es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 036 suscriptores, ocupando la posición 4 996 en la categoría Política y el puesto 574 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 036 suscriptores.

Según los últimos datos del 10 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -124, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.64%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.77% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 667 visualizaciones. En el primer día suele acumular 579 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 11 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 036
Suscriptores
-324 horas
-327 días
-12430 días
Archivo de publicaciones
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រចាំឆម
+9
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត​ និងផ្សព្វផ្សាយសេចក្តីណែនាំនានា របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត​ និងផ្សព្វផ្សាយសេចក្តីណែនាំនានា របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានណែនាំដល់គ្រប់រចនាសម្ព័ន្ធគណបក្សឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយនូវសមិទ្ធផល ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងការចុះផ្ទាល់តាមខ្នងផ្ទះ និងការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យទទួលបានជ័យជម្នះ។ ឯកឧត្តម​ ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ពង្រឹងស្មារតីទទួលខុសត្រូវ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសការត្រៀមលក្ខណៈ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អ៊ុន ចាន់ដា សូមមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ជាពិសេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម «ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់សិស្សមតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងការផ្តល់ប័ណ្ណសរសើរជូនសិស្សឆ្នើមប្រចាំឆ្នាំ សម្រាប់ជំនាន់ទី១ នៃឆ្នាំសិក្សា ២០២៥-២០២៦» ធ្វើនៅបរិវេណ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាខេត្តកំពង់ចាម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ (អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា) លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះសង្ឃ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណៈខេត្ត និងជាព្រះចៅអធិការវត្តខេមរវ័ន បឹងស្នាយ ថ្នាក់ដឹកនាំសាលា/សាកលវិទ្យាល័យ សាលាបញ្ញាសាស្ត្រអន្តរជាតិ លោកគ្រូ-អ្នកគ្រូ, អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម «ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់សិស្សមតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងការផ្តល់ប័ណ្ណសរសើរជូនសិស្សឆ្នើមប្រចាំឆ្នាំ សម្រាប់ជំនាន់ទី១ នៃឆ្នាំសិក្សា ២០២៥-២០២៦» ធ្វើនៅបរិវេណ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាខេត្តកំពង់ចាម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ (អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា) លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះសង្ឃ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណៈខេត្ត និងជាព្រះចៅអធិការវត្តខេមរវ័ន បឹងស្នាយ ថ្នាក់ដឹកនាំសាលា/សាកលវិទ្យាល័យ សាលាបញ្ញាសាស្ត្រអន្តរជាតិ លោកគ្រូ-អ្នកគ្រូ, អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ
+9
នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់។

គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១.១៥៤ នាក់ នៅឃុំតាំងក្រសាំង ស្រុកបាធាយ

អាជ្ញាធរស្រុកកំពង់សៀម ជម្លៀសពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព ខណៈទឹកហក់ឡើង