uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 513 obunachidan iborat bo'lib, Siyosat toifasida 4 880-o'rinni va Kambodja mintaqasida 545-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 513 obunachiga ega bo‘ldi.

10 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -121 ga, so‘nggi 24 soatda esa -4 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.35% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.03% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 773 marta ko‘riladi; birinchi sutkada odatda 634 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 11 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 513
Obunachilar
-424 soatlar
-337 kunlar
-12130 kunlar
Postlar arxiv
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឧត្តរមានជ័យ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។​ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា​ល ហើយរដ្ឋបាលខេត្តកំពង់ចាម​ តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។​ នៅក្នុងឧកាសនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ​ជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន។​ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្ករដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹកកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែរបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។ គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ដែលបាននាំមកប្រគល់ជូន រួមមាន៖ថវិកា ចំនួន ៥០លានរៀល -ស៊ីម៉ងត៍ចំនួន ៥៦ តោន - ភេសជ្ជៈ អេចប្រេស ៣០០ កេស -ទឹកសុទ្ធកម្ពុជា ១,៥ លីត ២០០ កេស -ទឹកសុទ្ធកម្ពុជា ៣០០ កេស -ទឹកសុទ្ធ V-Active ៥០០ កេស -ភេសជ្ជៈ V-Cola ៥០០ កេស -តង់ ២ម x ៣ម ៥០០ តង់ -តង់ ៥ម x ៧ម ១០០ តង់ -អង្ករ ១០ តោន -ត្រីខ ៥០ កេសធំ -សៀង ១០ កេស -ពងទាសាប ៦.៤០០ គ្រាប់ -មីខ្លាឃ្មុំ -១៦០កេស -មី Modem ១២ កេស -មីគុយទាយ GOOD -១២ កេស -មីកំប៉ុង POP Mie ៨៧ កេស -ភេសជ្ជៈ បាកាស ២៤ កេស -ភេសជ្ជៈ Pocari sweet -២៥ កេស -ទឹកត្រី ១០០ យួរ -ទឹកស៊ីអីវ ១០០ យួរ -ប្រេងឆា ២៥០ លីត្រ -ខ្ទឹមស -២០០ គីឡូ -ប៊ីចេង ១០០ គីឡូ -ស្ករស ១០០ គីឡូ -អង្រឹង១៦០ អង្រឹង -ខោអាវចម្រុះ ២៧៥ ថង់ -អាវរងារ ១៣ បាល -ក្រមា ៧៥ ក្រមា -ក្រមាការ ៥០ -ស្រោមជើង៥៥ គូរ -ម៉ាស់ ៥០០ ប្រអប់-ធូបមូស ១៨០ ប្រអប់ -អំពូល ៣ កេស -ក្រដាសជូតមាត់ ១.១០០ ដុំតូច -កូនកន្សែងដៃ ៣០ កន្សែង -នំប្រអប់ចម្រុះ ៥៣០ គីឡូ ៣៧ -នំ UN ២២ ធុង -នំទាហាន VN ៣០ កស -កាហ្វ៦៩ គីឡ -ត្រីស្រស់ ២ តោន -សាច់ស្រស់ ១ តោន -សាច់ជ្រូក ៥០០ គីឡូ, សាច់មាន់ ៥០០គីឡូ -ថ្នាំពេទ្យ ចំនួន ១៧ កេស -អាវយ័ន្ត ១.៣០០ អាវ កន្សែងយ័ន្ត ១.៣០០ កន្សែង៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹក
+2
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភ​ ដល់សមរភូមិមុខ​ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលរងខេត្ត សូមជូនពរ​​ សប្បុរសជន និងក្រុមហ៊ុន ទទួលបាន​សេចក្ដី​សុខ​ សេចក្តី​ចម្រេីន​ និងមានសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ។

អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីកា
+9
អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម (កំពង់ចាម) អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានជួបប្រជុំ​ សិក្សាពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាលមកពីទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ ព្រះសង្ឃគ្រប់ព្រះអង្គ​ និងមិត្តភ័ក្រ​ បងប្អូន​ សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភ​ ដល់សមរភូមិមុខ​ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត សូមប្រគេនពរ​ និងសូមជូនពរ​ ព្រតេជគណគ្រប់ព្រះអង្គ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ទទួបាន​សេចក្ដី​សុខ​ សេចក្តី​ចម្រេីន​ និងមានសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ។🙏🇰🇭🙏

https://www.facebook.com/share/1BYM9mzeTJ/ Page ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា F.b ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា TikTok 👉 ឯ
+9
https://www.facebook.com/share/1BYM9mzeTJ/ Page ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា F.b ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា X-Twitter ឯកឧត្តម អ៊ុន ចាន់ដា Telegram 👉 រដ្ឋបាលខេត្តកំពង់ចាម Page 👉​ រដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន (កំពង់ចាម) ឯកឧត្ដម​ អ៊ុ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន (កំពង់ចាម) ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដឹកនាំដោយ ព្រះសោមវេទីបណ្ឌិត​ អុឹម​ សុភក្ដិ​ ព្រះសាកលវិទ្យាធិការ​ នៃ​ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដេីម្បីរាយការណ៍ជូនអំពីវឌ្ឍនភាពរបស់ពទ្ធិកសាកលវិទ្យាល័យ​ និងជយន្តោជូនពរជ័យ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សាទាំងអស់ នៃពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដែលបានលះបង់យ៉ាងធំធេង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំ សិក្សាធិការ ជាពិសេសការផ្តល់ជូននូវអាហាររូបករណ៍១០០% ជូនដល់សាមណនិស្សិត-និស្សិតមកពីគ្រប់ទិសទី លើគ្រប់ជំនាញផងដែរ។ គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សា​ សមណនិស្សិត​ និស្សិតទាំងអស់​ សូមចម្រេីនពរ​ គោរពជូនពរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្ត សូមមានសុខភាពល្អ​ ជន្មាយុយឺនយូរ​ សូមឲ្យបានជោគជ័យគ្រប់ភារកិច្ច​ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។ រសៀលថ្ងៃចន្ទ ១២កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ថ្ងៃទី 30 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 3 រសៀល ដោយទទួលបាន ការចាត់តាំង ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ
+2
ថ្ងៃទី 30 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 3 រសៀល ដោយទទួលបាន ការចាត់តាំង ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រតិភូរបស់ក្រុមប្រឹក្សាខេត្ត រួមមាន ឯកឧត្តម ទុំ លីមយុន ឯកឧត្តម ស្រី កានឿន ឯកឧត្តម ម៉ៅ ញ៉េប លោកជំទាវ ហ៊ាង វួចនី ជាសមាជិកក្រុមប្រឹក្សាខេត្ត និង លោក ចក់ ហៃ មន្ត្រី នៃទីស្នាក់ការគណបក្សខេត្ត បានយកថវិកា ១លា រៀល ជាអំណោយផ្ទាល់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់ លោក ប្រាក់ សារ៉ុម ប្រធានក្រុមប្រឹក្សាឃុំស្ដើងជ័យ និងជាមេឃុំស្ដើងជ័យ ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី 27 មីនាឆ្នាំ 2026 ក្នុងបេសកកម្មមកប្រជុំនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោក ប្រាក់ សារុំ បានសំដែងសេចក្ដីរំភើប ថ្លែងអំណរគុណនិងនិងគោរពជូនពរចំពោះឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះសុខភាព និងសុខទុក្ខរបស់លោករបស់លោក ជាមន្ត្រីថ្នាក់ក្រោម។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង និងអគ្គលេខាធិការព្រឹទ
+9
រដ្ឋបាលខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង និងអគ្គលេខាធិការព្រឹទ្ធសភា (កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ដឹកនាំប្រតិភូ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំសម្របសម្រួលការអញ្ជើញចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា នាពេលខាងមុខ។ ជំនួបពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៕

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្នុងមណ្ឌលសាលាព្រះសីហនុ ក្រុងកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)