ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 199 подписчиков, занимая 4 919 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 199 подписчиков.

Согласно последним данным от 30 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -109, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.34%. В первые 24 часа после публикации контент обычно набирает 5.67% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 647 просмотров. В течение первых суток публикация набирает 578 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 01 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 199
Подписчики
+124 часа
-247 дней
-10930 дней
Архив постов
សារលិខិតរំលែកទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋ
+1
សារលិខិតរំលែកទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក សុិន វុទ្ធី ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត និងលោក សុិន វុទ្ធី ត្រូវជាស្វាមី ឧបាសិកា នេត សុគន្ធ ព្រមទាំងក្រុមគ្រួសារ

សារលិខិតរំលែកទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋ
+2
សារលិខិតរំលែកទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត និងលោក សុិន វុទ្ធី ត្រូវជាស្វាមី ឧបាសិកា នេត សុគន្ធ ព្រមទាំងក្រុមគ្រួសារ

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

បទសម្ភាសស្ដីពីសារៈប្រយោជន៍នៃការស្ថាបនាលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់-គល់ស្ពានគីហ្ស៊ូណា) ❤️️🇰🇭 #កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏

អបអរសាទរ❗ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូល
+9
អបអរសាទរ❗ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម (កំពង់ចាម) ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម គឺពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧​ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង​ អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។ មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។ ជាទីបញ្ចប់, សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់​​ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ​​ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
+1
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

អភិបាលខេត្តកំពង់ចាម និង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិ
+9
អភិបាលខេត្តកំពង់ចាម និង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីមហាជន និងប្រជាពលរដ្ឋប្រមាណ ៧.៧៧៧នាក់ ដែលព្រឹត្តិការណ៍នេះក៏ត្រូវចំថ្ងៃនិមិត្តរូបពិសេសគឺ ផ្លូវជាតិលេខ៧ សម្ពោធចំថ្ងៃទី០៧ ខែ០៧ ផងដែរ។ ក្នុងឱកាសចុះពិនិត្យនោះ ថ្នាក់ដឹកនាំបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារតុបតែងលម្អ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវសម្ពោធនេះ មានប្រវែង ៤៥,៤៨ គីឡូម៉ែត្រ (ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា)។ ផ្លូវមួយខ្សែនេះគឺជា «សរសៃឈាមសេដ្ឋកិច្ច» ដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រែក្លាយមុខមាត់ខេត្តកំពង់ចាមឱ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត ដែលនេះជាមរតកអភិវឌ្ឍន៍ប្រកបដោយចីរភាពតាំងពីអាណត្តិ សម្តេចតេជោ ហ៊ុន សែន មករឹតតែរីកចម្រើន៕

មានផ្លូវមានក្តីសង្ឃឹម កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) សម្រេចការស្ថាបនារួចរាល់១០០% ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្
+9
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ក្រោមអធិបតីភាព លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមមាន: -លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក -លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ -លោក នាយករដ្ឋបាល នាយករង នាយិការងរដ្ឋបាលស្រុក -លោក អធិការនគរបាលស្រុក -លោក មេបញ្ជាការកងរាជអាវុធហត្ថស្រុក -លោក មេបញ្ជាការផ្នែកសឹករងស្រុក -លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋ -លោក ប្រធានការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រង់ -លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពចំណុះសាលាស្រុក -មន្រ្តីការិយាល័យពន្ធដារស្រុក -លោក មេឃុំទាំង១២ -លោកលោកស្រីស្មៀនឃុំទាំង១២ របៀបវារៈនៃអង្គប្រជុំ ១. ការបើកអង្គប្រជុំដោយប្រធានក្រុមប្រឹក្សាស្រុក ២. ពិនិត្យកូរ៉ុម ដោយលោកនាយករដ្ឋបាលស្រុកស្ទឹងត្រង់ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៦.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិនគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក ៧.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ របស់អង្គភាពលទ្ធកម្មស្រុក ៨.ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីរបាយការណ៍សេវាសង្គមប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក ៩.បញ្ហាផ្សេងៗ ។

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអញ្ជើញជួបសំណេ
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦