំនួន២មាត់ -របាំងស្បៃមុងប្រវែង ៧០ម៉ែត្រ -បង្គោលចំនួន ៣oដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០.៥គីឡូក្រាម នៅចំណុចដងទន្លេមេគង្គ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខ
+9
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញចូលរួម កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចេណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ តំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅវិទ្យាល័យ ហ៊ុន សែន (ស្គន់) ស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម។ ========= https://www.facebook.com/share/v/18qRtZUtb7/

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)

អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្
អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ រាល់ប័ណ្ណបើកបរប្រភេទ ក និងខ ដែលជិតអស់សុពលភាព អាចមកដាក់ពាក្យស្នើសុំធ្វើការផ្លាស់ប្ដូរនៅអង្គភាពច្រកចេញចូលតែមួយ ដោយសេវានេះប្រសិនបើអ្នកស្នើសុំមានឯកសារគ្រប់គ្រាន់(រូបថតផ្ទៃពណ៌ស ៤គុណ៦ ៣សន្លឹក, អត្តសញ្ញាណប័ណ្ណ, លិខិតបញ្ជាក់សុខភាព និងប័ណ្ណបើកបរដែលជិតហួសសុពលភាព) #ការស្នើសុំគឺដាក់ភ្លាមបានភ្លាមតែម្ដង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ៖ +855 77 905 167។ រួមគ្នាផ្ដល់ និងទទួលសេវាប្រកបដោយគុណភាព និងប្រសិទ្ធិភាពទាំងអស់គ្នា។