en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ក្រសួងការពារជាតិ Ministry of National Defence

ក្រសួងការពារជាតិ Ministry of National Defence

Open in Telegram

Telegram ផ្លូវការរបស់ក្រសួងការពារជាតិ ✅ Official Telegram Channel of Ministry of National Defence of the Kingdom of Cambodia. https://www.mod.gov.kh https://www.facebook.com/Ministrydefence t.me/modgovkhbot

Show more

📈 Analytical overview of Telegram channel ក្រសួងការពារជាតិ Ministry of National Defence

Channel ក្រសួងការពារជាតិ Ministry of National Defence (@modgovkhm) in the Central Khmer language segment is an active participant. Currently, the community unites 83 055 subscribers, ranking 724 in the Politics category and 25 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 83 055 subscribers.

According to the latest data from 29 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -626 over the last 30 days and by 59 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 14.44%. Within the first 24 hours after publication, content typically collects 11.54% reactions from the total number of subscribers.
  • Post reach: On average, each post receives 11 990 views. Within the first day, a publication typically gains 9 587 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 91.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Telegram ផ្លូវការរបស់ក្រសួងការពារជាតិ ✅ Official Telegram Channel of Ministry of National Defence of the Kingdom of Cambodia. https://www.mod.gov.kh https://www.facebook.com/Ministrydefence t.me/modgovkhbot”

Thanks to the high frequency of updates (latest data received on 30 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

83 055
Subscribers
+5924 hours
-657 days
-62630 days
Posts Archive
ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដ
+9
ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតម៉ាក់តាន នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស និងប្រទេសបូកចំនួន៨ គឺ៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងបទអន្តរាគមន៍ក្នុងរបៀបវារៈស្តីពីការផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខអន្តរជាតិ និងតំបន់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, high representative of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, led the Ministry of National Defence delegation to attend the 2nd day of the ASEAN Defence Ministers’ Meeting Plus (ADMM-Plus), held at the Mactan Convention Center, Republic of the Philippines, with the participation of Defence Ministers and Heads of Delegations from all 11 ASEAN Member States and the 8 Plus Countries: Australia, China, India, Japan, New Zealand, the Republic of Korea, the Russian Federation, and the United States. During the meeting, His Excellency the Secretary of State also delivered an intervention on the agenda regarding the exchange of views on regional and international security issues, as the high representative of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence. - អរគុណសន្តិភាព ! - អរគុណនយោបាយឈ្នះឈ្នះ ! - ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

📢 សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សូមស្តាប់ព័ត៌មានលម្អិតដូចខាងក្រោម 🇰🇭 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

📢 សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ច
📢 សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹងភ្ជាប់មកជាមួយ។ 🇰🇭 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

រសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី
+9
រសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ។ ក្នុងឱកាស​នោះ​ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្អូនៗ សិក្ខាកាមយោធា និងនិស្សិតទាំងអស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រចំពោះការសិក្សា និងការរស់នៅរបស់សិក្ខាកាមយោធា និងនិស្សិតកម្ពុជានៅក្រៅប្រទេស។ លោកជំទាវនាយឧត្តមសេនីយ៍ បាននាំយក​ អំណោយជា​ថវិកាឧបត្ថម្ភ​ របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ជូនប្អូនៗ ក្នុងការលើកទឹកចិត្តដល់ប្អូនៗ ឱ្យ​បន្ត​ប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងរក្សាសីលធម៌ វិន័យ សាមគ្គីភាព បទពិសោធន៍ដែលទទួលបានពីការសិក្សានឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការចូលរួមបម្រើជាតិមាតុភូមិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជន និងយុវជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Press Release of the Ministry of National Defence of the Kingdom of Cambodia: The Cambodian Military Region 4 and Thailand’s Army Area 2 held an informal meeting of the Secretariats of the Cambodia–Thailand Regional Border Committee (RBC) at the Choam–Sa Ngam International Border Checkpoint, Anlong Veng District, Oddar Meanchey Province. ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត
+9
ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន (ASEAN-Japan Defence Ministers’ Informal Meeting - DMIM) ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាង នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស និងឯកឧត្តម Koizumi Shinjirō រដ្ឋមន្ត្រីការពារជាតិជប៉ុន។ His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, high representative of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, led the Ministry of National Defence delegation to attend the ASEAN-Japan Defence Ministers’ Informal Meeting (DMIM), with the participation of Defence Ministers and Heads of Delegations from all 11 ASEAN Member States and H.E. Koizumi Shinjirō, Minister of Defense of Japan. - អរគុណសន្តិភាព ! - អរគុណនយោបាយឈ្នះឈ្នះ ! - ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត
+9
ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាម៉េរិក (ASEAN-United States Defence Ministers’ Informal Meeting - DMIM) ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាង នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស និងឯកឧត្តម Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក។ His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, high representative of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, led the Ministry of National Defence delegation to attend the ASEAN-United States Defence Ministers’ Informal Meeting (DMIM), with the participation of Defence Ministers and Heads of Delegations from all 11 ASEAN Member States and Honorable Pete Hegseth, United States Secretary of War. - អរគុណសន្តិភាព ! - អរគុណនយោបាយឈ្នះឈ្នះ ! - ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ
+6
ថ្ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី២០ | 20th ASEAN Defence Ministers’ Meeting (ADMM) នៅមជ្ឈមណ្ឌលសន្និបាតម៉ាក់តាន ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូតំណាង នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស។ His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, high representative of His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, led the Ministry of National Defence delegation to attend the 20th ASEAN Defence Ministers’ Meeting (ADMM) at the Mactan Expo, with the participation of Defence Ministers and Heads of Delegations from all 11 ASEAN Member States. - អរគុណសន្តិភាព ! - អរគុណនយោបាយឈ្នះឈ្នះ ! - ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយ
+8
ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ៕ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ
+7
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ Press Release Unofficial Translation The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, as well as members of national and international media, as follows: On October 28, 2026, at 11:00 a.m., at the Choam–Sa Ngam International Border Checkpoint, Anlong Veng District, Oddar Meanchey Province, Cambodia’s Military Region 4 and Thailand’s Army Area 2 held an informal meeting of the Secretariats of the Cambodia–Thailand Regional Border Committee (RBC). The Cambodian delegation was led by Brigadier General Nith Narong, Head of the Cambodian RBC Secretariat; the Thai delegation was led by Major General Am Yutthasunthon, Head of the Thai RBC Secretariat. During this informal meeting, both sides discussed the continued efforts to promote the full and effective implementation of the provisions of the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, including operational coordination and the resolution of various issues with a view to building mutual trust. The Cambodian side also raised several recent issues requiring attention and emphasized the need for both sides to discuss ways to address these issues more effectively and in a timely manner. The Royal Government and the Ministry of National Defence of Cambodia reaffirm their firm and sincere commitment, in good faith, to fully and strictly respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand, dated October 26, 2025, and all other relevant agreements to achieve a swift improvement of the situation and restore normalcy, peace and long-lasting stability. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Wednesday, October 28, 2026 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ——————————————————- កិច្ចជំនួបសម្តែងកា
+9
ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ——————————————————- កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេសឡាវ។ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក វង្សសន អ៉ិនប៉ានភីម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ព ក្នុងគោលបំណងបន្តពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការផ្លាស់ប្តូទស្សនកិច្ច រវាងថ្នាក់ដឹកនាំសិក្ខាកាមយោធាបន្តវេន ភាសា វប្បធម៌ ប្រវត្តិសាស្រ្ត​ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ការពង្រឹងទំនាក់ទំនង និងការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យការពារជាតិមានប្រសិទ្ធភាពបន្ថែមទៀត។ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួការពារជាតិ សូមពាំនាំនូវក្តីនឹករលឹកបំផុតជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំ លៀង ឧថាក់កៃសន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។ វៀងចន្ទន៍​ ក្រសួង​ការពារ​ប្រទេសឡាវ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីអំណរសាទរ ក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព
ក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីអំណរសាទរ ក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំ សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះរាជសាព្ទសាធុការពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅ ប្រជារាស្រ្ត ប្រកបដោយភាពសុខដុមរមនា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្
+1
ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ សូមសាធារណជនអានខ្លឹមសារលម្អិតក្នុងអនុក្រឹត្យជូនភ្ជាប់ខាងក្រោម៖ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

នារសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ————————————————— លោកជំទាវ នាយឧត
+9
នារសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ————————————————— លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញ ដឹកនាំគណៈប្រតិភូ ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការ​អញ្ជើញ​របស់ភាគីឡាវ។​ ការបំពេញទស្សនកិច្ច​នាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាដៃ​គូរ​ រវាងប្រទេសទាំងពីរ​ក្នុងវិស័យការពារជាតិឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង” ដើម្បីផលប្រយោជន៍រួមនៃកងទ័ព និងប្រជាជន។​ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម
+9
ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ​រយៈពេលពីរទសវត្សរ៍កន្លងមកនេះ (២០០៦ - ២០២៦) ពីប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម និងធ្លាប់ទទួលកងកម្លាំងថែរក្សាសន្តិភាព UNTAC កម្ពុជាក្រោមម្លប់នៃ «សន្តិភាព» បានប្រែក្លាយខ្លួនជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ទាំងបុរស និងនារី ទៅចូលរួមចំណែកថែរក្សាសន្តិភាព មនុស្សធម៌ បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសនានាលើពិភពលោក។ នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត ការទទួលខុសត្រូវខ្ពស់ និងការរួមចំណែកយ៉ាងសកម្មរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ៕ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ៖ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” ២
អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីន
+9
ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លា និង ថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ របួស និងគ្រួសារកងទ័ពនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ។ លោកជំទាវនាយឧត្តមសេនីយ៍ និងប្រតិភូអញ្ញើញ ប្រគេនទេយ្យទាន២វត្ត គឺវត្តធម្មារាមប្រាសាទខ្វាវលិច និងវត្តប្រាសាទសំរោងតេជោសែនជ័យ ក្នុងមួយវត្តទទួលបាន អង្ករ១០បាវ មី១០កេស ទឹកត្រី១០យួរ ត្រីខមួយកេស ទឹកបរិសុទ្ធ១០កេស សារុង ក្រណាត់ស ភួយ មុង ចំនួន៥០ និងថវិកា១លាន ៥សែន។ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Press Release of the Ministry of National Defence of the Kingdom of Cambodia: The Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated a field visit for His Excellency General ANTONIO G NAFARRETE, Chief of Staff of the Armed Forces of the Philippines, and his delegation to inspect the actual situation at the Boeung Trakuon border checkpoint, located in Kok Romiet Commune, Thma Puok District, Banteay Meanchey Province.  ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ