en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 226 subscribers, ranking 4 923 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 226 subscribers.

According to the latest data from 22 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -115 over the last 30 days and by 1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.15%. Within the first 24 hours after publication, content typically collects 5.28% reactions from the total number of subscribers.
  • Post reach: On average, each post receives 629 views. Within the first day, a publication typically gains 540 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 23 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 226
Subscribers
+124 hours
-287 days
-11530 days
Posts Archive
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្
+8
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមលេខាធិការដ្ឋាននៃការផ្តល់ជ័យលាភី សម្រាប់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត(សាលប្រជុំតូច)។ ដោយមានការចូលរូមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការទាំង៥ របស់រដ្ឋបាលខេត្ត និងអនុប្រធានមន្ទីរពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន២២នាក់ ។

កម្រងឯកសារវីដេអូស្ដីពី សមិទ្ធផលការងាររបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមឆ្នាំ២០២៥

អភិបាលខេត្តកំពង់ចាម ស្នើដល់អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានា អនុវត្តសិទ្ធសេរីភាពរបស់ខ្លួន ស្របតាមច្បាប់ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរម
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា

រដ្ឋបាលខេត្តកំពង់ចាម បើកវេទិការពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១
+9
រដ្ឋបាលខេត្តកំពង់ចាម បើកវេទិការពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកវេទិការពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលសន្និសីទសាលាខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាន។ អញ្ជើញថ្លែងសំណេះសំណាល នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ប្រចាំខេត្តកំពង់ចាមទាំងអស់ សូមបន្តអនុវត្តកិច្ចការចាំបាច់មួយចំនួនដូចខាងក្រោម៖ ទី១ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលបានចុះបញ្ជី និងចុះអនុស្សរណៈត្រឹមត្រូវស្របតាមច្បាប់កំណត់ ត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ព្រមទាំងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ ទី២ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។ ទី៣ -ស្នើរសមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។ ៤ -ស្នើរសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម បន្តចូលរួមឱ្យកាន់តែសកម្ម ក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងការចូលរួមគាំទ្រការកសាងសមត្ថភាពដល់មន្ត្រីនៅរដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ ការបន្តចូលរួម ពង្រឹងគណនេយ្យភាព និងភាពជាម្ចាស់ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្តល់ សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន និងមានប្រសិទ្ធភាព។ ៥ -សមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នានាជាធរមាន ដោយត្រូវប្រកាន់ ជំហរអព្យាក្រឹត ឥតលម្អៀង ចំពោះគ្រប់គណបក្សនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ស្តីពីសមាគមនិងអង្គការ។ ៦ -សមាគម និងអង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាមទាំងអស់ ត្រូវជៀសវាងដាច់ខាតនូវការចូលរួម ជាមួយក្រុមជ្រុលនិយមដែលបាននឹងកំពុងបន្តរៀបចំគម្រោង ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពក្រុមជ្រុលនិយមនេះ គឺជាអំពើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ទៅលើរបបប្រជាធិបតេយ្យសេរីពហុបក្សដែលបានចែងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយជាអំពើដែលធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិដែល ព្រះរាជាណាចក្រកម្ពុជា សម្រេចបានមកទល់ពេលនេះ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង។ ទី៧ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬ យកកម្រៃមកចែកគ្នា ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ទី៨ -សមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម ត្រូវផ្តល់របាយការណ៍សកម្មភាព ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំមករដ្ឋបាលខេត្តកំពង់ចាមឱ្យបានទៀងទាត់។ ទី៩ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជួយផ្សព្វផ្សាយ និងអនុវត្តន៍បទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

+3
វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា រយៈពេលដើមអាណត្តិទី៦នេះ កាកបាទក្រហមខេត្តកំពង់ចាម ឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង បានជាង ១២ម
+9
ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា រយៈពេលដើមអាណត្តិទី៦នេះ កាកបាទក្រហមខេត្តកំពង់ចាម ឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង បានជាង ១២ម៉ឺនគ្រួសារ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអះអាងថា រយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២,០៤៤គ្រួសារ ថ្លែងបែបនេះក្នុងឱកាសអបអរសាទរ ខួបទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ដែលបាន ធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា​ ជារៀងរាល់ឆ្នាំ សាខាបានយកឱកាសនេះ ធ្វើការអំពាវនាវសប្បុរសជន គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង ក្រៅខេត្ត បន្តជួយឧបត្ថម្ភ គាំទ្រដល់សាខាជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ សាខាទទួលបាន ថវិកាសរុប ៧០ ម៉ឺនដុល្លារអាមេរិក កើនលើសឆ្នាំ២០២៤ ប្រមាណ ៧% ក្នុងនោះ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានខិតខំកៀរគរមូលនិធិ​ បានប្រមាណ ៤០ម៉ឺនដុល្លារអាមេរិក។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំនេះដែរ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាម ៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បានចំនួន ៨១៩គ្រួសារ និងបានជំលៀស ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកទួលសុវត្ថិភាព ៦៥គ្រួសារ ស្មើនឹង ២៥៣នាក់ និងបាន ស្ដារធ្វើឱ្យប្រសើរឡើងវិញ នូវផ្ទៃដីដំណាំស្រូវវស្សាដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន៣,៣៤៤ ហ.ត ផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយ គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ប្រើប្រាស់លើផ្នែក មនុស្សធម៌ ៕

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

ផ្ទះមួយខ្នងជាអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារនិវត្តជន នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាមប្រារព្ធពិធីខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញឈ្មោះ កែវ ចាន់ ម្ចាស់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ប្ដឹងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញឈ្មោះ កែវ ចាន់ ម្ចាស់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ប្ដឹងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម អំពីការយឺរយ៉ាវក្នុងការអនុវត្តនីតិវិធីចុះបន្ទុកប្លង់ដី

អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រគល់ផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជ
+9
អភិបាលខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រគល់ផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារ អតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រគល់ផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូន លោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជន រស់នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលតំណាងឱ្យផ្ទុះទាំង២១ ទូទាំងខេត្តកំពង់ចាម។ ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះមនុស្សធម៌នោះ ‎ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចំនួន ៥០មុឺនរៀល និងថវិការបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ចំនួន ២០០ដុល្លា-អង្ករ ចំនួន ៨០គីឡូក្រាម -ទឹកបរិសុទ្ធ ៤កេស -មី ១កេស-ត្រីខ ២យួរ-ទឹកត្រី ២យួរ -ទឹកស៊ីអ៊ីប ២យួរ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ផ្តល់ជូនលោក យិន សំអុល ដែលជាមុខសញ្ញាគ្រួសារនិវត្តជនផងដែរ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រៀបចំកម្មវិធីសប្បុរសធម៌ អបអសាទរ ខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
+9
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រៀបចំកម្មវិធីសប្បុរសធម៌ អបអសាទរ ខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា (កំពង់ចាម)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំកម្មវិធីសប្បុរសធម៌ អបអសាទរ ខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។ ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន យ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការអោយអាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ដែលរយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២.០៤៤គ្រួសារ។ ឯកឧត្តម ថ្លែងបន្តថា រយៈពេលកន្លងទៅ សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការ ផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរអោយកត់សំគាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា សមិទ្ធផលនិងជោគជ័យមួយឆ្នាំកន្លងទៅ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសន្តិភាព ដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក បិតាស្ថាបនិកនៃកម្ពុជា ដែលនេះមិនត្រឹមតែជាពន្លឺនៅការរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករ ដែលអនុញ្ញាតឱ្យយើងមានឱកាសពេញលេញ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកកម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ ថ្លែងងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលក្នុងឆ្នាំនីមួយៗតែងតែស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកា គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាបន្តបន្ទាប់ ដែលនេះគឺជាការបន្ត កេរ្តិ៍មរតកប្រពៃណីសប្បុរសធម៌យ៉ាងថ្លៃថ្លា តាំងពីជំនាន់សម្ដេចឧត្តមទេពញ្ញាណ ហ៊ុន ណេង ដែលជាគំរូថ្នាក់ដឹកនាំនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលបានបន្សល់ទុកនូវវប្បធម៌ចែករំលែកដ៏ល្អផូផង់រហូតមកដល់បច្ចុប្បន្ន៕